សេចក្តី​ថ្លែង​ការណ៍​របស់​អាស៊ី​សេរី ​ជុំ​វិញ​ករណី​លោក ​ជុន ​ច័ន្ទ​បុត្រ

អាស៊ី​សេ​រី​
2017-05-01
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សេចក្តី​ថ្លែងការណ៍​របស់​អាស៊ីសេរី ករណី​លោក ជុន ច័ន្ទបុត្រ
សេចក្តី​ថ្លែងការណ៍​របស់​អាស៊ីសេរី ករណី​លោក ជុន ច័ន្ទបុត្រ
Photo: RFA

តាម​ការ​សម្រេច​របស់​ថ្នាក់​ដឹកនាំ​អាស៊ីសេរី នាយក​រង​វិទ្យុ​អាស៊ីសេរី ផ្នែក​ភាសា​ខ្មែរ លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ នឹង​មិន​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា វិញ​ទេ បន្ទាប់​ពី​គាត់​បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​ប្រទេស​នេះ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

ច្បាស់​ណាស់​ថា អាជ្ញាធរ​បាន​ជ្រើសរើស​យក​ករណី​ប្រឆាំង​រូប​លោក មក​ធ្វើ​ជា​រឿង​នយោបាយ​ក្នុង​ចេតនា​បង្វែង​ការ​ចាប់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ពេល​ប្រកួត​ប្រជែង​ដ៏​ស្វិតស្វាញ​នា​រដូវ​កាល​បោះឆ្នោត។

នេះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថែម​ទៀត​ថា សុវត្ថិភាព​របស់​លោក ហួត វុទ្ធី នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​អាច​ធានា​បាន​ទេ។ ម្យ៉ាង​ទៀត ក៏​ពុំ​មាន​ការ​ធានា​ណា​មួយ​ផង​ដែរ ដែល​ថា​នឹង​មាន​ការ​អនុវត្ត​ច្បាប់​តាម​នីតិរដ្ឋ ប្រកប​ដោយ​យុត្តិធម៌​ចំពោះ​រូប​គាត់។ ផ្អែក​លើ​កត្តា​ទាំងអស់​នេះ អាស៊ីសេរី មិន​ចង់​ឲ្យ​លោក ហួត វុទ្ធី ស្ថិត​ក្នុង​ស្ថានភាព​ប្រថុយ​គ្រោះថ្នាក់ និង​មិន​ចង់​ឲ្យ​ប៉ះពាល់​ដល់​លទ្ធភាព​ក្រុម​ការងារ​អាស៊ីសេរី ក្នុង​ការ​បន្ត​ផ្ដល់​ព័ត៌មាន​ពិស្ដារ និង​ឥត​លម្អៀង​ស្ដីពី​ការ​បោះឆ្នោត​ដ៏​មាន​សារសំខាន់​នេះ​ឡើយ។

អាស៊ីសេរី នៅ​តែ​ប្រកាន់​ជំហរ​ថា លោក ហួត វុទ្ធី មិន​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​អ្វី​ទាំងអស់។ គាត់​ក៏​មិន​បាន​លាក់​អត្តសញ្ញាណ​ជា​អ្នក​សារព័ត៌មាន និង​ជា​អ្នក​សម្ភាស​ដ៏​ល្បី​របស់​អាស៊ីសេរី ដែល​មាន​មនុស្ស​ស្គាល់​ជាទូទៅ។

ការណ៍​ដែល​អាជ្ញាធរ​ព្យាយាម​បន្ត​ករណី​ប្រឆាំង​លោក ហួត វុទ្ធី ស្រប​ពេល​ដែល​មតិ​សាធារណជន​ទូទៅ​ចាត់​ទុក​ថា ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​នេះ​គ្មាន​មូលដ្ឋាន គឺ​រឹត​តែ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ស្ថានភាព​ដ៏​អាក្រក់​នៃ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។ ក្រុម​ការងារ​របស់​អាស៊ីសេរី ដែល​ក្លាហាន​មោះមុត នឹង​នៅ​តែ​បន្ត​បំពេញ​ភារកិច្ច​យក​ព័ត៌មាន​ពិត និង​មិន​លម្អៀង​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទន្ទឹង​ចង់​បាន និង​ដែល​សម​នឹង​ទទួល​បាន​ព័ត៌មាន​ពិត​ពី​អាស៊ីសេរី៕

ខាង​ក្រោម​នេះ ជា​សេចក្ដី​ថ្លែងការណ៍​របស់​អាស៊ីសេរី ជា​ភាសា​អង់គ្លេស៖

Radio Free Asia’s Khmer Service Deputy Director Vuthy Huot, also known as Chun Chanboth, will not return to Cambodia after a weekend trip at the behest of RFA leadership. It has become clear that authorities have chosen to politicize their case against him with the aim of distracting the Cambodian people during this highly contested election season. It has also become clear that Vuthy Huot’s safety in Cambodia cannot be guaranteed nor is there any guarantee that the rule of law would be fairly applied to him. Based on these factors, RFA does not wish to put at risk both Vuthy Huot and the ability for its news team to continue providing comprehensive unbiased coverage of this important election.

RFA maintains Vuthy Huot committed no crime. Nor did he hide his identity as a well-known reporter and interviewer for Radio Free Asia. By pursuing this case against him, despite widespread opinion that his alleged actions do not merit prosecution, authorities have only underscored the poor state of free press in Cambodia.

RFA’s team of brave and courageous journalists will continue to bring the people of Cambodia the honest, objective, and unbiased news they expect and deserve from RFA.

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (12)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Kem Ley

ពី California, USA

Very good I support Radio Free Asia’s (RFA) decision!

All Khmer people knew that this was the Hun Sen’s tactics. Hun Sen already did to Mr. Sam Rainsy the leader of CNRP, now he did to Chun Chanboth for his power in 2017 and 2018.

May 16, 2017 08:37 PM

last stand for bad dude dictator Hun Sen

Why!!!!because radical Hun Sen's vietminh and vietcong war criminal minds fear this RFA the most,that only RFA can hit them"radicalism"at the right target than any media outlet inside or outside"fire straight free speeches",and made them scared hard to hid something secretly"because most media outlet can't do that...fear factor",with say...YESSSS sir all day for surviving...

May 14, 2017 11:49 AM

ក្រមសីលធម៌

ពី ភ្នំពេញ

ថ្នាក់ដឹកនាំរបស់វិទ្យុអាស៊ីសេរី ពិតជាមានទស្សនវិស្ស័យត្រឹមត្រូវដែលបានធ្វើសេចក្ដីសម្រេចដូច្នេះ! ខ្ញុំសូមសរសើរនិងគាំទ្រពេញទំហឹង។ ជាមួយពួកជនមិនគោរពច្បាប់គេមិនអាចលេងសើចបានទេ។ នៅកណ្ដាលហ្វូងឆ្កែឆ្កួតគ្មានវិធីណាប្រសើរជាជាងឡើងដើមឈើឡើយ។

May 02, 2017 01:22 PM

អ្នក​អាន​អនាមិក

វាជាការពិតហើយនូវពាក្យថា ផ្ទះមានវិន័យ នគរមានច្បាប់ ។ ប៉ុន្តែច្បាប់នៅក្នុងប្រទេសខ្មែរ អ្នកតាក់តែងច្បាប់មានការជជែកគ្នាដេញដោលរកហេតុផល អ្វីធ្វើទៅមានប្រយោជន៍និង អ្វីធ្វើទៅខាតប្រយោជន៍ចំពោះជាតិនិង ប្រទេស ។ នៅពេលសំរេចបានជាច្បាប់ហើយគឺ ត្រូវតែមានការគោរពទាំងអស់គ្នា ។ តែផ្ទុយទៅវិញនៅក្នុងប្រទេសខ្មែរសព្វថ្ងៃ អ្នកមានអំណាចគេឲ្យរាស្ត្រគោរពនូវសេចក្តីជូនដំណឹងធំជាងច្បាប់ទៅទៀត សូម្បីតែតំណាងរាស្ត្រដែលជាអ្នកតាត់តែងច្បាប់ក៏រអាចិត្តដែរ បើមិនព្រមធ្វើតាមគេមានអំណាចគឺ ត្រូវតែគេបញ្ជាឲ្យអង្គរក្សគេវាយទាត់ធាក់ដូចសត្វធាតុ ហើយវតំឡើងបុណ្យសក្តិ៍បញ្ឈឺខ្មែរទៀត។អ្នកកាន់អំណាចបានយូរដល់សព្វថ្ងៃ ដោយសារបក្សប្រឆាំងមានសំឡេងក្នុងសភាប្រកាសម្តងហើយម្តងទៀតថា មិនយកខ្មែរណាម្នាក់ធ្វើជាសត្រូវទេ ។ តែចំពោះរាស្ត្រខ្មែរបានចែកគ្នាដាច់រវាងជនស្នេហាជាតិនិង ជនក្បត់ជាតិ ដែលបន្តបណ្តេញរាស្ត្រចេញពីលំនៅដ្ឋាន យកដីលក់ឲ្យឈ្មួញ បំបាត់សទ្ធិសេរីភាពរហូត បាញ់សំឡាប់ដែលផ្ទុយពីច្បាប់ជាតិ ព្រមទាំងច្បាប់អន្តរជាតិដែលចុះហត្ថខាទទួលដឹងឮនិងជាសក្ខីទៀតផង។ ហេតុដូចនេះហើយបានជាពលរដ្ឋដាក់ពាក្យប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ដើម្បីវែកមុខក្រឹដ្ឋជនដែលសល់ពីរបបកម្ពូជាប្រជាធិប្បតេយ្យកុម្មុយនិស្តគឺ ពួកឧទ្ទាមគំសំឡាប់មនុស្ស ខ្មែររាប់លាននាក់ ។ បើនិយាយពី ក្រសួងយុត្តិធម៍វិញ កាលបើមានរឿងក្តីអ្វី១ ចូលដល់តុលាការមិនថា រឿងនោះតូចឫធំទេ ឲ្យតែចូលដល់តុលាការហើយគឺ មន្ត្រីតុលាការប្រៀបដូចជាទំនិញដាក់ឲ្យដេញថ្លៃអញ្ចឹង មិនថា ចុងចោទឫដើមចោទទេឲ្យតែដាក់ប្រាក់សំណុកឲ្យពួកគេច្រើនគឺគេឲ្យអ្នកនោះឈ្នះ ហើយទាញហេតុផលផ្ទុយនិងច្បាប់ ព្រោះគេចង់ស្រង់ដើមក្នុងពេលចូលកាន់មុខដំណែង។ មានរឿងពិសេសមួយដែលយើងពំុនិកស្មានដល់គឺ នាយស្មៀនកាលគេកំណត់ចំឡើយបានហើយ គេសូត្រឲ្យយើងស្តាប់ បើយើងយល់ព្រមហើយត្រូវតែចុះហត្តលេខាឫផ្តិតមេដៃ ដល់ពេលយើងសូមផ្តិត ពីច្បាប់ដើមសំរាប់ទុកមើលលោកស្មៀនមិនឲ្យបានទេ ដូច្នេះការកោសលុបពាក្យនោះគឺ ពួកមន្ត្រីតុលាការធ្វើបានតាមអំពើចិត្ត៕

May 02, 2017 03:03 AM

អ្នក​អាន​អនាមិក

តម្លៃមនុស្សគឺត្រង់ថា៖ហ៊ានធ្វើគឺត្រូវហ៊ានទទួល។

May 02, 2017 12:48 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល