ក្រុម​អង្គរក្ស​នាយករដ្ឋមន្ត្រី​ដែល​វាយ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ដោះលែង

ដោយ ប្រាជ្ញ ចេវ
2016-11-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
(ពី​ឆ្វេង​ជួរ​មុខ) លោក ចាយ សារិទ្ធ លោក ម៉ៅ ហឿន និង​លោក សុត វណ្ណនី ជន​សង្ស័យ​វាយ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ ពេល​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Brach Chev
(ពី​ឆ្វេង​ជួរ​មុខ) លោក ចាយ សារិទ្ធ លោក ម៉ៅ ហឿន និង​លោក សុត វណ្ណនី ជន​សង្ស័យ​វាយ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ ពេល​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

ក្រុម​អង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​វា​សមាជិក​សភា​បក្ស​ប្រឆាំង​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​នោះ ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ហើយនៅ​ពេល​ទទួល​ព័ត៌មាន​បែប​នេះ តំណាងរាស្ត្រ​បក្ស​ប្រឆាំង ដែល​ត្រូវ​រង​ការ​វាយ​ដំ​នោះ ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន ដោយ​ខ្លាច​ក្រុម​ទាំង​នោះ តាម​មក​វាយ​ម្ដង​ទៀត ដោយ​ការ​ចងគំនុំ។

អ្នកនាំពាក្យ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន ឲ្យ​អាស៊ីសេរី​ដឹង​ នៅថ្ងៃទី០៤ ខែវិច្ឆិកា ថា អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​លិខិត​ទៅ​ខាង​ពន្ធនាគារ​ព្រៃស​នៅ​ថ្ងៃ​ទី​៤ វិច្ឆិកា ដើម្បី​ឲ្យ​ដោះលែង​អ្នក​ទាំង​បី។ លោក​បន្ត​ថា ការ​សម្រេច​ឲ្យ​ដោះលែង​ក្រុម​អង្គរក្ស​របស់​លោក ហ៊ុន សែន ដោយ​សារ​ការ​អនុវត្ត​ទោស​របស់​អ្នក​ទាំងនោះ បាន​បញ្ចប់​ក្នុង​រយៈពេល​១​ឆ្នាំ​គត់​គិត​ដល់​ពេល​នេះ។

ទាក់ទង​រឿង​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សភា និយាយ​ថា ការ​ដាក់​ទោស​ទណ្ឌ និង​ដោះលែង ក្រុម​អង្គរក្ស លោក ហ៊ុន សែន របស់​តុលាការ​ក្រុងភ្នំពេញ​បែប​នេះ វា​ហាក់​ដូចជា​ស្រាល​ពេក ដែល​មិន​ស័ក្ដិសមនឹង​ការ​ប្រព្រឹត្ត​ល្មើស។ លោក ព្រួយបារម្ភ​ថា ក្រុម​អង្គរក្ស​របស់​លោក ហ៊ុន សែន អាច​នឹង​តាម​រក​ប្រព្រឹត្ត​ហិង្សា​លើ​រូបលោក​សាជាថ្មី ដោយ​ពួកគេ​គុំកួន​រូប​លោក ដែល​បាន​ប្ដឹង​ផ្ដល់​ពួកគេ​ទៅ​តុលាការ​កន្លង​មក។ ទោះយ៉ាងណាក្តី លោក ថា លោក​នៅ​តែ​ប្ដឹង​អ្នក​ទាំង​នោះ ទៅ​សាលាឧទ្ធរណ៍​ទៀត ប្រឆាំង​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី ភ្នំពេញ៖ «គាត់​ច្បាស់​ជា​តាម​មក​សងសឹក ហើយ​ជា​ពិសេស​មិន​គិត​ថា យើង​ខ្ញុំ​ជា​តំណាងរាស្ត្រ​ទាំង​ពីរ​នាក់​នេះ​ទេ អាច​មាន​ព្រឹត្តិការណ៍​ស្រដៀង​គ្នា​បែប​នេះ​កើត​លើ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ដោយសារ​តែ​ថ្នាក់ដឹកនាំ​រដ្ឋ​មិន​បាន​យក​ចិត្ត​ទុក​ដាក់»

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក គង់ សភា គឺ​លោក​មេធាវី សំ សុគង់ ប្រាប់ថា ក្រុម​មេធាវី​របស់​លោក បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍ ប្រឆាំង​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​លើ​សំណុំ​រឿងវាយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ចាប់​តាំង​ពី​អំឡុង​ខែ​មិថុនា មក​ម្ល៉េះ ប៉ុន្តែ​គិត​មក​ដល់​ពេលនេះ ជិត​ប្រាំ​ខែ មក​ហើយ​ដែល​សាលាឧទ្ធរណ៍ មិន​ទាន់​ចាត់​ការ​លើ​បណ្ដឹង​នៅ​ឡើយ​ទេ។ លោក ថា ប្រសិន​បើ សាលាឧទ្ធរណ៍​នៅ​មិន​ទាន់​ចាត់​ការ​លើ​បណ្ដឹង​របស់​ក្រុម​មេធាវី លោក​នឹង​ប្ដឹង​ទៅក្រសួង​យុត្តិធម៌ និង​ឧត្ដម​ក្រុមប្រឹក្សា​អង្គចៅក្រមឲ្យ​ពិនិត្យ​ទៅ​សាលាឧទ្ធរណ៍៖ «ខ្ញុំ​យល់​ថា កាល​ណា​យើង​ប្តឹង​ទៅ​ហើយ​មិន​មាន​ដំណើរការ ឬ​ការ​ពន្លឿន​នៃ​ការ​ស៊ើប​អង្កេត នឹង​ធ្វើ​ឲ្យ​ដំណើរការ​នៃ​ការ​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ត្រូវ​បាន​បាត់បង់»

លោក ចាយ សារិទ្ធ លោក ម៉ៅ ហឿន និង​លោក សុត វណ្ណនី បាន​ព្រួត​គ្នា​វាយ​តំណាងរាស្ត្រ​បក្ស​សង្រ្គោះជាតិ លោក គង់ សភា និង លោក ញ៉យ ចំរើន នៅ​មុខ​រដ្ឋសភា កាលពី​ចុង​ឆ្នាំ​២០១៥ ខណៈ​ពួកគេ​ធ្វើ​បាតុកម្ម​ទាមទារ​ទម្លាក់ លោក កឹម សុខា ចេញ​ពី​តួនាទី​អនុប្រធានទី១​នៃ​រដ្ឋសភា។ ភ្លាមៗនេះ គេ​ក៏​រត់​គេច​ខ្លួន​បាត់​ស្រមោល ហើយ​សមត្ថកិច្ច​ក៏​តាម​រក​ពួកគេ​មិន​ឃើញ​ដែរ តែ​ទី​បំផុត នៅថ្ងៃទី៣ ខែ​វិច្ឆិកា ឆ្នាំ២០១៥​ដដែល ពួកគេ​សម្រេច​ចូល​ខ្លួន​មក​សារភាព

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​ផ្ដន្ទាទោស​ឲ្យជនទាំង ​ ៣​នាក់ជាប់ពន្ធនាគារ​ ៤​ឆ្នាំ ដោយអនុវត្ត​ទោសតែ១​ឆ្នាំទេ ដោយ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស លើ​ក្រុម​តំណាងរាស្ត្រ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក សំ ច័ន្ទគា យល់ថា ការ​សម្រេច​យ៉ាង​ណា​ជា​សិទ្ធិ​តុលាការ ប៉ុន្តែ​ការ​សម្រេច​ដាក់​ពន្ធនាគារលើ​ជន​ប្រព្រឹត្ត​មាន​រយៈពេល​ខ្លី​បែប​នេះ នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​ជនរងគ្រោះ​រិះគន់​ទៅ​លើ​តុលាការ។ លោកថា ការ​សម្រេចបែប​នេះ ទើប​ធ្វើ​ឲ្យ​មហាជន​ទូទៅ ចោទ​ប្រកាន់​តុលាការ​កាត់ទោស​លំអៀង ឬ​មានស្តង់​ដារ​ពីរ៖ «ធ្វើ​ឲ្យ​មាន​ការ​រិះគន់ ព្រោះ​ថា ក្នុង​បទល្មើស​ដូច​គ្នា ហេតុ​អី​បាន​ជា​អ្នក​ផ្សេង​ទៀត​គេ​ទទួល​ការ​ដាក់​ទណ្ឌកម្ម​មាន​រយៈពេល​វែង នេះ​បង្ហាញ​ពី​ការ​រើសអើង​មួយ»

លោកមេធាវី សំ សុគង់ ព្រួយ​បារម្ភ​ថា ការ​ផ្ដល់​សេរីភាព​ដល់​ក្រុម​អង្គរក្ស​របស់ លោក ហ៊ុន សែន នឹង​បង្ក​អន្តិសុខ​ដល់​កូន​ក្ដី​របស់​លោក។ លោក​ថែម​ទាំង​ព្រួយ​បារម្ភ​ថា អ្នក​ទាំង​នោះ មិន​សហការ​ជាមួយ​សមត្ថកិច្ច ឬ​មិន​ព្រម​វិល​ចូល​គុក​វិញ ប្រសិន​បើ​សាលាឧទ្ធរណ៍ កែ​ប្រែ​ការ​សម្រេច​ខុស​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Next,Chubb Samlab will be release too.

Nov 05, 2016 09:18 AM

អ្នក​អាន​អនាមិក

Next,Chubb Samlab will be release too.

Nov 05, 2016 09:17 AM

កូនខ្មែរ

ពី ភ្នំពេញ

ពេលនេះចប់ហេីយ នេះជាទង្វេីដ៏អាក្រក់ នៅថ្ងៃមុខនឹងមានសកម្មភាពបែបនេះទៀត

Nov 05, 2016 01:06 AM

អ្នក​អាន​អនាមិក


អ្នកស្នេហាជាតិពួកតិរច្ឆានចាប់ដាក់គុកម្ភៃឆ្នាំ ចំណែកពួកតិរច្ឆានប្រើអំពើហិង្សាដ៍ព្រៃផ្សៃជាប់គុកតែមួយឆ្នាំ។ រើសអើងឬក៍មិនរើសអើង? តិរច្ឆានឬក៍មិនតិរច្ឆាន? អាគីបម្រើយួនបានល្អណាស់តើ។

Nov 04, 2016 08:36 PM

ហានិភ័យ

ពី តាកែវ

មិនទាន់រកមុខអ្នកបញ្ជានៅពីក្រោយខ្នងឃើញផង ដោះលែងពួកជនដៃដល់បាត់ទៅហើយ។

Nov 04, 2016 08:22 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល