តុលាការ​កោះហៅ​មនុស្ស​៣​នាក់​ឲ្យ​ចូល​បំភ្លឺ​រឿង​បច្ច័យ​បុណ្យ​សព​បណ្ឌិត កែម ឡី

ដោយ អាស៊ីសេរី
2017-09-24
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង និង​ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ។
នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង និង​ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ។
Photo: RFA

ព្រះរាជអាជ្ញា​រង​នៃ​អយ្យកា​រអម​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​សុក្រ ទី​២៣ ខែ​កញ្ញា ចេញ​ដីកា​កោះ​ហៅ​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លោក ប៉ា ងួនទៀង និង​លោក មឿន តុលា ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ដែល​ប្ដឹង​អ្នក​ទាំង​បី​ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត​ករណី​បច្ច័យ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី។

​ដីកា​ចុះ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ដាច់​ដោយ​ឡែក​ពី​គ្នា​របស់​ព្រះរាជអាជ្ញា​រង លោក គុជ គឹមឡុង បាន​កោះ​ហៅ​លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​លោក មឿន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​៩ ខែ​តុលា។ ចំណែក​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌សង្គម ព្រះអង្គ​នឹង​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​១១ ខែ​តុលា ខាង​មុខ។

មឿន តុលា ៨៥៥ ២០១៧
នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស (CENTRAL) លោក មឿន តុលា ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៧។ RFA Photo: RFA

លោក មឿន តុលា បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ខណៈ​លោក​កំពុង​មាន​វត្តមាន​នៅ​ក្រៅ​ប្រទេស​ថា លោក​នឹង​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ចំពោះ​មុខ​តុលាការ​ដើម្បី​បកស្រាយ​អំពី​ការ​ចោទ​ប្រកាន់​របស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា ទៅ​តាម​ការ​កំណត់​របស់​តុលាការ។

​ចំណែក​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​ថា ព្រះអង្គ​នឹង​មិន​ចូល​ព្រះ​កាយ​ឆ្លើយ​បំភ្លឺ​ចំពោះ​មុខ​តុលាការ​នោះ​ទេ ដោយសារ​ព្រះអង្គ​ចាត់​ទុក​ថា តុលាការ​នៃ​របប​របស់​លោក ហ៊ុន សែន នឹង​មិន​អាច​រក​យុត្តិធម៌​ឲ្យ​ព្រះអង្គ​បាន​ឡើយ។

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា លោក ពេជ្រ ស្រស់ បាន​ចូល​ខ្លួន​បំភ្លឺ​តាម​ការ​កោះហៅ​របស់​លោក គុជ គឹមឡុង ព្រះរាជអាជ្ញា​រង​ក្រោយ​ដែល​ខ្លួន​បាន​ដាក់​ពាក្យ​ប្ដឹង​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ដើម្បី​ទាមទារ​អយ្យការ​អម​សាលា​ដំបូង​ស៊ើប​អង្កេត​ស្វែង​រក​ការពិត​លើ​ប្រាក់​បច្ច័យ ដែល​ពលរដ្ឋ​ខ្មែរ​ទាំង​នៅ​ក្នុង និង​ក្រៅ​ប្រទេស បាន​ចូល​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

យើងមានគំរួរួចមកហើយ តែប្រហែលជព្រះតេជ:គុណ,អស់លោកភ្លេច។ ដូច្នេះខ្ញិំបាទគ្រាន់តែរំលឹកឡើងវិញថា សមាគមន៍ជនរងគ្រោះនែរបបកម្ពុជាដែលយើងបង្កើតបាតហើយឈ្មោះសមាគមន៍ ក្សេមក្សាន្ន ត្រូវមេរោគចូលរាតត្បាតដំបៅសុីរូង ផ្សំនិងអ្នកជម្ងឺខ្វះថាមពលទប់ទល់ផង ត្រូវបានស្លាប់បាត់ឈ្មោះពីបញ្ជី ។ល។ បើយើងយករឿងនេះធ្វើការប្រៀបធៀបវិញនោះគឺ ដូចគ្នាបេះបិទ ខុសប្លែកតែប្រធានបទទេ ។ នេះហើយដែលយើងយល់ថា ពួកក្រុមឧទ្តាមគំសំឡាប់មនុស្សបែកចេញពីរបបកម្ពូជាប្រជាធិប្បតេយ្យកុម្មុយនិស្តគឺ វាមិនឆ្អែតនិងការសំឡាប់បំបិទសេរីភាពដែលពិភពលោកកំពុងស្អប់ខ្ពើម ៕

Sep 26, 2017 03:33 AM

អ្នក​អាន​អនាមិក

តុលាការស្វា នៅភ្នំពេញអាចធ្វើបានតែ មនុស្សស្លូតត្រង់ប៉ុណ្ណោះ។ តុលាការស្វា ភ័យខ្លាចបាត់បង់ជីវិតរបស់គាត់ ធ្វើការដោះស្រាយជាមួយជនឧក្រិដ្ឋដែលនៅពីក្រោយឃាតករ Kem Ley.

Sep 26, 2017 02:06 AM

គេហទំព័រ​ទាំងមូល