តុលាការ​ខេត្ត​កណ្ដាល​កោះ​ហៅ​អ្នក​តវ៉ា​ការ​បូម​ខ្សាច់​៣នាក់​​​ទៅ​សាកសួរ

ដោយ សន ចាន់រដ្ឋា
2017-08-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អ្នក​ភូមិ​កោះគ ឃុំ​រកាខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល លើក​បដា​តវ៉ា​រក​អន្តរាគមន៍​ពី​អាជ្ញាធរ ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​ពី​បាត​ទន្លេ​ក្នុង​តំបន់​ពួក​គាត់​រស់នៅ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៧។
អ្នក​ភូមិ​កោះគ ឃុំ​រកាខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល លើក​បដា​តវ៉ា​រក​អន្តរាគមន៍​ពី​អាជ្ញាធរ ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​ពី​បាត​ទន្លេ​ក្នុង​តំបន់​ពួក​គាត់​រស់នៅ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA/Leng Maly

តុលាការ​​ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​១០ ខែ​សីហា នេះ បាន​ចេញ​ដីកា​កោះ​ហៅ​ពលរដ្ឋ​ចំនួន ៣​នាក់ ទៅ​សាកសួរ​ពី​បទ​​ប្រព្រឹត្ត​អំពើ​ហិង្សា និង​ធ្វើ​ឲ្យ​ខូចខាត​​ដោយ​ចេតនា​​​​ដល់​​ការ​​វិនិយោគ បន្ទាប់ពី​ក្រុម​ពលរដ្ឋ​​បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ចំពោះ​ក្រុមហ៊ុន​មួយ​ឈ្មោះ​ ឡេង ជីង ពាក់ព័ន្ធ​​នឹង​​ការ​បូម​ខ្សាច់​កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា។

ព្រះរាជអាជ្ញា​អម​សាលាដំ​បូង​ខេត្ត​កណ្តាល ​លោក លាវ ស្រេង បាន​​ចេញ​ដីកា​​កោះ​ហៅ​ពលរដ្ឋ​ទាំង​បី​នាក់​នោះ មាន​​លោកស្រី មុត ប៉ុម លោកស្រី លី លាភ និង​លោក ហែម ហឿន តាម​បណ្ដឹង​របស់​ស្រ្តី​ឈ្មោះ​ វណ្ណ គឹមផា។

ដីកា​កោះ​ហៅ​អ្នក​ទាំង​បី​ឲ្យ​ចូល​ទៅ​បំភ្លឺ​តាម​បណ្ដឹង​នេះ ក្នុង​ថ្ងៃ​ខុសៗ​គ្នា គឺ​លោកស្រី មុត ប៉ុម និង​លោកស្រី លី លាភ ចូល​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ចំណែក​លោក ហែម ហឿន នឹង​ត្រូវ​ចូល​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​បី​នាក់ ដែល​ត្រូវ​តុលាការ​កោះ​ហៅ គឺ​លោកស្រី លី លាភ មាន​ប្រសាសន៍​ថា លោកស្រី​​មិន​បាន​ប្រព្រឹត្តិ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោកស្រី​បញ្ជាក់​ថា ការ​ជួប​ជុំ​គ្នា​តវ៉ា​នោះ ​គឺ​គ្រាន់​តែ​ចង់​ឲ្យ​ក្រុមហ៊ុន និង​អាជ្ញាធរ​បកស្រាយ​ចំពោះ​សកម្មភាព​របស់​ក្រុមហ៊ុន​បូម​ខ្សាច់ ពលរដ្ឋ​មើល​ឃើញ​ថា បាន​ល្មើស​នឹង​កិច្ច​សន្យា​ដែល​ធ្លាប់​ព្រមព្រៀង​គ្នា​កន្លង​មក​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល