សមត្ថកិច្ច​បញ្ជូន​ចៅ​សង្កាត់​គោករកា​ទៅ​តុលាការ​សង្ស័យ​ថា​ជា​មេខ្លោង​គប់​គ្រាប់​បែក

ដោយ អ៊ុក សាវបូរី
2014.12.20
តុលាការ ១៦០ ជាង​រៀប​ចំ​ដោះ​ព្រះ​ឆាយាល័ក្ខណ៍​​អតីត​ព្រះមហាក្សត្រ​ចេញ​​ពី​ក្លោង​ទ្វារ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា ឆ្នាំ​២០១៤។
RFA/ Vohar Cheath

សមត្ថកិច្ច​បញ្ជូន​ចៅ​សង្កាត់​គោករកា ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ធ្នូ ដើម្បី​សាកសួរ​ពី​បទ​សង្ស័យ​ថា ជា​មេខ្លោង​ក្នុង​សំណុំ​រឿង​គប់​គ្រាប់​បែក ប៉ុនប៉ង​សម្លាប់​ពលរដ្ឋ​រក​ស៊ី​ជួញ​ដី​ជាមួយ​គ្នា។

ចៅ​សង្កាត់​រង​ទី​១​សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ លោក សាំង ស៊ិន អះអាង​នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ថា ចៅ​សង្កាត់​គោករកា ឈ្មោះ ភី ណុប ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ សង្ស័យ​ថា​ជា​មេខ្លោង​គប់​គ្រាប់​បែក​ប៉ង​សម្លាប់​មនុស្ស​មួយ​គ្រួសារ កាល​ពី​ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០១៤ នៅ​ភូមិ​សែនសុខទី២ សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ។ លោក​សោកស្ដាយ​ចំពោះ លោក ភី ណុប ដែល​បាន​រួម​ធ្វើ​ការ​ក្នុង​នាម​ប្រធាន​ក្រុមប្រឹក្សា​សង្កាត់​តាំង​ពី​ឆ្នាំ​២០០៧ មក៖ «យើង​មិន​ចាប់​អារម្មណ៍​ថា​គាត់​ទៅ​ដល់​ថ្នាក់​ប៉ុណ្ណឹង ប៉ុន្តែ​ការ​អប់រំ​របស់​គាត់ គាត់​មាន​មិត្តភ័ក្ដិ​អី​ច្រើន​អ៊ីចឹង​ទេ ទើប​ដល់​អ៊ីចឹង​ទៅ បាន​ភ្ញាក់​ខ្លួន​ព្រើត​គ្រប់​គ្នា យើង​អត់​ស្មាន​ដល់​ប៉ុណ្ណឹង យើង​អត់​ចាប់​អារម្មណ៍​អ៊ីចឹង»

ចៅ​សង្កាត់​រង​ទី​២ សង្កាត់​គោករកា លោក ចយ ថុល ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ មន្ត្រី​អាវុធហត្ថ​បាន​ចុះ​ចាប់ លោក ភី ណុប ក្រោយ​ពី​មេ​ក្រុម​ទី​៦ ភូមិ​អណ្ដូងថ្មី បាន​ឆ្លើយ​បំភ្លឺ​រឿង​គប់​គ្រាប់​បែក​បង្ហាញ​ថា លោក ភី ណុប ជា​អ្នក​នៅ​ពី​ក្រោយ។

ករណី​គប់​គ្រាប់​បែក​ចូល​ក្នុង​ផ្ទះ បាន​កើត​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៩ ខែ​តុលា នៅ​ពេល​គ្រួសារ លោក ស៊ន ស៊ិន កំពុង​អង្គុយ​ហូប​បាយ​រួម​គ្នា ធ្វើ​ឲ្យ​កូន​ប្រុស​លោក​អាយុ ១១​ឆ្នាំ​ស្លាប់ និង​សមាជិក​គ្រួសារ ៦​នាក់​របួស​ធ្ងន់​ស្រាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។