មន្ត្រី​រដ្ឋាភិបាល​ព្រមាន​ប្ដឹង​អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​ដែល​ប្រមាថ​សព​លោក សុខ អាន

ដោយ សាន សែល
2017-03-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។
រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA

ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១៩ មីនា គ្រោង​រៀបចំ​ដាក់​ពាក្យ​ប្ដឹង​បុគ្គល​ម្នាក់​ដែល​បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក (facebook) ប្រមាថ​សព​លោក សុខ អាន។ ការ​ប្រមាថ​ដែល​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា មិន​អាច​ទទួល​យក​បាន ដោយ​វា​បាន​ប៉ះពាល់​ដល់​កិត្តិយស​នៃ​សព ប៉ះពាល់​ដល់​ទំនៀមទម្លាប់ និង​ប៉ះពាល់​ដល់​អ្នក​ដែល​គោរព​ចំពោះ​សព​លោក សុខ អាន។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី គ្រោង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​លោក ហៃ វណ្ណា ដែល​មាន​ហ្វេសប៊ុក​ឈ្មោះ Vanna Hay

នៅ​ថ្ងៃ​ទី​១៩ មីនា ចំ​ថ្ងៃ​បូជា​សព​លោក សុខ អាន លោក ផៃ ស៊ីផាន បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​សម្ដែង​ការ​ស្រណោះ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​លោក សុខ អាន។ នៅ​ថ្ងៃ​ដដែល​នេះ លោក ហៃ វណ្ណា បាន​ចូល​ទៅ​បញ្ចេញ​យោបល់​លើ​សារ​ហ្វេសប៊ុក​នេះ ដោយ​តប​ជា​រូបភាព​ការ​កាន់​មរណទុក្ខ​លោក សុខ អាន ប៉ុន្តែ​បាន​សរសេរ​បន្ថែម​លើ​រូបភាព​នោះ ដោយ​អក្សរ​ពណ៌​ក្រហម​ជា​ភាសា​អង់គ្លេស​ថា «R.I.H.=Rest In Hell» ឬ​មាន​ន័យ​ថា «ធ្លាក់​នរក​ទៅ»

លោក ផៃ ស៊ីផាន ហៅ​សារ​នេះ​ថា​ជា​ការ​ប្រមាថ​ទឹក​ភ្នែក​រាប់​លាន​នាក់​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ឬ​នៅ​ក្រៅ​គណបក្ស​ក្តី ព្រម​ទាំង​ឥស្សរជន​ជាន់​ខ្ពស់​បរទេស​មួយ​ចំនួន​ផង ដែល​បាន​សម្ដែង​ការ​ស្ដាយ​ស្រណោះ​លោក សុខ អាន ហើយ​នេះ​ជា​ការ​ប្រមាថ​ទៅ​លើ​វប្បធម៌​ថ្លៃថ្នូរ និង​ប្រពៃណី​ខ្មែរ«យើង​មិន​ឃើញ​តម្លៃ​ជា​ប្រាក់កាស​នោះ​ទេ។ យើង​ចង់​បាន​តម្លៃ​ជា​ការ​គោរព​នៃ​វប្បធម៌​ខ្មែរ ដែល​មិន​អាច​ទទួល​យក​បាន​ការ​ប្រមាថ​លើ​សព។ យើង​ចង់​បាន​យុត្តិធម៌ ដែល​ការពារ​ដោយ​ច្បាប់​ប៉ុណ្ណោះ»

លោក ផៃ ស៊ីផាន បន្ត​ថា លោក ហៃ វណ្ណា បាន​ឈ្លាន​ពាន​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដើម្បី​ធ្វើ​ជា​ឧបករណ៍​ឈ្នានីស ញុះញង់​បំបែក​បំបាក់ បំភ័ន្ត​មតិ​សាធារណជន និង​មន្ត្រី​រាជការ និង​គណបក្ស​ប្រជាជន​កម្ពុជា។

ឆ្លើយតប​នឹង​គម្រោង​ប្ដឹង​នេះ លោក ហៃ វណ្ណា ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៩ មីនា ថា ការ​សរសេរ​សារ​លើ​ហ្វេសប៊ុក​លោក ផៃ ស៊ីផាន នេះ ដើម្បី​បង្ហាញ​ពី​ការ​វាយ​តម្លៃ និង​ការ​យល់​ឃើញ​ផ្ទាល់​របស់​លោក​ចំពោះ​ការ​បំពេញ​ការងារ​របស់​មន្ត្រី​សាធារណៈ«ខ្ញុំ​គិត​ថា​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​កម្ពុជា ទូទាំង​ពិភពលោក មិន​ចង់​គុំកួន​អី​ជាមួយ​សាកសព​នោះ​ទេ ប៉ុន្តែ​ចង់​បង្ហាញ​ការ​ខឹងសម្បា​នឹង​លុយ ៧៥​ម៉ឺន​ដុល្លារ ដែល​រដ្ឋាភិបាល​ចង់​យក​ទៅ​ធ្វើ​បុណ្យ​សព ទី​មួយ។ ហើយ​ទី​ពីរ ដូច​យើង​ដឹង​ហើយ​ថា មន្ត្រី​រាជការ​សាធារណៈ​ដែល​មាន​បុណ្យ​ស័ក្តិ​ធំៗ ភាគច្រើន​មិន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការ​ដើម្បី​សង្គម​ជាតិ​ទៀត។ ភាគច្រើន​គាត់​យក​តំណែង​ទៅ​ប្រកប​របរ​ទុច្ចរិត​មួយ​ចំនួន។ យើង​ផ្ញើ​សារ​នេះ​ទៅ មិន​មែន​ចង់​ប្រមាថ​រូប​គាត់​ទេ គ្រាន់​តែ​ចង់​បង្ហាញ​ឲ្យ​អ្នក​នៅ​រស់​មាន​ជីវិត​សព្វថ្ងៃ កំពុង​មាន​ជីវិត​រស់ ឲ្យ​គិត​មើល​ថា គាត់​គួរ​តែ​គិត​មើល​ថា គាត់​កំពុង​តែ​ធ្វើ​អាក្រក់ គាត់​ស្លាប់​ទៅ​មាន​គេ​ប្រមាថ​គាត់។ នេះ​ជា​សារ​ទី​មួយ​ដែល​យើង​ចង់​បង្ហាញ។ ក្នុង​ករណី​គាត់​ចេះ​កែ​ខ្លួន ធ្វើ​អំពើ​ល្អ​ឡើង​វិញ ពេល​គាត់​ស្លាប់​ទៅ គាត់​គ្មាន​នរណា​គេ​សរសេរ Comments (មតិ​យោបល់) បែប​ហ្នឹង​ដែរ»

ក៏ប៉ុន្តែ​លោក ហៃ វណ្ណា បាន​បង្ហោះ​សារ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ការ​សរសេរ​លើសលស់​លើ​សព​លោក សុខ អាន។

លោក ហៃ វណ្ណា វ័យ ៣០​ឆ្នាំ ជា​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន។ លោក​បញ្ជាក់​ប្រាប់​អាស៊ីសេរី​ថា លោក​គ្មាន​តួនាទី ឬ​តំណែង​អ្វី​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ទេ។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦ លោក ហៃ វណ្ណា ក៏​ធ្លាប់​រិះគន់​រដ្ឋាភិបាល​ពី​ថ្លៃ​ទំនិញ​ពេល​រដូវ​បុណ្យ​ទាន​នៅ​លើ​សារ​ហ្វេសប៊ុក​របស់​លោក ផៃ ស៊ីផាន។

ក្នុង​រឿង​មរណភាព​លោក សុខ អាន នេះ​ដែរ កាល​ពី​ពេល​ថ្មីៗ​នេះ ហ្វេសប៊ុក​ឈ្មោះ សីហា ក៏​បាន​បញ្ចេញ​សារ​សន្ទនា​តាម​ទូរស័ព្ទ​របស់​មន្ត្រី​គណបក្ស​ប្រឆាំង ដែល​បាន​និយាយ​រិះគន់​សព​លោក សុខ អាន។ ក៏ប៉ុន្តែ​ពួក​គេ​បាន​សរសេរ​លិខិត​សុំ​ទោស​វិញ ក្រោយ​ពី​មាន​ប្រតិកម្ម​ថ្កោលទោស​របស់​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច។

លោក ផៃ ស៊ីផាន សង្ស័យ​ថា ការ​ចេញ​រិះគន់​សព​លោក សុខ អាន ជា​បន្តបន្ទាប់​របស់​សកម្មជន និង​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ អាច​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​វាយ​ប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា។

ក៏ប៉ុន្តែ​លោក ហៃ វណ្ណា ដែល​លោក ផៃ ស៊ីផាន គ្រោង​ប្ដឹង​នោះ បដិសេធ​ថា​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ណែនាំ​លោក​ឲ្យ​សរសេរ​សារ​រិះគន់​លើ​ហ្វេសប៊ុក​នោះ​ទេ«បាទ! ខ្ញុំ​ធ្វើ​នេះ​ដោយ​ការ​យល់​ឃើញ​របស់​ខ្ញុំ​ផ្ទាល់ មិន​មាន​ពាក់ព័ន្ធ​អី​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ទេ»

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ច្រាន​ចោល​ការ​សង្ស័យ​របស់​លោក ផៃ ស៊ីផាន នេះ​ដែរ«សូម​កុំ​ឲ្យ​មក​លាប​ពណ៌​គណបក្ស​សង្គ្រោះ​ជាតិ។ គណបក្ស​សង្គ្រោះ​ជាតិ មាន​ក្រម​សីលធម៌ មាន​ការ​ត្រិះរិះ​ពិចារណា មុន​នឹង​និយាយ​ស្តី​ចេញ​ទៅ។ អត់​ចេញ​ជា​សេចក្តី​ថ្លែងការណ៍ ឬ​មួយ​ក៏​ធ្វើ​អី​បែប​ហ្នឹង​ទេ។ និយាយ​សង្ខេប​មក យើង​មិន​បាន​ដឹង​ទេ​រឿង​ហ្នឹង»

លោក ហៃ វណ្ណា មើល​ឃើញ​ថា ការ​ព្រមាន​ប្ដឹង​រូប​លោក​នេះ ជា​យុទ្ធសាស្ត្រ​បង្ក្រាប​អ្នក​រិះគន់​រដ្ឋាភិបាល ខណៈ​ការ​បោះឆ្នោត​ខិត​ចូល​មក​ដល់។ ទន្ទឹម​នឹង​នេះ លោក ហៃ វណ្ណា ក៏​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ក្រុម​គ្រួសារ​លោក​នៅ​ប្រទេស​កម្ពុជា។

ការ​ចាត់​តាម​ផ្លូវ​តុលាការ​ប្រឆាំង​នឹង​អ្នក​រិះគន់ ឬ​អ្នក​ប្រមាថ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​កើត​មាន​ច្រើន​ករណី​រួច​មក​ហើយ។

យុវជន គង់ រ៉ៃយ៉ា និស្សិត​សាកលវិទ្យាល័យ ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១៨​ខែ បន្ទាប់​ពី​លោក​បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ស្ដីពី «បដិវត្តន៍​ពណ៌»។ កាល​ពី​ចុង​ខែ​កុម្ភៈ តុលាការ​ក៏​បាន​ផ្ដន្ទាទោស​បុរស​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ ដោយសារ​បាន​បង្ហោះ​សារ​ប្រមាថ​ជីវិត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើ​ទំព័រ​ហ្វេសប៊ុក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (11)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Khmer patriot

ពី USA

REGEME HUN SEN , PEOPLE LIVING GOOD ,BUT
FOR GRANDCHILDREN FUCTUR LIVING VERY TOO
BAD BECAUSE YUN CONTROL THEM EVEN FAMILY MR. HUN LIVING SUFFERING ALSO .
" WIIL SEE YUN CONTROL FULL HAND "

Mar 21, 2017 02:53 PM

All Khmer pple be ready in 2018

All Khmer parties and all khmer people to be ready in 2017-2018,and don't let any stupid people to bulling and fouling u around,please make sure to vote the candidate who u liked and trusted him or her.Be aware don't vote to the bad candidate who were criminal minds with hand bloodshed,and failure candidate with bad criminal recorded.Vote to the candidate who care about the people and country.Pease make sure CHECK or MARK on the right candidate who u liked,please don't CHECK or MARK to candidate who u disliked.Keep your eyes and ears on polling station or any suspicion.Be smart and good luck day coming to all of u.

Mar 20, 2017 12:53 PM

វិបុល

ពី ភ្នំពេញ

ចុះការដែលយួនប្រមាថព្រះមហាក្សត្រតាមបណ្តាញសង្គមនោះមេចមិនប្តឹងផង បងសុីផាន

Mar 19, 2017 11:17 PM

អ្នក​អាន​អនាមិក


កិច្ចការប្រទេសធំជាងភ្នំបែជា ផៃ ស៊ីផាន មានពេលទំនេរទៅរករឿងអ្នកលេងហ្វេសប៊ុកទៅវិញ ហួសចិត្ត ស៊ីប្រាក់ខែញើសឈាមរាស្រ្តឥឡូវបំរ៉ុងចាប់រាស្រ្តដាក់គុកទៀតហើយ។

សព្វថ្ងៃបក្សស៊ីភីភីអាងអីអាងតុលាការ តុលាការដឹងពីឈ្នះៗចំពោះបក្សស៊ីភីភី ចំពោះរាស្រ្តស្លូតត្រង់មិនដែលឃើញឈ្នះ ឃើញតែចាប់ដាក់គុក។ ហើយ ផៃ ស៊ីផាន កំពុងចោទបក្សសង្គ្រោះជាតិថាគេញុះញង់ មានតែអណ្តាតចេះតែក្រលាស់!

Mar 19, 2017 09:31 PM

KODAK

ពី PHNOM PENH

អានេះវាចាំតែរករឿងដើម្បីរំលាយសង្គោ្រះជាតិចោលតែប៉ុណ្ណោះ ។សូមប្រជាពលរដ្ឋយល់ឲ្យច្បាស់ហើយកុំបោះឆ្នោតឲ្យពួកCPPឲ្យសោះ។បើបោះឆ្នោតឆ្នាំ២០១៨វាឈ្នះទៀតរាស្ដ្រខ្មែច្បាស់ជាវេទនាខ្លាំងជាមិនខាន។រហូតដល់បាត់បង់ទឹកដីទៀតជាមិនខាន៕

Mar 19, 2017 09:18 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល