សម្ភាស​មេធាវី​អន្តរជាតិ​ជុំវិញ​ពាក្យ​បណ្ដឹង​លើ​មន្ត្រី​កម្ពុជា​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ដោយ យន់ សាមៀន
2015-01-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
មេធាវី​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃ​ក្រុមហ៊ុន​មេធាវី គ្លបល ឌីលីជេនស៍ (Global Diligence) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​បន្ទប់​ផ្សាយ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៥។
មេធាវី​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃ​ក្រុមហ៊ុន​មេធាវី គ្លបល ឌីលីជេនស៍ (Global Diligence) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​បន្ទប់​ផ្សាយ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៥។
RFA/Yun Samean

មេធាវី​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃ​ក្រុមហ៊ុន​មេធាវី គ្លបល ឌីលីជេនស៍ (Global Diligence) មក​សហរដ្ឋ​អាមេរិក ដើម្បី​ស្វែងរក​ការ​គាំទ្រ​ពី​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង និង​ស្ថាប័ន​អាមេរិក មួយ​ចំនួន​ទៀត ជំរុញ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ស៊ើប​អង្កេត​បឋម​ទៅ​លើ​ពាក្យ​បណ្ដឹង​មួយ ប្រឆាំង​នឹង​មន្ត្រី​មាន​អំណាច​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ពី​បទល្មើស​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

សូម​អញ្ជើញ​លោក​អ្នក​នាង​ស្តាប់​បទសម្ភាសន៍​របស់ លោក យន់ សាមៀន ជាមួយ លោក រីឆាត រ៉ូជើរ ជុំវិញ​រឿង​នេះ​ដូច​ត​ទៅ៖

លោក យន់ សាមៀន៖ តើ​លោក​ធ្វើ​សកម្មភាព​អ្វី​ខ្លះ​ដើម្បី​ជំរុញ​ពាក្យ​បណ្ដឹង​របស់​លោក​ឲ្យ​ទៅ​មុខ?

លោក រីឆាត រ៉ូជើរ៖ ជា​ការ​សំខាន់​មួយ​ដែល​ត្រូវ​ដឹង​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ មាន​ធនធាន​ដោយ​កម្រិត និង​មាន​សំណុំ​រឿង​ជាច្រើន​ទៀត​នៅ​ក្នុង​ពិភពលោក​យើង​នេះ​ដើម្បី​ដោះស្រាយ។ ដូច្នោះ​ហើយ អ្វី​ដែល​សំខាន់​សម្រាប់​យើង​បច្ចុប្បន្ន​នេះ គឺ​យើង​ត្រូវ​ប្រមូល​ផ្តុំ​ការ​ចាប់​អារម្មណ៍ ដើម្បី​ឲ្យ​ព្រះរាជ​អាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដឹង​ថា សហគមន៍​អន្តរជាតិ​កំពុង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ជន​រងគ្រោះ​កម្ពុជា ហើយ​សហគមន៍​អន្តរជាតិ​គាំទ្រ​ពាក្យ​បណ្ដឹង​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ អ្វី​ដែល​យើង​បាន​ធ្វើ​នោះ គឺ​បាន​ជជែក​ជាមួយ​សកម្មជន​អង្គការ​សង្គម​ស៊ីវិល អ្នក​នយោបាយ​នៅ​ក្នុង​ប្រទេស និង​អន្តរជាតិ ដើម្បី​ប្រមូល​ផ្តុំ​ការ​គាំទ្រ​របស់​ពួក​គេ។

លោក យន់ សាមៀន៖ តើ​មាន​លទ្ធផល​អ្វី​ខ្លះ​ហើយ?

លោក រីឆាត រ៉ូជើរ៖ យើង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន។ មនុស្ស​ជាច្រើន​ត្រេកអរ​នៅ​ពេល​ពួក​គេ​ឃើញ​យុត្តិធម៌​ខ្លះ​បាន​កើត​ឡើង​សម្រាប់​ប្រទេស​កម្ពុជា នៅ​ពេល​យើង​ដាក់​ពាក្យ​បណ្ដឹង​នៅ​តុលាការ​កាល​ពី​ថ្ងៃ​ទី​១៧ តុលា។ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​របស់​បារាំង ហ្វីដ (FIDH) និង​អង្គការ​ឃ្លាំ​មើល​បរិស្ថាន (Global Witness) ក៏​គាំទ្រ​ពាក្យ​បណ្ដឹង​នេះ​យ៉ាង​ខ្លាំងក្លា។ ចាប់​តាំង​ពី​ពេល​នោះ​មក មាន​អង្គការ​ចំនួន ៤០​អង្គការ​នៅ​ពាសពេញ​ពិភពលោក ដែល​ធ្វើ​ការងារ​ឃ្លាំ​មើល​បញ្ហា​ដីធ្លី បាន​ធ្វើ​ញត្តិ​គាំទ្រ​ពាក្យ​បណ្ដឹង​នេះ។ ពួក​គេ​បាន​ដាក់​ញត្តិ​ទាំង​នោះ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ស្នើ​ឲ្យ​តុលាការ​ចាប់​ផ្តើម​ស៊ើប​អង្កេត​បឋម​ទៅ​លើ​ករណី​នេះ។

លោក យន់ សាមៀន៖ ក្នុង​ដំណើរ​មក​សហរដ្ឋ​អាមេរិក នេះ តើ​លោក​បាន​ធ្វើ​ការងារ​អ្វី​ខ្លះ​ហើយ​ដើម្បី​ឲ្យ​មាន​ការ​គាំទ្រ?

លោក រីឆាត រ៉ូជើរ៖ នៅ​សហរដ្ឋ​អាមេរិក គោល​បំណង​សំខាន់ គឺ​ដើម្បី​ពន្យល់​សហគមន៍​ខ្មែរ​ពី​ព័ត៌មាន​បន្ថែម​ទៀត​ជុំវិញ​ពាក្យ​បណ្ដឹង​នេះ និង​បកស្រាយ​បន្ថែម​ជុំវិញ​បទ​ចោទ​ប្រកាន់​មួយ​ចំនួន និង​ដំណើរ​ការ​របស់​តុលាការ។ ខ្ញុំ​បាន​ពន្យល់​សហគមន៍​ខ្មែរ​នៅ​កាលីហ្វ័រញ៉ា អូរីហ្គេន ឌីស៊ី និង​ហ្វីឡាដែលហ្វីយា (California, Oregon, DC and Philadelphia)។ ដោយ​ឡែក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន យើង​បាន​ជួប​នឹង​តួអង្គ​សំខាន់ៗ​មួយ​ចំនួន​ដូចជា អ្នក​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល។ ពួក​គេ​ទាំង​នោះ​បង្ហាញ​ការ​គាំទ្រ​បណ្ដឹង​របស់​យើង។ យើង​សង្ឃឹម​ថា រដ្ឋសភា​អាមេរិក នឹង​បើក​កិច្ច​ប្រជុំ​មួយ​ជុំវិញ​បញ្ហា​ទន្ទ្រាន​យក​ដីធ្លី​នៅ​កម្ពុជា។ ជា​ចុង​ក្រោយ​យើង​សង្ឃឹម​ថា សមាជិក​រដ្ឋ​សហរដ្ឋ​អាមេរិក នឹង​ធ្វើ​ញត្តិ​គាំទ្រ​ពាក្យ​បណ្ដឹង​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ ក្នុង​ជំនួប​នឹង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល យើង​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត ជុំវិញ​បទ​ឧក្រិដ្ឋកម្ម​ដែល​បាន​ចោទ​ប្រកាន់​ទៅ​លើ​ក្រុម​មាន​អំណាច​រដ្ឋាភិបាល​កម្ពុជា។

លោក យន់ សាមៀន៖ តើ​ការ​គាំទ្រ​ទាំង​នោះ ផ្ដោត​ទៅ​លើ​បញ្ហា​អ្វី​ខ្លះ​ដែរ? តើ​ការ​គាំទ្រ​នោះ​សំដៅ​ទៅ​លើ​ការ​នាំ​ខ្លួន​ជន​សង្ស័យ​ទៅ​តុលាការ​កាត់​ទោស​មែន​ទេ?

លោក រីឆាត រ៉ូជើរ៖ បាទ! មនុស្ស​ទាំង​ឡាយ​សុទ្ធតែ​ដឹង​ថា ការ​ដឹក​នាំ​ក្នុង​រយៈពេល ៣០​ឆ្នាំ​នេះ ពោរពេញ​ទៅ​ដោយ​អំពើ​និទ្ទណ្ឌភាព រដ្ឋាភិបាល​បន្ត​គ្រប់គ្រង​ប្រព័ន្ធ​យុត្តិធម៌ ដូច្នោះ​ហើយ​តុលាការ​នៅ​កម្ពុជា មិន​អាច​ផ្តល់​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ ដែល​រងគ្រោះ​ដោយសារ​បទល្មើស​បង្ក​ឡើង​ដោយ​ជន​មាន​អំណាច​ក្នុង​រដ្ឋាភិបាល​ឡើយ។ ដូច្នោះ​ហើយ​មាន​មធ្យោបាយ​តែ​មួយ​គត់​សម្រាប់​ជន​រងគ្រោះ​ស្វែងរក​យុត្តិធម៌ គឺ​ត្រូវ​យក​សំណុំ​រឿង​អយុត្តិធម៌​ទាំង​នោះ​ទៅ​ប្ដឹង​នៅ​តុលាការ​អន្តរជាតិ ដែល​ឯករាជ្យ និង​អព្យាក្រិត ដែល​មិន​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។ មាន​តែ​តុលាការ​ព្រហ្មទណ្ឌ​មួយ​គត់​សម្រាប់​ឲ្យ​ជន​រងគ្រោះ​ស្វែងរក​យុត្តិធម៌។ មន្ត្រី​មួយ​ចំនួន​ដែល​យើង​បាន​ជួប​នៅ​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប យល់​ពី​បញ្ហា និង​ការ​ពិត​នៅ​កម្ពុជា ដែល​កំពុង​ជួប​ប្រទះ។ ពួក​គេ​គាំទ្រ​ការ​ស្វែងរក​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ។

លោក យន់ សាមៀន៖ តើ​បណ្ដឹង​របស់​លោក​នោះ​មាន​បទ​ចោទ​អ្វី​ខ្លះ?

លោក រីឆាត រ៉ូជើរ៖ ពាក្យ​ចោទ​នោះ​រួម​មាន អ្នក​មាន​អំណាច​នៅ​កម្ពុជា បាន​ប្រព្រឹត្ត​បទល្មើស​ក្រោម​យុត្តាធិការ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ បទ​ចោទ​ប្រកាន់​នេះ ផ្ដោត​លើ​ចំណុច​សំខាន់​ចំនួន​ពីរ។ ទី​មួយ​គឺ​បទល្មើស​នៃ​ការ​រក្សា​អំណាច ដោយ​កម្ទេច​អ្នក​ប្រឆាំង ការ​ធ្វើ​ឃាតកម្ម​ទៅ​លើ​មេ​ដឹក​នាំ​សហជីព​កម្មករ អ្នក​ការពារ​បរិស្ថាន និង​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង។ ការ​ចោទ​ប្រកាន់​ទី​ពីរ គឺ​សំដៅ​ទៅ​លើ​បញ្ហា​ដីធ្លី។ នៅ​កម្ពុជា ពលរដ្ឋ​ជាង​ប្រមាណ ៧​សែន​គ្រួសារ រង​ផល​ប៉ះពាល់​ដោយសារ​បញ្ហា​ដីធ្លី។ ជន​រងគ្រោះ​ទាំង​នោះ ត្រូវ​បាន​បង្ខំ​បណ្ដេញ​ចេញ​ពី​ផ្ទះ​សម្បែង និង​ធ្វើ​ឃាត​ជាប់​ឃុំឃាំង​ដោយ​ការ​ចោទ​ប្រកាន់​គ្មាន​ហេតុផល។ រាល់​បទល្មើស​ទាំង​នេះ សុទ្ធតែ​ឋិត​នៅ​ក្រោម​យុត្តាធិការ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ យើង​ឃើញ​បទល្មើស​ពាក់ព័ន្ធ​នឹង​ដីធ្លី និង​ការ​ពង្រឹង​អំណាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​គ្នា។ បទល្មើស​ទាំង​នោះ សុទ្ធតែ​បង្ក​ឡើង​ដោយ​អ្នក​មាន​អំណាច។

លោក យន់ សាមៀន៖ តើ​លោក​មាន​ភស្តុតាង​អ្វី​ខ្លះ​សម្រាប់​ដាក់​នៅ​តុលាការ?

លោក រីឆាត រ៉ូជើរ៖ ភស្តុតាង​ទាំង​ឡាយ​ត្រូវ​បាន​ប្រមូល​ផ្តុំ​ដោយ​អង្គការ​សង្គម​ស៊ីវិល និង​អង្គការ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ស្រុក និង​អន្តរជាតិ ក្នុង​រយៈពេល ២០​ឆ្នាំ។ យើង​ពិនិត្យ​បទល្មើស​កើត​ឡើង​ក្នុង​រយៈពេល ១២​ឆ្នាំ​កន្លះ​តែ​ប៉ុណ្ណោះ ដោយសារ​តែ​លក្ខន្តិកៈ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ទើប​ចូល​ជា​ធរមាន។ យើង​មាន​របាយការណ៍​រាប់​រយ​ករណី​ពី​អង្គការ​សិទ្ធិ​មនុស្ស អង្គការ​សហប្រជាជាតិ និង​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ។ យើង​បាន​ផ្សំ​ភស្តុតាង​ទាំង​នោះ ហើយ​បាន​បង្កើត​ជា​របាយការណ៍​ផ្លូវ​ច្បាប់​មួយ​បង្ហាញ​ថា បទល្មើស​ទាំង​នោះ​ស្មើ​ទៅ​នឹង​បទល្មើស​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

លោក យន់ សាមៀន៖ រដ្ឋាភិបាល​ថ្មីៗ​នេះ បាន​ដក​ហូត​ដី​ព្រៃ​សម្បទាន​មក​វិញ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​អះអាង​ថា លោក​ជា​អ្នក​ធ្វើ​កំណែ​ទម្រង់​ដីធ្លី​ដំបូង។

លោក រីឆាត រ៉ូជើរ៖ អ្វី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​នោះ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។ យើង​ប៉ាន់ស្មាន​ថា ពលរដ្ឋ​ជាង ៧​សែន​គ្រួសារ​រង​ផល​ប៉ះពាល់ អ្វី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​នោះ​មិន​ទាន់​បាន​ផ្តល់​ដី​ឲ្យ​ពលរដ្ឋ​វិញ​នៅ​ឡើយ​ទេ។ ការ​ដោះស្រាយ​មួយ ឬ​ពីរ​ករណី​នោះ គ្រាន់​តែ​ជា​ការ​អួតអាង​តែ​ប៉ុណ្ណោះ។ យើង​ដឹង​ថា ជម្លោះ​ដីធ្លី​កំពុង​បន្ត។ យើង​មិន​ទទួល​ស្គាល់​ថា រដ្ឋាភិបាល​កំពុង​ប្រឹងប្រែង​សង​ជំងឺ​ចិត្ត​ដល់​ជន​រងគ្រោះ។

លោក យន់ សាមៀន៖ តើ​លោក​មាន​គម្រោង​អ្វី​បន្ថែម​ទៀត​ទេ?

លោក រីឆាត រ៉ូជើរ៖ យើង​ត្រូវ​តែ​រក្សា​ការ​ចាប់​អារម្មណ៍​ជា​បន្ត​ទៀត​សម្រាប់​ករណី​នេះ។ យើង​នឹង​បន្ត​ជជែក​នឹង​មន្ត្រី​អន្តរជាតិ​មួយ​ចំនួន​ទៀត។ យើង​នឹង​ប្រមូល​ញត្តិ​ពី​ពលរដ្ឋ​ខ្មែរ ស្នើសុំ​ឲ្យ​តុលាការ​ស៊ើប​អង្កេត​ករណី​នេះ។ យើង​មិន​ចោទ​ទៅ​លើ​បុគ្គល​ណា​ឲ្យ​ចំ​ឈ្មោះ​ទេ។ យើង​នឹង​ទុក​ឲ្យ​ព្រះរាជ​អាជ្ញា​តុលាការ​ជា​អ្នក​សម្រេច យោង​ទៅ​តាម​ភស្តុតាង។ យើង​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រាប់​តុលាការ​ថា នៅ​កម្ពុជា ជន​រងគ្រោះ​គ្មាន​ឱកាស​ទទួល​បាន​យុត្តិធម៌ គឺ​ពលរដ្ឋ​ខ្មែរ​ចង់​បាន​តុលាការ​ឯករាជ្យ។ យើង​ក៏​សង្ឃឹម​ដែរ​ថា សភា​សហរដ្ឋ​អាមេរិក នឹង​បើក​កិច្ច​ប្រជុំ​មួយ​ស្តី​អំពី​បញ្ហា​ដីធ្លី។ សភា​សហភាព​អឺរ៉ុប ក៏​បាន​ពិភាក្សា​គ្នា​ជុំវិញ​បញ្ហា​ដីធ្លី​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២២ មករា។ ជា​ចុង​ក្រោយ យើង​នឹង​ដាក់​របាយការណ៍​ភស្តុតាង​បន្ថែម​ទៀត ដើម្បី​ធ្វើ​បច្ចុប្បន្ន​ភាព​របស់​បទ​ឧក្រិដ្ឋកម្ម​ទាំង​ឡាយ​កើត​ឡើង​នៅ​កម្ពុជា។ ចាប់​តាំង​ពី​ខែ​តុលា មក បទល្មើស​បន្ត​កើត​ឡើង​បន្ថែម​ទៀត​ពាក់ព័ន្ធ​នឹង​ករណី​ជម្លោះ​ដីធ្លី។ យើង​នឹង​ដាក់​ភស្តុតាង​បន្ថែម​ទៀត​លើ​បណ្ដឹង​នៅ​តុលាការ។

លោក យន់ សាមៀន៖ អ្នក​វិភាគ​បញ្ជាក់​ថា ពាក្យ​បណ្ដឹង​នេះ​មិន​ត្រូវ​តុលាការ​យក​មក​ពិនិត្យ​ទេ ដោយសារ​តែ​តុលាការ​បដិសេធ​ពាក្យ​បណ្ដឹង​ចំនួន​ពីរ​រួច​ហើយ។

លោក រីឆាត រ៉ូជើរ៖ ខ្ញុំ​រំពឹង​ថា យើង​នឹង​មាន​ឱកាស​ច្រើន។ បណ្ដឹង​មួយ​ចំនួន​ដាក់​នៅ​តុលាការ មិន​បាន​ស្រាវជ្រាវ​ម៉ត់ចត់។ ដូច្នោះ​ត្រូវ​បាន​តុលាការ​បដិសេធ​មិន​ទទួល​យក។ អ្វី​ដែល​យើង​បាន​ធ្វើ គឺ​យើង​បាន​ដាក់​បញ្ចូល​ឯកសារ​ម៉ត់ចត់​ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​មាន​ចំនួន ៤៥០​ទំព័រ។ ការ​ចោទ​ប្រកាន់​នីមួយៗ​មាន​ភស្តុតាង​ជា​សំអាង។ យើង​គិត​ថា ពាក្យ​បណ្ដឹង​នេះ​បង្ហាញ​ច្បាស់​ថា បទល្មើស​ប្រឆាំង​នឹង​មនុស្ស​ជាតិ​កើត​មាន​ឡើង​នៅ​កម្ពុជា។ សំណួរ​ដែល​ចោទ​សួរ គឺ​ថា តើ​តុលាការ​នឹង​យក​បណ្ដឹង​ជា​សំខាន់​មុន​បណ្ដឹង​ផ្សេងៗ​ទៀត ពីព្រោះ​តុលាការ​ទទួល​បាន​បណ្ដឹង​សំខាន់ៗ​ជាច្រើន​ផ្សេង​ទៀត​ដែរ។ ដូច្នោះ​ហើយ​វា​សំខាន់​ណាស់​ដែល​យើង​ត្រូវ​បន្ត​ដំណើរ​ការ ដើម្បី​ឲ្យ​តុលាការ​យល់​ថា សហគមន៍​អន្តរជាតិ​កំពុង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់។

លោក យន់ សាមៀន៖ តើ​លោក​រំពឹង​ថា នៅ​ពេល​ណា​ទើប​លោក​ទទួល​បាន​លទ្ធផល?

លោក រីឆាត រ៉ូជើរ៖ ខ្ញុំ​មិន​ទាន់​មាន​ចម្លើយ​នៅ​ឡើយ​ទេ ពីព្រោះ​ករណី​នេះ​មិន​កំណត់​ពេល​វេលា​ទេ។ យើង​រំពឹង​ថា នឹង​ទទួល​បាន​លទ្ធផល​បឋម​ពី​តុលាការ​នៅ​ឆ្នាំ​នេះ ជា​ដំណាក់​កាល​ដំបូង គឺ​ការ​ស៊ើប​អង្កេត​បឋម។ ករណី​ទី​ពីរ គឺ​ការ​ស៊ើប​អង្កេត​ទាំង​ស្រុង ដែល​ទាមទារ​ពេលវេលា​យូរ​បន្ថែម​ទៀត ប៉ុន្តែ​យើង​រំពឹង​ថា សម្រាប់​ឆ្នាំ​នេះ​យ៉ាង​ហោច​ណាស់​ក៏​មាន​ការ​ស៊ើប​អង្កេត​ជា​បឋម​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (9)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

លោក រីឆាត រ៉ូជើរ ជាទីរាប់អាន លោកបានឮហើយ សំដីពូជន៌ខ្មែរ​ក្រហមគឺលោយអញ្ចឹង ឥឡូវលោកយល់យ៉ាងណា អញ្ចឹងហើយបាន​ជា​ខ្ញុំថា ការចំណាំយពេលវេលារបស់លោក គឺអត់បានប្រយោជន៌​ទេ ជាមួយអ្នកណាមិនដឹង ជាមួយប្រទេសណាមនដឹង តែបើជាមួយ​កម្ពុជា ជាមួយហ៊ុនសែន ឥតន័យទេលោក ទុកឲ្យខ្មែរស្លាប់តាម​យៈថា​កម្មទៅចុះ មិនយូទេប្រទេសដ៏កំសត់មួយនេះនិង​រលាយបាត់​ឈ្មោះ ដោយស្នាដែពួកអាខ្មែរក្រាហមយួន(កានពីមុនមានខ្មែរ​ក្រហមចិន)នេះមិនខាន។

Jan 25, 2015 08:52 PM

Kone Khmer

ពី USA

who is Hun Nal, Where is this guy live? Mr Hun Nal, you or your boss can't even make paper to wipe your ass hole after you guy shit so bark too much it is smell very bad. You guy can't even know how to make a living. you begging every year.

Jan 24, 2015 03:18 AM

Chea Mukai

ពី phnom penh

Many thanks for your hard work for help Cambodian people from Cambodian communist regime or Hun Sen' Ditactorship regime. The most of Cambodian people wish Hun Sen shall be punished by ICC in the nearly future.

Jan 22, 2015 10:26 AM

អ្នក​អាន​អនាមិក

What can we do as Cambodian-American to help Cambodian in Cambodia from that notorious regime ?

Jan 22, 2015 09:06 AM

hun nal

ពី phnom penh

icc shuck my dig
kiss my ass
I am hun nal / hun sen
not able to scare icc
you can do I can do too
I will remove out all
of who work in my county
back to your county
live my county alone
America can't do anything with
my county
American have to know
lose in Vietnam war
not be strong but you try
to make war with hun nal/hun sen again
come I will wait you and welcome you

Jan 22, 2015 08:21 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល