ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ​សាងផ្នួស​ឡើង​វិញ​ក្រោយ​ជាប់​ពន្ធនាគារ​២​ឆ្នាំ

ដោយ អ៊ុង សេរីវុទ្ធ
2017-08-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ព្រះសង្ឃ​ខ្មែរ​ក្រោម​ព្រះនាម ដាវ ទេព្យ (ស្ដាំ) និង ជា វណ្ណដា ត្រូវ​បាន​​សមត្ថកិច្ច​​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស វិញ បន្ទាប់​ពី​តុលាការ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​​​ពី ៣​ខែ ទៅ ២​ឆ្នាំ នៅ​ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០១៦។
ព្រះសង្ឃ​ខ្មែរ​ក្រោម​ព្រះនាម ដាវ ទេព្យ (ស្ដាំ) និង ជា វណ្ណដា ត្រូវ​បាន​​សមត្ថកិច្ច​​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស វិញ បន្ទាប់​ពី​តុលាការ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​​​ពី ៣​ខែ ទៅ ២​ឆ្នាំ នៅ​ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០១៦។
RFA/Yeang Socheametta

ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ​វិល​ទៅ​សាង​ផ្នួស​ក្នុង​ព្រះពុទ្ធសាសនា​ឡើង​វិញ បន្ទាប់​ពី​ព្រះសង្ឃ​អង្គ​នេះ រួច​ទោស​ចេញ​ពី​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី៣ សីហា ២០១៧ ក្រោយ​អនុវត្ត​ទោស​ចំនួន​២ឆ្នាំ។

កាលពី​ថ្ងៃ​ទី​៣ ខែ សីហា ឆ្នាំ ២០១៥ ព្រះសង្ឃ​ខ្មែរ​ក្រោម​ព្រះនាម ដាវ ទេព្យ ត្រូវ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​រក្សា​ទុក​គ្រឿង​ញៀន គំរាម​សម្លាប់ និង​ប្រើប្រាស់​លិខិត​ក្លែងក្លាយ ដូចគ្នា​នឹង​ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ​ទៀត​ព្រះនាម ជា វណ្ណដា ដែល​គង់​នៅ​វត្ត​អង្គតាមិញ ក្នុង​ខណ្ឌ​ពោធិសែនជ័យ រាជធានី​ភ្នំពេញ។

ប៉ុន្តែ​ព្រះសង្ឃ ជា វណ្ណដា ត្រូវ​បាន​តុលាការ​ដោះលែង​វិញ ក្រោយ​ឃុំ​ខ្លួន​៨​ខែ ដោយ​កាល​ណោះ​ចៅក្រម​សម្រេច​កែប្រែ​បទ​ចោទ ពី​ការប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ទៅជា​បទ​ស្លៀកដណ្តប់​បែប​ព្រះពុទ្ធសាសនា ដោយ​គ្មាន​សិទ្ធិ។ ចំណែក​បទ​គំរាម​សម្លាប់ និង​រក្សាទុក​សារធាតុ​ញៀន​ត្រូវ​បាន​តុលាការ​ទម្លាក់​ចោល​វិញ។

​ព្រះសង្ឃ ជា វណ្ណដា ក៏​បាន​បួស​ជា​ព្រះសង្ឃ​ឡើង​វិញក្រោយ​រួចទោស ហើយ​គង់​នៅ​វត្ត​សាមគ្គីរង្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រហូត​មក​។

ព្រះសង្ឃ​ខ្មែរ​ក្រោម​ទាំង​ពីរអង្គ​​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ឃាត់​ព្រះកាយ​ដល់​វត្ត​តែ​ម្ដង កាល​ពី​ថ្ងៃ​ទី២ សីហា ឆ្នាំ​២០១៥ និង​បញ្ជូន​ទៅ​តុលាការ​ភ្លាមៗ ក្រោយ​ពី​សមត្ថកិច្ច​រក​ឃើញ​ថា ព្រះអង្គ​លាក់​អាវុធ និង​គ្រឿងញៀន​ខុស​ច្បាប់​ក្នុង​កុដិ។

ប៉ុន្តែ​សម្រាប់​អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម ចាត់​ទុក​ករណី​នេះ ជា​រឿង​អយុត្តិធម៌ និង​អាច​ជា​ការ​ប្រឌិត​ធ្វើបាប​ព្រះសង្ឃ​ខ្មែរ​ក្រោម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល