"ច្បាប់​បក្ស​នយោបាយ​ថ្មី​នឹង​មាន​សុពលភាព​ភ្លាម​នៅ​ថ្ងៃ​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា"

ដោយ ឡេង ម៉ាលី
2017-07-16
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។
Photo: RFA

នៅ​ល្ងាច​ថ្ងៃ​ទី​១៦ កក្កដា អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ផ្ញើ​សារ​តាម​តេឡេក្រាម (Telegram) ថា ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ នឹង​មាន​សុពលភាព​អនុវត្តន៍​ភ្លាមៗ​នៅ​ថ្ងៃ​ដែល​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​ច្បាប់​នេះ។

លោក​បញ្ជាក់​ថា ការ​ដែល​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​មាន​សុពលភាព​អនុវត្តន៍​ភ្លាមៗ គឺ​ដោយសារ​ច្បាប់​នេះ​នឹង​ត្រូវ​ប្រកាស​ជា​ការ​ប្រញាប់។

លោក សុខ ឥសាន បន្ត​ថា ក្រោយ​ពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន​រួច​ហើយ គ្រប់​គណបក្ស​នយោបាយ​មិន​មាន​សិទ្ធិ​ផ្សារភ្ជាប់​ជាមួយ​ទណ្ឌិត​កម្រិត​ទោស​មជ្ឈិម និង​ទោស​ឧក្រិដ្ឋ​ជា​ដាច់ខាត។ ក្នុង​ករណី​គណបក្ស​នយោបាយ​ណា​មួយ​មាន​ទំនាក់ទំនង​ជាមួយ​ទណ្ឌិត ទោះ​ជា​សម្ងាត់​ក្ដី ឬ​ជា​ចំហ​ក្ដី ដូច​មាន​ចែង​ក្នុង​ច្បាប់​នេះ គណបក្ស​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។ ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ គឺ​មាន​ការ​ផ្អាក​សកម្មភាព​របស់​គណបក្ស​នោះ​រយៈពេល ៥​ឆ្នាំ​យ៉ាង​តិច ត្រូវ​លុប​ឈ្មោះ​គណបក្ស​នោះ​ចេញ​ពី​បញ្ជី​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​តែ​ម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

​​ យើងយល់ថាស្ថានភាពនយោបាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាមានការប្រែព្រួលយ៉ាងខ្លាំង ក្រោយពីការបោះឆ្នោតឃុំ សង្កាត់មក គឺថាកម្លាំង
បក្សប្រឆាំងប្រហាក់ប្រហែលនិងបក្សកាន់អំណាច
ជាកត្តា ដែលព្រះមហាក្សត្រជាទីគោរពនៃយើងទាំង
អស់គ្នា ព្រះអង្គទ្្រង់នឺងយកទៅធ្វើព្រះតម្រិះ ហើយ
និងមិនព្រមឡាយព្រះហស្ថលេខាលើ ច្បាប់បក្សនយោ
បាយថ្មីនេះ ដូចដែលបក្សប្រជាជនរំពឹងទុកនោះទេ​ ៕

Jul 17, 2017 07:43 PM

អ្នក​អាន​អនាមិក

The king should not sign the new political law.

Jul 17, 2017 06:15 AM

អ្នក​អាន​អនាមិក

អ្វីដែលមេគណបក្សប្រជាជនចង់បានបំផុតគឺរំលាយគណបក្សសង្គ្រោះ
ជាតិចោលដូចនេះច្បាប់នេះពិតជាប្រញាប់ហើយ។ នោះមានន័យថា
បើទុកបក្សនេះតទៅទៀតបក្សខ្លួននឹងចាញ់ឆ្នោតមិនខានឡើយ។ 
ល្បិចនេះវារាក់កំភេលពេក គួរធ្វើអ្វីៗអោយមានការយល់ច្រឡំលាក់
បាំងខ្លះៗផងទៅក្រែគេមិនដឹងជឿខ្លះ។ បើបែបៗនេះនរណាទៅជៀ
កើត? លោកសុខ ឥសានអើយ លោកពិតជាពិបាកធ្វើជាមនុស្សនឹងគេឯងណាស់ព្រោះភរមិនទំនង មិនសមហេតុផល។ មិនអាចបន្ទោស
លោកបានទេព្រោះចង្រៃអ្វីទៅធ្វើជាអ្នកនាំពាក្សគណបក្សនេះ។

Jul 17, 2017 06:08 AM

អ្នក​អាន​អនាមិក

ហ៊ុនសែន ម៉េចក៏អន់ដល់ថ្នាក់នេះ សូម្បីតែស្រមោលសមរង្សី ខ្លាចដល់ថ្នាក់រាគអាចម៍ដាក់ខោ ពេលនេះកេរ៍ឈ្មោះ សមរង្សី ល្បីខ្ទរខ្ទារពាសពេញពិភពលោក ដល់ថ្នាក់ជនផ្តាច់ការនៅកម្ពុជា លែងហ៊ានប្រកួយជាមួយ។

Jul 16, 2017 10:35 AM

អ្នក​អាន​អនាមិក

If Khmer King are good person he or she should not let this happens.

Jul 16, 2017 10:18 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល