តុលាការ​តម្កល់​សាលក្រម​ផ្ដន្ទាទោស​កម្មករ​១៣នាក់​ករណី​ហិង្សា​នៅ​ផ្លូវវ៉េងស្រេង

ដោយ ថា កិត្យា
2016-02-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សមត្ថកិច្ច​បង្ក្រាប​កម្មករ វ៉េងស្រេង ៦១០
ក្រុមយុវជន​ដែល​​ជា​កម្មករ​ ត្រូវ​សមត្ថកិច្ច​វាយ​ដំ និង​ចាប់​​ចង ពេល​ប៉ះ​ទង្គិច​គ្នា​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង កាល​ពី​​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
RFA/Sek Bandith

ចៅក្រម​សាលាឧទ្ធរណ៍ ប្រកាស​សាលដីកា​កំបាំង​មុខ​ករណី​បណ្ដឹង​របស់​បុរស​ដែល​ភាគច្រើន​ជា​កម្មករ​ចំនួន​១៣នាក់ ដែល​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ការ​បង្ក្រាប​កម្មករ​តវ៉ា​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃទី៣ ខែ​មករា ឆ្នាំ២០១៤។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ លោក​ចៅក្រម ឆាយ ច័ន្ទតារាវណ្ណ សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ផ្ដន្ទាទោស​បុរស​ទាំង​១៣នាក់​នោះ​ទុក​ជា​បាន​ការ​ដដែល នៅ​ព្រឹក ថ្ងៃទី៤ ខែ​កុម្ភៈ ដោយ​យោង​លើ​អង្គហេតុ និង​ការ​បំភ្លឺ​របស់​សមត្ថកិច្ច ប៉ុន្តែ​បដិសេធ​ចម្លើយ​របស់​ជន​ជាប់ចោទ។

ប្រធាន​បច្ចេកទេស​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ដែល​ឃ្លាំមើល​ការ​ប្រកាស​សាលដីកា​នេះ លើក​ឡើង​ថា ការ​សម្រេច​របស់​សាលាឧទ្ធរណ៍ គឺ​មិនមែន​យុត្តិធម៌​សម្រាប់​ជន​ជាប់​ចោទ​នោះ​ទេ ព្រោះ​ក្នុង​សវនាការ​កន្លង​មក ពុំ​វត្តមាន​ពួកគេ និង​មេធាវី​ឡើយ ហើយ​មាន​តែ​មន្ត្រី​នគរបាល និង​កងរាជអាវុធហត្ថ​ដែល​បន្ត​អះអាង​ថា ពុំ​បាន​ប្រើ​កាំភ្លើង​ទេ​នៅ​ពេល​បង្ក្រាប​ការ​តវ៉ា​ដំឡើង​ប្រាក់​ឈ្នួល​របស់​កម្មករ។ យ៉ាងណា ចៅក្រម​ក៏​បាន​ប្រកាស​ឲ្យ​ជនជាប់ចោទ ប្ដឹង​ជំទាស់​នឹង​សាលដីកា​កំបាំង​មុខ​នេះ ដើម្បី​ឲ្យ​សាលាឧទ្ធរណ៍​បើក​សវនាការ​ឡើង​វិញ ប្រសិន​បើ​ពួកគេ​មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​នេះ៖ «ដូច្នេះ នៅ​ពេល​អ្នក​ទាំង​១៣នាក់​នោះ ទទួល​បាន​ការ​ជូន​ដំណឹង​ពី​សាលដីកា​កំបាំង​មុខ​នេះ​ហើយ គាត់​នឹង​ប្ដឹង​ទាស់​ដើម្បី​ឲ្យ​សាលាឧទ្ធរណ៍ បើក​សវនាការ​ឡើង​វិញ ហើយ​នៅ​ក្នុង​សវនាការ​លើក ឡើង​សង្ឃឹម​ថា សាលាឧទ្ធរណ៍​នឹង​មាន​ការ​ផ្ដល់​យុត្តិធម៌ ជា​ពិសេស​ទម្លាក់​ចោល ការ​ចោទ​ប្រកាន់ អ្នក​ទាំង​១៣នាក់​នោះ»

សាលាដំបូង​រាជធានី​ភ្នំពេញ កាត់​ក្ដី​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៤ អោយ​អ្នក​ទាំង ១៣នាក់ មាន​ទោស ប៉ុន្តែ​បាន​ព្យួរទោស។ ក្នុង​នោះ​បុរស ៣នាក់ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចាប់​ពី ១ឆ្នាំ ដល់៤ឆ្នាំ។ បុរស ១០នាក់ ត្រូវ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​៣ឆ្នាំ ទៅ​៤ឆ្នាំ។ ពួកគេ​បាន​ដាក់​ពាក្យ​ប្ដឹង​ទាស់​ដោយ​សំអាង​ថា ពួកគេ​ពុំ​មាន​ទោស។

ក្រុម​អង្គការ​សិទ្ធិមនុស្ស​រិះគន់​ករណី​ផ្ដន្ទាទោស​អ្នក​ទាំង ១៣នាក់​ថា អយុត្តិធម៌​នៅ​ពេល​ដែល​អ្នក​បាញ់​សម្លាប់​កម្មករ​ចំនួន ៤នាក់ នៅ​ថ្ងៃ​កើត​ហេតុ​ពុំ​ត្រូវ​បាន​វែក​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

If there is a chance in the future with a new government, can the new court bring those brainless corrupted judges to justice?

Feb 04, 2016 06:07 PM

អ្នក​អាន​អនាមិក

គួរអោយអាណិតប្រជារាស្រ្តខ្មែរណាស់។ They beat you up then throw you in jail. Is this Justice? Court system in Cambodia is just a tool for this THUG Dictator to use for his own benefit!!

Feb 04, 2016 02:24 PM

អ្នក​អាន​អនាមិក

តុលាការ ស្រុកខ្មែរ ជាមនុស្សយន្ត គ្មានវិញ្ញាណ ស្រេចតែគេ បញ្ជា !

Feb 04, 2016 08:18 AM

អ្នក​អាន​អនាមិក

តុលាការ អនុវត្តន៍ច្បាប់ ស្តង់ដា 2 .
តុលាការ ធ្វើតាម អ្នកកាន់ កាំភ្លើង !

Feb 04, 2016 01:26 AM

គេហទំព័រ​ទាំងមូល