មេធាវី​លោក ហ៊ុន ម៉ាណែត ស្នើ​សុំ​ពន្យារ​ពេល​ឆ្លើយ​តប​បណ្ដឹង​នៅ​តុលាការ​អាមេរិក

ដោយ មួង ណារ៉េត
2016.11.04
ហ៊ុន ម៉ាណែត ២០១៦ ៨៥៥ លោក ហ៊ុន ម៉ាណែត កូន​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA
Photo: RFA

មេធាវី​លោក ហ៊ុន ម៉ាណែត លោក ចន ផូសែល (John Purcell) បាន​សុំ​ពន្យារ​ពេល​ឆ្លើយ​តប​ទៅ​នឹង​ដីកា​តុលាការ​ដែល​បង្គាប់​ឲ្យ​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​លោក មាជ សុវណ្ណារ៉ា ដែល​បាន​ប្ដឹង​លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​កម្ពុជា ពី​បទ​ធ្វើ​ទារុណកម្ម អំពើ​ភេរវកម្ម និង​ការ​ឃុំ​ខ្លួន​ស្រេច​តែ​អំពើ​ចិត្ត។

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​មេធាវី លោក ហ៊ុន ម៉ាណែត ជុំវិញ​មូលហេតុ​នៃ​ការ​សុំ​ពន្យារ​ពេល​នេះ​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក អ៊ុច សុខខាំបូ ជំនួយ​ការ​មេធាវី​ឲ្យ​លោក មូរតុន ក្លារ (Morton Sklar) ដែល​ជា​មេធាវី​របស់​លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​អាស៊ីសេរី ឲ្យ​ដឹង​ថា តាម​ការ​ព្រមព្រៀង​គ្នា តុលាការ​បាន​យល់​ស្របតាម​សំណើសុំ​ពន្យារ​ពេល​នេះ។

ថ្មីៗ​នេះ លោក ញ៉យ ចំរើន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​ក្រុម​អង្គរក្ស​លោក ហ៊ុន សែន វាយ​ដំ​ឲ្យ​រង​របួស​យ៉ាង​ដំណំ​នៅ​ក្បែរ​វិមាន​រដ្ឋ​សភា ក៏​បាន​សម្រេច​ប្តឹង​លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​កម្ពុជា នៅ​តុលាការ​អាមេរិក នេះ​ដែរ ហើយ​បាន​ពឹងពាក់​លោក មូរតុន ក្លារ ឲ្យ​ធ្វើ​ជា​មេធាវី​ការពារ​ក្ដី​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។