តុលាការ​ក្រុង​ភ្នំពេញ​សាកសួរ​មេធាវី​លោក ហ៊ុន សែន ករណី​ប្ដឹង​លោក សម រង្ស៊ី

ដោយ អ៊ុង សេរីវុទ្ធ
2017-01-26
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក​មេធាវី គី តិច ចេញ​ពី​រថយន្ត​ដើរ​ចូល​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចូល​បំភ្លឺ​ចំពោះ​ពាក្យ​បណ្ដឹង​ប្ដឹង​លោក សម រង្ស៊ និង​អ្នកស្រី ថាក់ ឡានី នៅ​ថ្ងៃ​ទី៥ ខែ​សីហា ឆ្នាំ​២០១៦។
លោក​មេធាវី គី តិច ចេញ​ពី​រថយន្ត​ដើរ​ចូល​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចូល​បំភ្លឺ​ចំពោះ​ពាក្យ​បណ្ដឹង​ប្ដឹង​លោក សម រង្ស៊ និង​អ្នកស្រី ថាក់ ឡានី នៅ​ថ្ងៃ​ទី៥ ខែ​សីហា ឆ្នាំ​២០១៦។
RFA/Brach Chev

តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ មករា នេះ បាន​ហៅ​មេធាវី​ការពារ​ក្ដី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក គី តិច មក​សាកសួរ​ក្នុង​នាម​ជា​ដើម​បណ្ដឹង ដែល​ប្ដឹង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ពី​បទ​បរិហារកេរ្តិ៍។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ឲ្យ​ដឹង​ថា ការ​សាកសួរ​នេះ ដើម្បី​បញ្ជាក់​លើ​បណ្ដឹង និង​ភស្តុតាង ក្នុង​ការ​ទាមទារ​ដែល​ប្ដឹង​លោក សម រង្ស៊ី។

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា លោក គី តិច បាន​ដាក់​ពាក្យ​ប្ដឹង​លោក សម រង្ស៊ី ពី​បទ​បរិហារកេរ្តិ៍ បន្ទាប់​ពី​លោក សម រង្ស៊ី ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៤ មករា ថា លោក ហ៊ុន សែន សូក​ប៉ាន់​កញ្ញា ធី សុវណ្ណថា នូវ​ទឹក​ប្រាក់​១លាន​ដុល្លារ ជា​ថ្នូរ​នឹង​ការ​វាយ​ប្រហារ​បក្ស​ប្រឆាំង។

ក្នុង​បណ្ដឹង​នេះ មេធាវី​របស់​លោក ហ៊ុន សែន ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក សម រង្ស៊ី ចំនួន​១​លាន​ដុល្លារ។

ប៉ុន្តែ​យ៉ាងណាក៏ដោយ​ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា មិន​ទាន់​បញ្ជាក់​ថា តុលាការ​នឹង​បើក​ការ​ស៊ើបអង្កេត​លើ​សារ​ដែល​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម ដែល​សង្ស័យ​ថា លោក ហ៊ុន សែន ឲ្យ​លុយ​១លាន​ដុល្លារ​អាមេរិក ទៅ​កញ្ញា ធី សុវណ្ណថា នា​ពេល​កន្លង​ទៅ​នោះ​ទេ។ លោក​គ្រាន់​តែ​បញ្ជាក់​ថា តំណាង​អយ្យការ​នឹង​បន្ត​ចំណាត់​ការ​នៅ​ក្នុង​សំណុំ​រឿង​នេះ។

រហូត​មក​ដល់​ពេល​នេះ លោក សម រង្ស៊ី ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ហាម​មិន​ឲ្យ​វិល​ចូល​ស្រុក កំពុង​ជាប់​បណ្ដឹង​សរុប​ចំនួន ៧​ករណី ក្នុង​នោះ ៦​ករណី​ជា​បណ្ដឹង​បរិហារកេរ្តិ៍​លើ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

when you give one guy over 30 years in power he will screw you up sooner or later.

Feb 03, 2017 12:53 AM

Hunter

ពី LA

នាយភ្នែកទោលពូកែវៃខ្មែរគ្នាអែងនិងសុំទានគេ បើជាមួយយួនវិញគ្មានហ៊ានក្អកទេមានតែកាត់ដីអោយថែម

Jan 26, 2017 08:08 AM

គេហទំព័រ​ទាំងមូល