សម្ភាស​លោក សួន ប៊ុនស័ក្តិ អំពី​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌

ដោយ ទីន ហ្សាការីយ៉ា
2016.05.23
សួន ប៊ុនស័ក្តិ ២០១៦ ៨៥៥ អគ្គលេខាធិការ​នៃ​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្តិ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។
Photo: RFA

អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា (CHRAC) បាន​រៀបចំ​សិក្ខាសាលា​មួយ​នៅ​ខេត្ត​កំពត ស្ដីពី​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌។ សិក្ខាសាលា​នេះ​ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា ដែល​មាន​សិក្ខាកាម​ជិត ៤០​នាក់​កាល​ពី​ថ្ងៃ​ទី​២២ ឧសភា។

សិក្ខាសាលា​នេះ​នឹង​មាន​ធ្វើ​នៅ​តាម​រាជធានី-ខេត្ត​មួយ​ចំនួន​ទៀត ដើម្បី​ពង្រឹង​ដល់​និស្សិត ពិសេស​និស្សិត​សិក្សា​ផ្នែក​នីតិកម្ម​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​ការ​កាត់​សេចក្ដី​ដោយ​យុត្តិធម៌ ព្រោះ​ការ​កាត់​សេចក្ដី​លើ​សំណុំ​រឿង​មួយ​ចំនួន ត្រូវ​បាន​គេ​រក​ឃើញ​ថា ជា​ការ​កាត់​សេចក្ដី​មិន​មាន​យុត្តិធម៌ ហើយ​ជន​រងគ្រោះ​តែង​តែ​តវ៉ា​ទាមទារ​យុត្តិធម៌​វិញ​នៅ​ក្រោយ​ពេល​តុលាការ​កាត់​ទោស

សូម​ស្ដាប់​បទសម្ភាសន៍​អំពី​រឿង​នេះ​រវាង​លោក ទីន ហ្សាការីយ៉ា ជាមួយ​នឹង​លោក សួន ប៊ុនស័ក្តិ អគ្គលេខាធិការ​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ដូច​ត​ទៅ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។