តុលាការ​កោះហៅ​ដើមបណ្ដឹង​ប្ដឹង​លោក ខឹម វាសនា ពី​បទ​ជេរ​ប្រមាថ​សាធារណៈ

ដោយ អ៊ុង សេរីវុទ្ធ
2017-06-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Cheu Sideth
ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Cheu Sideth
RFA/Cheu Sideth

សាលាដំបូង​រាជធានី​ភ្នំពេញ​កោះ​ហៅ​ដើម​បណ្ដឹង​ដែល​ប្ដឹង​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា ពី​បទ​ជេរ​ប្រមាថ​សាធារណៈ តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គមហ្វេសប៊ុក (Facebook) មក​សាក​សួរ​នៅ​ថ្ងៃ​ទី២៣ មិថុនា។

ចាងហ្វាង​កាសែត​ផ្កាយព្រឹក លោក សុច សឿង ដែល​ជា​ដើម​បណ្ដឹង បាន​ឲ្យ​អាស៊ីសេរី​ដឹង ​ថា លោក​ទើប​បាន​ទទួល​ដីកា​របស់​តុលាការ​នៅ​ថ្ងៃ​ទី១៩ មិថុនា។ បណ្ដឹង​របស់​លោក​បាន​ដាក់​ជូន​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី១២ មិថុនា ក្នុង​នាម​ជា​ពលរដ្ឋ​ម្នាក់ ដែល​លោក​អះអាង​ថា កាល​ពី​ថ្ងៃ​ទី១២ ខែ​កុម្ភៈ ឆ្នាំ​២០១៧ លោក ខឹម វាសនា បាន​ជេរ​ប្រមាថ និង​មើល​ងាយ​ពូជសាសន៍​ខ្មែរ ក្នុង​វេទិកា​របស់​ខ្លួន ហើយ​ត្រូវ​បាន​ចែកចាយ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​បើក​ចំហ។

លោក សុច សឿង បន្ត​ថា លោក​នឹង​ចូល​​ទៅ​បំភ្លឺ​តាម​ដីកា​នេះ ដោយ​សង្ឃឹម​ថា តុលាការ​នឹង​រក​យុត្តិធម៌​សម្រាប់​លោក និង​ពលរដ្ឋ​ដទៃ​ទៀត ខណៈ​លោក​កំពុង​ប្រមូល​ឯកសារ​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ដាក់​បន្ទុក​លោក ខឹម វាសនា៖ «មូលហេតុ​ដែល​ខ្ញុំ (សុច សឿង) ដាក់​ពាក្យ​បណ្ដឹង ដោយ​សារ​ខ្ញុំ​មិន​អាច​ឈរ​មើល​គាត់ (ខឹម វាសនា) ជេរ​ប្រមាថ​ម្ដង​ហើយ​ម្ដង​ទៀត​ទៅ​លើ​ពូជសាសន៍​ជាតិ​ខ្មែរ ដូចជា​គាត់​ប្រើ​ពាក្យ​ថា ពូជខ្មែរ​ថោកទាប ជា​ឆ្កែ​ជាដើម។ សេរីភាព​ពិត​ហើយ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​គាត់​វា​ហួស​ព្រំដែន។ វាយូរៗ​ទៅ វា​អាច​ក្លាយ​ជា​បច្ច័យ​អាក្រក់​ដល់​សង្គម​ជាតិ ដូចជា​ថ្មីៗ​នេះ គាត់​និយាយ​ពី​ការ​បំបែក​រដ្ឋ​ជាដើម។ លោក​គិត​មើល​តើ​វា​នឹង​មាន​លទ្ធផល​អី បើ​គ្មាន​ការ​ទប់ស្កាត់?»

ឆ្លើយ​តប​នឹង​បណ្ដឹង​នេះ អគ្គលេខាធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ចិន ថុន ថ្លែង​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី១៩ មិថុនា ថា គណបក្ស​របស់​លោក​នឹង​ដើរ​តាម​ក្រោយ​នៃ​ស្ថានភាព​ជាក់ស្ដែង ព្រោះ​លោក​ថា គណបក្ស​របស់​លោក​មិន​ទាន់​ដឹង​ពី​បញ្ហា​អ្វី​ខ្លះ​ក្នុង​ដំណើរ​រឿង​នេះ។

ក្នុង​បណ្ដឹង​នោះ​លោក សុច សឿង អំពាវនាវ​ដល់​តុលាការ​ឲ្យ​ផ្ដន្ទាទោស​លោក ខឹម វាសនា ទៅ​តាម​ផ្លូវ​ច្បាប់​នៃ​ក្រម​ព្រហ្មទណ្ឌ និង​ឲ្យ​លោក ខឹម វាសនា សុំ​ទោស​ដោយ​លាយល័ក្ដ​អក្សរ​ជា​សាធារណៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Mean serey

ពី Phnom Penh

បណ្ដឹងមួយម្នាក់ លោកខឹងវាសនាមានបណ្ដឺងមួយ ឯលោក កឹមសុខា ក៏មានបណ្ដឹងមួយដែរ ប្រហែលតុលាកាចាត់ការទាំងពីរ

Jun 20, 2017 02:16 AM

អ្នក​អាន​អនាមិក

There is another guy who chides and scold other in public too. If Khmer court takes this case,it should take the other case too.

Jun 20, 2017 12:06 AM

អ្នក​អាន​អនាមិក

ត្រូវហេីយឲ្យគាត់សំទោសជាសាធារណដោយគាត់បានជេរប្រមាថជាតិសាសខ្មែរ

Jun 19, 2017 09:08 AM

គេហទំព័រ​ទាំងមូល