លោក គឹម សុខ៖ តុលាការ​អនុវត្ត​ច្បាប់​តាម​ការ​កំណត់​ពី​មនុស្ស​ព្រៃ​ដែល​មាន​អំណាច

ដោយ រ៉ាន់ សំណាង
2017-06-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពលរដ្ឋ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​ឃ្លាំមើល​​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ មុន​លោក​ចូល​ក្នុង​បន្ទប់​សាកសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Cheu Sideth
ពលរដ្ឋ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​ឃ្លាំមើល​​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ មុន​លោក​ចូល​ក្នុង​បន្ទប់​សាកសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Cheu Sideth
RFA/Cheu Sideth

តុលាការ​កំពូល​សម្រេច​ច្រាន​ចោល​បណ្ដឹង​សាទុក្ខ​របស់​មេធាវី លោក ជូង ជូងី ដែល​ប្ដឹង​ប្រឆាំង​នឹង​សាលដីកា​សាលឧទ្ធរណ៍ និង​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លើ​រឿង​ឃុំ​ខ្លួន​លោក គឹម សុខ ថា ខុស​នីតិវិធី។ លោក គឹម សុខ ថា សេចក្ដី​សម្រេច​នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​រូប​លោក។

ខណៈ​ឆ្នាំ​ពន្ធនាគារ​នាំ​ខ្លួន​ចូល​រថយន្ត​ដឹក​យក​ទៅ​ឃុំ​ខ្លួន​នៅ​គុក​ព្រៃស វិញ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម លោក គឹម សុខ ថា ​សាលដីកា​របស់​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មិថុនា ជា​ការ​អនុវត្ត​ច្បាប់​តាម​ការ​កំណត់​ពី​មនុស្ស​ព្រៃ​ដែល​មាន​អំណាច។ លោក គឹម សុខ បន្ត​ថា គ្មាន​យុត្តិធម៌​ទេ​សម្រាប់​រូប​លោក ព្រោះ​ចៅក្រម​មិន​ចេះ​ច្បាប់ និង​មិន​ចេះ​គណិតវិទ្យា។

ការ​ថ្លែង​បែប​នេះ គឺ​បន្ទាប់ពី​ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ លោក ឃឹម ប៉ុណ្ណ ​សម្រេច​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍ ​និង​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុក​ជា​បាន​ការ ហើយ​ត្រឹម​ត្រូវ​តាម​ច្បាប់​ ដែល​មាន​ចែង​ក្នុង​ក្រម​នីតិ​ព្រហ្មទណ្ឌ ​ត្រង់​មាត្រា​២០៣ និង​២០៥។ មូលហេតុ​បី​យ៉ាង ក្នុង​មាត្រា​២០៥ ​ដែល​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ លោក រស់ ពិសិដ្ឋ ​លើក​យក​មក​សំអាង​ដើម្បី​សម្រេច​ឃុំ​ខ្លួន លោក គឹម សុខ​ នោះ​គឺ​ដើម្បី​បញ្ចប់​បទល្មើស ឬ​បង្ការ​បទល្មើស​កុំ​ឲ្យ​កើត​ជា​ថ្មី ដើម្បី​ធានា​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់​ការ​តាម​នីតិវិធី ហើយ​និង​ដើម្បី​ធានា​រក្សា​សណ្ដាប់​ធ្នាប់​សាធារណៈ​កុំ​ឲ្យ​មាន​ការ​ច្របូកច្របល់​ ដែល​បណ្ដាល​មក​ពី​បទ​ល្មើស។

សំអាង​ហេតុ​ទាំង​បី​នេះ លោក​មេធាវី​ ជូង ជូងី ថា ធ្វើ​ឡើង​ហាក់​ដូច​ជា​កូន​ក្ដី​លោក​មានទោស​លើស​ពី ១​ឆ្នាំ​រួច​ជា​ស្រេច។ មេធាវី​រូប​នេះ​ថា​ ក្រោយ​ពី​លោក គឹម សុខ​ និយាយ​ជាមួយ​វិទ្យុ​អាស៊ីសេរី គ្មាន​ឃើញ​ភាព​ចលាចល​ណា​មួយ​កើត​ឡើង​ដោយសារ​តែ​ការ​និយាយ​របស់​លោក គឹម សុខ ​នោះ​ទេ៖ «ខ្ញុំ​អត់​មាន​រំពឹង​ពិចារណា​ពី​រឿង​រំពឹង ឬ​ក៏​លទ្ធផល​ ឬ​សង្ឃឹម​អី​ទេ។ ខ្ញុំ​ពិចារណា​លើ​សិទ្ធិ​របស់​កូន​ក្ដី​ខ្ញុំ អាច​ធ្វើ​យ៉ាង​បាន ខ្ញុំ​ទាមទារ​អ៊ីចឹង»

ថ្វីត្បិតតែ​សំណុំ​រឿង​លោក គឹម សុខ​ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​ហើយ​ក្ដី ក៏ប៉ុន្តែ​តុលាការ​នៅ​មិន​ទាន់​កំណត់​ថ្ងៃ​បើក​សវនាការ​ជំនុំជម្រះ​នៅ​ឡើយ​ទេ។ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ​រូប​នេះ ត្រូវ​បាន​តំណាង​អយ្យការ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក សៀង សុខ ចោទ​ប្រកាន់​តប​តាម​បណ្ដឹង​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​លោក ហ៊ុន សែន គឺ​លោក គី តិច។ បន្ទាប់​មក​លោក រស់ ពិសិដ្ឋ ជា​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ជា​ថ្ងៃ​ដែល​លោក​ គឹម សុខ ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ។

ជុំវិញ​ការ​ស្លាប់​លោក​បណ្ឌិត កែម ឡី នេះ មិន​មែន​មាន​តែ​លោក គឹម សុខ ម្នាក់​ទេ ​ដែល​ត្រូវ​មាន​ទុក្ខ​ទោស ​ព្រោះ​តែ​និយាយ​ថា លោក ហ៊ុន សែន ជា​អ្នក​ស្ថិត​នៅ​ពី​ក្រោយ​នៃ​អំពើ​ឃាតកម្ម​នេះ ក្នុង​នោះ​លោក សម រង្ស៊ី អតីត​មេ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកស្រី ថាក់ ឡានី សមាជិក​ព្រឹទ្ធសភា​របស់​បក្ស​ប្រឆាំង​ ត្រូវ​រស់​នៅ​ដោយ​និរទេស​ខ្លួន ដើម្បី​គេច​ចេញ​ពី​ការ​ចាប់​ខ្លួន ព្រោះ​តែ​និយាយ​ចំ​ចំណុច​រសើប​នេះ។

លោក គឹម សុខ ត្រូវ​លោក​នាយករដ្ឋមន្ត្រី​ប្ដឹង​ទៅ​តុលាការ ២​សំណុំ​រឿង​ផ្សេង​គ្នា។ បណ្ដឹង​ទី​១ លោក ហ៊ុន សែន ទាមទារ​សំណង​ជំងឺ​ចិត្ត​កន្លះ​លាន​ដុល្លារ​អាមេរិក រឿង​លោក គឹម សុខ ថា គណបក្ស​ប្រជាជន​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​បណ្ឌិត កែម ឡី និង​បណ្ដឹង​ទី​២ លោក ហ៊ុន សែន ទាមទារ ១០​លាន​រៀល រឿង​លោក គឹម សុខ ថា រដ្ឋាភិបាល​បាន​រៀបចំ​ជា​ប្រព័ន្ធ​មួយ​ក្នុង​ការ​សម្លាប់​មនុស្ស ក្នុង​នោះ​មាន​លោក​បណ្ឌិត កែម ឡី ផង។

ករណី​លោក គឹម សុខ នេះ​ តុលាការ​កំពូល​នឹង​ប្រកាស​សាល​ដីកា​មួយ​ទៀត ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ នៅ​ថ្ងៃ​ទី​២៨ មិថុនា។ នៅ​ថ្ងៃ​ដដែល​នោះ ក៏​មាន​សវនាការ​មួយ​ទៀត​ដែរ ​លើ​បណ្ដឹង​សាទុក្ខ​ ដែល​លោក ជូង ជូងី ជា​មេធាវី​លោក​ គឹម សុខ ប្ដឹង​ទាមទារ​ឲ្យ​ដើម​បណ្ដឹង គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មក​ត​ទល់​ជាមួយ​លោក គឹម សុខ ​នៅ​ពេល​បើក​សវនាការ​ជំនុំជម្រះ​លើក​អង្គ​សេចក្ដី​នា​តុលាការ​ក្រុង​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

HUN SEN AND NEPOTISM ARE MANSLAUGHTERS , YUN BEHANH THEM , THEY MUST DO WHAT YUN SAYS .

Jun 24, 2017 07:51 PM

អ្នក​អាន​អនាមិក

ប៉ូលីសម្នាក់និយាយថាគុកចាំហស ត្រូវជាប់គុក ។ ហស​និយាយក្តាមឈូសចាំអ្នកវិភាគ យ៉ាងម៉េចវិញ?​

Jun 24, 2017 12:19 AM

Cambodian Freedom

ពី Siem Reap

ដរាប​ណា​លោក ហ៊ុន សែន នៅ​ដឹក​នាំ​ជា​រដ្ខា​ភិបាល ដរាបនោះ​ស្រុក​រាស្ត្រ​ខ្មែរ​នៅ​តែ​ទឹក​ភ្នែក

Jun 23, 2017 10:44 PM

អ្នក​អាន​អនាមិក


គួរឲ្យខ្មាស់ជាតិសាសន៍ដ៍ទៃណាស់ដែលខ្មែរមិនបានរៀនសូត្រហើយតាំងខ្លួនជាអ្នកចេះ ជាឳបណ្ឌិត
ចង់ក្តាប់អំណាចទោះបីបរទេសគេមកទិញក្បាលផ្តល់អំណាចឥតន័យក៍សុខចិត្តដែរ នេះហើយដែលជាដើមហេតុនៃការបាត់បង់ទឹកដីនឹងការមានសង្គ្រាមមិនចេះឈប់ឈរ។ ច្បាប់ព្រៃវាហួសពីច្បាប់ព្រៃហើយនៅក្នុងរបបដ៍ព្រៃផ្សៃមួយនេះ។ បុរសខ្លាំងខ្លាចស្រមោលខ្លួន ព្រោះខ្លួនជាអ្នកទន់ខ្សោយបានចាប់មនុស្សស្លូតត្រង់ដាក់គុកដាក់ច្រវ៉ាក់ បើមនុស្សខ្លាំងពិតប្រាកដ គេមិនខ្លាចហើយហ៊ានតទល់មួយនឹងមួយតាមការប្រើប្រាជ្ញា តែមនុស្សព្រៃគ្មានប្រាជ្ញាមកប្រើទេ មានតែកម្លាំងកាយ អាងសង្គ្រាម អាងកាំភ្លើង អាងអាវុធ នេះមិនមែនហៅថាអ្នកខ្លាំងទេ ហៅថាអ្នកខ្សោយ។

Jun 23, 2017 06:48 PM

អ្នក​អាន​អនាមិក

ជំងឺមើលមិនជារបស់ក្រុមខ្មែរCNRPនេះគឺ គ្មាននរណាចេះជាងខ្លួន។ក្រុមនេះ ទោះបីខ្លួនមិនដែលចូលសាលាសោះក៏តាំងខ្លួនជាអ្នកចេះដែរ។នេះជាមូលហេតុពិតប្រាកដដែលពូជខ្មែរចេះតែរលាយមិនឈប់នោះ។

Jun 22, 2017 10:41 PM

អ្នក​អាន​អនាមិក

What are you talking about. Who is the only one known best - isn't it Hun Sen whom everyone knows the multiple and father's doctors and cling himself to power for decades ? ( who else is better than me). Everything caused by the long time ruling by only one person. Anyone has different idea is accused of trying to topple the government. This is the idea for centuries ago.
Time change,new technology helps accelerate ideas, accept new evolution, this will be best for human.

Jun 23, 2017 10:30 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល