តំណាងរាស្ត្រគណបក្សប្រឆាំង បានសរសេរលិខិតមួយនៅថ្ងៃ២៣ មិថុនានេះ ផ្ញើថ្វាយព្រះមហាក្សត្រខ្មែរ ព្រះបរមនាថ នរោត្តម សីហមុនី ដោយទូលសុំឲ្យព្រះអង្គជួយធ្វើអន្តរាគមន៍ដល់ថ្នាក់ដឹកនាំវៀតណាមដទៃទៀត ជួយដោះលែងព្រះតេជគុណ ទឹម សាខន ។
ការស្នើឡើងនេះបានធ្វើឡើងដោយលោក សុន ឆ័យ ដែលជាសមាជិករដ្ឋសភានិងជាប្រធានគណៈកម្មការទី៥ ទទួលបន្ទុកខាងកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ក្នុងគ្រាដែលព្រះបរមនាថ នរោត្តម សីហមុនី គ្រោងនឹងយាងធ្វើទស្សនកិច្ចនៅក្នុងប្រទេសវៀតណាម ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមិថុនា នេះ ហើយព្រះអង្គនឹងថ្វាយកម្រងផ្កាដល់ផ្នូរមេដឹកនាំកុម្មុយនីស្តវៀតណាមហូ ជីមិញ ផងដែរ ។
គួរជម្រាបថា ព្រះសង្ឃ ទឹម សាខន ដែលជាចៅអធិការវត្តភ្នំដិនខាងត្បូង ក្នុងខេត្តតាកែវ ត្រូវបានអាជ្ញាធរចាប់បញ្ជូនខ្លួនទៅប្រទេសវៀតណាម ដោយត្រូវបានចោទថា ធ្វើឲ្យខូចសម្ព័ន្ធភាពរវាងកម្ពុជានិងវៀតណាម ហើយត្រូវបានដាក់ពន្ធនាគារតាំងពីខែមិថុនា ឆ្នាំ២០០៧ នៅឯខេត្តមាត់ជ្រូក កម្ពុជាក្រោម ។
លោក សុន ឆ័យ បានស្នើសុំឲ្យព្រះបរមនាថ នរោត្តម សីហមុនី សុំដល់ថ្នាក់ដឹកនាំវៀតណាម រួមទាំង ប្រធានរដ្ឋ លោក ង្វៀន មិញត្រៀត ជួយផ្ដល់សិទ្ធិរស់នៅសមរម្យសម្រាប់ប្រជាពលរដ្ឋខ្មែរក្រោម ដែលសព្វថ្ងៃ ត្រូវបានគេរាយការណ៍មកថា កំពុងទទួលរងទុក្ខបុកម្នេញពីអាជ្ញាធរវៀតណាម ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
ស.រ.អា.សម្រេចផ្ដល់ជំនួយគាំទ្រវិស័យសុខាភិបាលនិងអប់រំនៅកម្ពុជា
កម្ពុជានឹងដាក់ទូតប្រចាំនៅប្រទេសគូវ៉េត
ជប៉ុនគ្រោងផ្ដល់ជំនួយថវិកាជាង២សែនដុល្លារដល់កម្ពុជា
កម្ពុជា-អាល្លឺម៉ង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានទឹកប្រាក់៥០លានដុល្លារ
រដ្ឋាភិបាលស្នើសុំឲ្យស.រ.អា.បើកការិយាល័យ DEA នៅកម្ពុជា
ព្រះមហាវីរក្សត្រ, ព្រះមហាក្សត្រ, សម្ដេចម៉ែ យាងទៅប្រទេសចិន
ព្រះមហាក្សត្រ, ព្រះបិតា, ព្រះមាតា នឹងយាងទៅចិននៅថ្ងៃ១ សីហា
ទូតស.រ.អា.៖ កម្ពុជាត្រូវកែទម្រង់ផ្នែកសេរីភាពសារព័ត៌មាននិងប្រព័ន្ធតុលាការ