សាលា​រាជធានី​ភ្នំពេញ​យល់​ព្រម​ឲ្យ​សាងសង់​រូប​សំណាក​លោក ជា វិជ្ជា

សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សាលា​រាជធានី​ភ្នំពេញ បាន​ព្រមព្រៀង​គ្នា​សាងសង់​រូប​សំណាក លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ។
ដោយ ទេព សុរ៉ាវី
2012-07-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជា វិជ្ជា ៣០៥
២២-មករា-២០១០: ការ​ប្រារព្ធ​ខួប​៦​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ នៅ​ក្នុង​រាជធានី​ភ្នំពេញ
RFA/Den Ayuthyea

ការ​ព្រមព្រៀង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​រួម​រវាង​ខាង​សហជីព​សេរី​កម្មករ និង​សាលា​រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​កក្កដា។

លោក ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករ និង​ជា​ប្អូន​ប្រុស​លោក ជា វិជ្ជា ថា​រូប​សំណាក​ពេញ​ជំហរ​របស់​លោក ជា វិជ្ជា ធ្វើ​អំពី​ថ្ម​ភក់​ពណ៌​ខៀវ មាន​កម្ពស់ ១,៦៨​ម៉ែត្រ បែរ​មុខ​ទៅ​ទិស​ខាង​លិច នៅ​សួន​ច្បារ​ក្បែរ​វត្ត​លង្កា ចម្ងាយ​ប្រមាណ ៧០​ម៉ែត្រ ពី​កន្លែង​ដែល​លោក ជា វិជ្ជា ត្រូវ​ខ្នាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ខាង​លិច​វិមាន​ឯករាជ្យ ដែល​ត្រូវ​ចំណាយ​ប្រាក់​៨ពាន់​ដុល្លារ​ក្នុង​ការ​សាងសង់។

លោក​ថា ថវិកា​ដែល​បាន​មក​ពី​ការ​រៃអង្គាស និង​ពី​សមាគម​លោក ជា វិជ្ជា មាន​ចំនួន ៣ពាន់​ដុល្លារ ហើយ​សាលា​រាជធានី​ភ្នំពេញ​នឹង​ផ្តល់​ប្រាក់ ៥ពាន់​ដុល្លារ​ទៀត ដល់​ខាង​សហជីព​ក្នុង​ការ​សាងសង់​រូប​សំណាក​នេះ៖ «ទីមួយ គឺ​ពេល​វេលា​លម្អិត​ទៅ​សំណង់ គឺ​យើង​សុំ​តែ​មួយ​ម៉ែត្រ​ការ៉េ​តែ​ប៉ុណ្ណោះ​សំណង់​ហ្នឹង។ ហើយ​នៅ​ទីតាំង​ច្រមុះ​ជ្រូក​នៃ​សួន​ច្បារ​ហ្នឹង ហើយ​កម្ពស់​ដូច​មាន​តទៅ​ទម្រ​ហ្នឹង យើង​ធ្វើ​តែ​មួយ​ម៉ែត្រ​ទេ​កម្ពស់។ ហើយ​ជ្រុង​កំពស់​របស់​សំណាក​សាច់​សុទ្ធ​គឺ ១,៦៨​ម៉ែត្រ។ អញ្ចឹង​ជា​សរុប​កម្ពស់ ២,៦៨​ម៉ែត្រ ធ្វើ​នៅ​ទីតាំង​ដែល​ជា​ចំណារ​របស់​នាយក​រដ្ឋមន្រ្តី»

លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ ត្រូវ​បាន​កម្មករ​រោងចក្រ​កាត់​ដេរ ចាត់​ទុក​ថា ជា​វីរបុរស​ដែល​បាន​ជួយ​ទាម​ទារ​សិទ្ធិ​ការងារ និង​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ដល់​កម្មករ និង​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​ដល់​កម្មករ រហូត​ដល់​លោក​ត្រូវ​បាន​ខ្នាន់​កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​បាញ់​សម្លាប់ កាល​ពី​ដើម​ឆ្នាំ​២០០៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ពិសិដ្ឋ

ពី ក្រុងព្រះសីហនុ

មិនគួរអោយសាងសង់រូបសំណាកនេះទេ ព្រោះគាត់មិនមែនជាវីរជនទេ អ្វីដែលគាត់បានធ្វើគឹដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងកេងចំណេញផែ្នកនយោបាយប៉ុណ្ណោះ។ គួរតែយកទីតាំងនេះកសាងរូបសំណាកកងទ័ពដែលបានពលីជីវិតក្នុងសង្រ្គាមខ្មែរ ថៃ ទើបវាមានតម្លៃនិងគួរអោយគោរព

Jul 22, 2012 11:12 AM