ការបើកបម្រើការពិនិត្យឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតនេះ មានរយៈពេល៤២ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១២ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២។
យោងតាមសេចក្ដីជូនដំណឹងឲ្យដឹងថា យុវជនយុវនារីទើបគ្រប់អាយុ១៨ឆ្នាំ គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ និងពលរដ្ឋផ្លាស់ទីលំនៅ អាចទៅកាន់សាលាឃុំ និងសង្កាត់ ដើម្បីចុះឈ្មោះបោះឆ្នោត។ ចំណែកពលរដ្ឋមិនផ្លាស់ប្ដូរទីលំនៅ ក៏អាចទៅពិនិត្យមើលឈ្មោះខ្លួន នៅតាមសាលាឃុំ និងសង្កាត់។
គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាលចូលរួមពិនិត្យដំណើរការនៃការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតនេះ មានគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច អង្គការខុមហ្វ្រែល (Comfrel) និងអង្គការអ៊ិន.ឌី.អាយ (NDI)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។