ខេត្តទាំង ៥ នោះ រួមមានខេត្តកំពង់ធំ បន្ទាយមានជ័យ សៀមរាប ព្រះវិហារ និងខេត្តបាត់ដំបង លោក ទេព នីថា ថ្លែងក្នុងកិច្ចប្រជុំជាមួយតំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល កាលពីថ្ងៃទី២១ ខែកញ្ញា កន្លងទៅ។ លោកថា គ.ជ.ប បានត្រៀមលក្ខណៈ និងបានណែនាំទៅក្រុមប្រឹក្សាឃុំ-សង្កាត់រួចរាល់ហើយ ដោយឲ្យចាត់វិធានការជាមុននៅឃុំណាដែលមានជំនន់ទឹកភ្លៀង ឬទឹកទន្លេ ដែលអាចប៉ះពាល់ ត្រូវចល័តក្រុមចុះឈ្មោះបោះឆ្នោតទៅតាមភូមិដែលអាចមានបញ្ហានេះមុនគេ។
រយៈពេល ២០ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត គ.ជ.ប បង្ហាញថា មានអ្នកមកចុះឈ្មោះចំនួន ៤០៤.៧៣៨នាក់ ស្មើនឹង ៦៥,៣២% នៃចំនួនប៉ាន់ស្មានអ្នកត្រូវចុះឈ្មោះបោះឆ្នោតថ្មីចំនួន ៦១៩.៦៣០នាក់។
យុទ្ធនាការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ មានរយៈពេល ៤២ថ្ងៃ គឺចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។