សេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលដែលចុះផ្សាយថ្ងៃទី១៥ ខែមិថុនា បានបញ្ជាក់ថា ឥឡូវនេះប្រជាពលរដ្ឋអាចស្នើសុំខ្លួនជាតំណាងជនរងគ្រោះដែលជាក្រុមកុមារកំព្រា ក្រុមអ្នកមេម៉ាយនិងពោះម៉ាយ ហើយនិងក្រុមអ្នកជាប់ឃុំឃាំង។ មជ្ឈមណ្ឌលកំពុងតែធ្វើការពិចារណាទៅលើលទ្ធភាពក្នុងការឈរឈ្មោះជាតំណាងឲ្យក្រុមកុមារដែលជាទាហានផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍នោះដែរ មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមបានបង្ហាញនូវជំនឿជឿជាក់ថា ដំណើរការរៀបចំជាក្រុមភាគីដើមបណ្តឹងនេះនឹងមានភាពល្អប្រសើរបំផុតនៅពេលដែលវាជាការផ្តើមគំនិតចេញពីជនរងគ្រោះផ្ទាល់ ហើយសកម្មភាពក្រុមបែបនេះនឹងបង្កើនអំណាចនិងតំណាងរបស់ជនរងគ្រោះនៅចំពោះមុខតុលាការនៃសាលាក្តីខ្មែរក្រហម៕
