អាណាព្យាបាល​សិស្ស​មិន​សប្បាយ​ចិត្ត​នឹង​ការ​ប្រារព្ធ​ពិធី​បុណ្យ​បរទេស

អាណាព្យាបាល​របស់​សិស្ស​សាលា​ឯកជន សិក្សា​ភាសា​ខ្មែរ និង​អង់គ្លេស បាន​រិះគន់​ចំពោះ​សាលា​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​រៀបចំ​អបអរ​ពិធី​បុណ្យ​បរទេស មាន​ចាត់តាំង​ឲ្យ​សិស្ស​ចូល​រួម​ផង ប៉ុន្តែ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​រៀបចំ​ចំពោះ​បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ។
ដោយ កែវ និមល
2012-12-24
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

លោក លី សាវ៉េត ជា​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤ ធ្នូ ថា ក្នុង​នាម​លោក​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​រូប លោក​មិន​សប្បាយ​ចិត្ត​ទាល់តែ​សោះ​ចំពោះ​សាលា​ឯកជន​មួយ​ចំនួន​ដែល​បាន​រៀបចំ​បុណ្យ​គ្រីស្ត​ម៉ាស់ (Christmas) នៅ​តាម​សាលារៀន ហើយ​មាន​ការ​ចាត់តាំង​ឲ្យ​កូន​សិស្ស​ចូល​រួម។

លោក​មាន​ការ​ព្រួយ​បារម្ភ​ថា ការ​រៀបចំ​បុណ្យ​​គ្រីស្ត​ម៉ាស់ នេះ ជា​រៀងរាល់​ឆ្នាំ អាច​ធ្វើ​ឲ្យ​កូន​សិស្ស​ដែល​មាន​កូន​លោក​ផង​ដែរ មាន​ការ​យល់​ច្រឡំ​ថា ​គ្រីស្ត​ម៉ាស់ ជា​បុណ្យ​ប្រពៃណី​មួយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែរ៖ «ខ្ញុំ​ឃើញ​សាលា​ឯកជន​នៅ​ទីក្រុង​យើង​មួយ​ចំនួន គឺ​គាត់​បាន​រៀបចំ​កម្មវិធី​ចូល​ឆ្នាំ​ចិន ហើយ​បុណ្យ​គ្រីស្ត​ម៉ាស់ របស់​គេ​នោះ តែ​មិន​ដែល​ឃើញ​សាលា​នោះ​ធ្វើ​កម្មវិធី​ចូល​ឆ្នាំ​ខ្មែរ​ទេ ហើយ​បុណ្យ​គ្រីសស្មាស​នេះ វា​ជា​បុណ្យ​ប្រពៃណី​របស់​គេ​ទេ។ យើង​មិន​ចង់​ឲ្យ​សាលា​នោះ​រៀបចំ​អ៊ីចឹង​យូរ​ទៅ កូន​ក្មេង​ទទួល​មនោគមន៍ វិជ្ជា​របស់​គេ ហើយ​វា​បាត់​ប្រពៃណី​ខ្មែរ ពីព្រោះ​តាម​សាលា​នីមួយៗ ពេល​ចូល​ឆ្នាំ​ខ្មែរ​មិន​មាន​កម្មវិធី​អ៊ីចឹង​ផង។ អា​កម្មវិធី​លេង​មុន​ពេល​វ៉ាកង​អី​អ៊ីចឹង​ណា។ វា​ផ្ទុយ​ពី​ការ​កំណត់​របស់​រដ្ឋាភិបាល ដែល​មិន​បាន​ឲ្យ​ឈប់​ថ្ងៃ​នោះ​សោះ»

លោក​មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ៖ «ជាក់ស្ដែង​កូន​ខ្ញុំ បី​នាក់ សាលា​ត្រូវ​រៀន​នោះ វា​មាន ៣ ហើយ​សាលា​ទាំង ៣ គេ​ធ្វើ​កម្មវិធី​ដូច​គ្នា។ អ៊ីចឹង​ទី​១ វា​ខាត​ពេល​វេលា ទី​២ ទទួល​វប្បធម៌ អរិយធម៌​ពី​បរទេស​មក។ វា​ធ្វើ​ឲ្យ​ខូច​វប្បធម៌ អរិយធម៌ ប្រពៃណី​ជាតិ​យើង»

លោក លី សាវ៉េត បាន​អំពាវនាវ​ឲ្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា យក​ចិត្ត​ទុក​ដាក់​អប់រំ​ដាស់​តឿន​អ្នក​ទទួល​ខុស​ត្រូវ​សាលា​ឯកជន​ទាំង​នោះ ឲ្យ​រៀបចំ​អបអរ​សាទរ​បុណ្យ​ជាតិ​នានា​ផង កុំ​យក​ចិត្ត​ទុក​ដាក់​តែ​ទៅ​លើ​បុណ្យ​បរទេស​ពេក៖ «ហើយ​ក្រសួង​អប់រំ​គួរ​តែ​ធ្វើ​ការ​ទប់ស្កាត់ ពីព្រោះ​ក្រសួង​អប់រំ​មិន​ឲ្យ​ឈប់ ហើយ​គាត់​បែរ​ជា​ឈប់ ហើយ​យក​ថ្ងៃ​នោះ​ទៅ​ធ្វើ​កម្មវិធី​ផ្សេងៗ តាម​ចិត្ត​គាត់។ ការ​ធ្វើ​បែប​នេះ​ខ្ញុំ​គិត​ថា ២០​ឆ្នាំ​ក្រោយ កូនៗ​ខ្ញុំ​វា​គិត​ថា គ្រីសស្មាស​នេះ វា​ជា​ប្រពៃណី​របស់​ពួក​ជំនាន់​ក្រោយ​វិញ»

បុណ្យ​​គ្រីស្ត​ម៉ាស់ គឺ​​នៅ​​ថ្ងៃ​ទី​២៥ ឆ្នូ។ ការ​រៀបចំ​បុណ្យ​គ្រីសស្មាស នេះ មាន​តែ​នៅ​សាលា​ឯកជន​ដែល​មាន​សិក្សា​ភាសា​បរទេស​តែប៉ុណ្ណោះ ចំពោះ​សាលារៀន​សាធារណៈ​របស់​រដ្ឋ​មិន​មាន​រៀបចំ​បុណ្យ​​គ្រីស្ត​ម៉ាស់​នេះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

CHAMRONG

ពី Battambang

ខ្ញុំគិតថាបុណ្យនេះគឺប្រារព្ធឡើងសំរាប់អ្នកដែលជា គ្រិស្ត សាសនិកប៉ុណ្ណោះ។ សំរាប់ប្រទេសយើងដែលជា ពុទ្ធសាសនិក មិន​គួរ​ប្រារព្ធទេ​ព្រោះធ្វើឲ្យ​អាប់អោនដល់សាសនារបស់យើង។

Dec 29, 2012 10:43 PM

ជិន​ សំអាត

ពី និស្សិតព្រះសីហនុរាជបាត់ដំបង

ការបើកចិត្តអោយទូលាយគឺជាការមិនចង្អៀតចង្អល់ក្នុងចិត្ត ប៉ុន្តែសួរថាតើបុណ្យគ្រីស្តម៉ាស់ និងបុណ្យសង្សារនេះវាបានផ្តល់នូវតង្វើល្អអ្វីខ្លះដល់កូនខ្មែរគឺវាមានតែផ្តល់នូវភាពភ្លើតភ្លើនដល់កូនខ្មែរវាធ្វើអោយខូចទំម្នៀមទម្លាប់​ប្រពៃណីខ្មែរតែប៉ុណ្ណោះ។ បើយើងចោលខ្សេភ្នែកក្រលែកមើលទៅតថភាពក្នុងសង្គមខ្មែរ និងអឺរ៉ុបវាមានលក្ខណៈខុសគ្នាស្រលះគឺ ស្ត្រីអឺរ៉ុបមានប្រុសច្រើនល្អ​ ប៉ុន្តែស្ត្រីខ្មែរវិញមានប្រុសច្រើនគឺវាអាក្រក់ណាស់។

Dec 27, 2012 10:47 PM

ទេវរាជ្យ

ពី ភ្នំពេញ

មិនអាចបានទេ,ទោះជាកម្មវិធីណាក៍ដោយ,សាសនាណាក៍ដោយដែលគ្មានប្រយោជន៍ដល់ជាតិអញ់ហែងកុំមកទាមទាអាក្បត់ជាតិ។​

Dec 27, 2012 12:21 PM

Unosocite

It is true some private schools celebrate Christmas, but the students themselves decide whether to join. Plus, it'd be a completely wrong assumption to state kids might think of Christmas as a national celebration. It is fun and festive; there's nothing wrong with enjoying that, and when the kids grow up, they'll find out eventually Santa doesn't exist and Christmas is meant for Christians. Bottom line, Christmas doesn't really have any negative effects as stated; not all foreign celebrations are bad, and Christmas is no exception.

Dec 27, 2012 08:33 AM

ចនគិម

ពី Denver, Colorado

សូមបងប្អូនមេត្តាបើកចិត្តឲ្យទូរលាយផង ត្រង់សាសនាផ្សេងៗទៀតម្តេចក៏មិនទាស់ ទាស់អីតែគ្រីស្តម៉ាស់មួយបុ៉ណ្ណោះវាមិនយុត្តិធម៍សោះ។

Dec 26, 2012 06:02 PM

មើល​មតិ​ទាំង​អស់.