កម្ពុជា​និង​ហ្វីលីពីន កំពុង​ទង្គិច​គ្នា​ខាង​ផ្លូវ​ទូត​ជុំវិញ​វិវាទ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង

សមាជិក​ក្នុង​សហគមន៍​អាស៊ាន​ពីរ គឺ​កម្ពុជា និង​ហ្វីលីពីន កំពុង​ទង្គិច​គ្នា​ខាង​ផ្លូវ​ទូត នៅ​ជុំវិញ​វិវាទ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។
ដោយ ជី វិតា
2012-08-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ទីភ្នាក់ងារ​ព័ត៌មាន​នានា អោយ​ដឹង​ថា រដ្ឋាភិបាល​ក្រុង​ម៉ានីល បាន​កោះ​អញ្ជើញ​ឯកអគ្គរដ្ឋទូត​កម្ពុជា ឲ្យ​ទៅ​បំភ្លឺ​អំពី​សុន្ទរកថា ដែល​ឯកអគ្គរាជទូត ហើស សេរីធន (Hos Sereythonh) បាន​សរសេរ​លិខិត​ទៅ​កាន់​កាសែត ឌឹ ហ្វីលីពីន ស្តារ (The Philippines Star) ថ្លែង​ចោទ​ប្រកាន់​ថា ហ្វីលីពីន និង​វៀតណាម បាន​ដើរ​នយោបាយ​ខ្មៅ​កខ្វក់​ក្នុង​ដំណើរ​ដោះ​ស្រាយ​វិវាទ​សមុទ្រ​ចិន​ខាង​ត្បូង ជាមួយ​ចិន។

ក្រសួង​ការ​បរទេស​ហ្វីលីពីន បាន​អញ្ជើញ​ឯកអគ្គរាជទូត​កម្ពុជា ឲ្យ​ទៅ​បំភ្លឺ​ថា តើ​លោក ហើស សេរីធន ចង់​មាន​ន័យ​ដូចម្តេច ពេល​ថ្លែង​ដូច្នោះ​នោះ ប៉ុន្តែ​លោក​មិន​បាន​ទៅ​បំភ្លឺ​តាម​ការ​អញ្ជើញ​នោះ​ទេ ដោយ​ឆ្លើយ​តប​ថា មិន​ស្រួល​ខ្លួន។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ហ្វីលីពីន លោក ហឺណែនដេ (Hernandez) ប្រាប់​អ្នក​កាសែត​ថា លោក​នឹង​បន្ត​កោះ​ហៅ​ឯកអគ្គរាជទូត​កម្ពុជា​ទៀត រហូត​ដល់​លោក​អាច​មក​បំភ្លឺ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

សូមអស់លោកទាំងឡាយជួយកម្ពុជាផង ព្រោះអីឥឡូវនេះ ជនអន្តោបវេស រសនៅក្នុងស្រុកខែ្មរយើងច្រើន គួរឲ្យព្រួបារម្ភ។

Aug 03, 2012 10:35 AM

អ្នក​អាន​អនាមិក

ដល់េពលគាត់្រតូវពីលីពីន េដញមកផ្ទះវិហើយ

Aug 03, 2012 09:23 AM

(

អ្នក​ដឹកនាំ​ខ្មែរ​កំពុង​តែ​បាន​ជ្រួតជ្រាប​នូវ​វប្បធម៌​ថ្មី​មួយ​ទៀត​គឺ “បដិសេធ”។ ពួក​គាត់​ពុំ​ដែល​ទទួល​យក​ការ​រិះគន់​ម្តង​ណា​ឡើយ ហើយ​ពួក​គាត់​តែង​តែ វាយ​បក​ទៅ​អ្នក​ដែល​ហ៊ាន​រិះគន់​ពួក​គាត់​ដោយ​វិធី​មួល​បង្កាច់​នូវ​បទ​ចោទ​ប្រកាន់​ផ្សេងៗ។ បន្ទាប់​ពី​នោះ ពួក​គាត់​តែង​បាន​ជោគជ័យ​តាម​រយះ​ប្រព័ន្ធ​តុលាការ​ក្នុង​ស្រុក។ ការ​ជោគជ័យ​បែប​នោះ ធ្វើ​ឲ្យ​ពួក​គាត់​ត្រេកត្រអាល ក្រអឺត​ក្រអោង ដល់​ថ្នាក់​ភ្លេច ភាសារការទូត។

Aug 03, 2012 07:15 AM