លោកថា គ្រាន់តែទីផ្សារស្រុកចិនដីគោក ផលិតផលពីកម្ពុជាជាច្រើនរយមុខអាចនាំចេញទៅលក់ ៖ «លទ្ធភាពរបស់យើងមានច្រើន យើងមានទីផ្សារ ក៏ប៉ុន្តែខ្វះទំនិញទៅវិញ។ គ្រាន់តែចិនឲ្យប៉ុន្មានរយមុខឯណោះ! ចាប់ផ្ដើមគេហៅថា ទទួលផលដើមរដូវនៅក្នុងក្របខ័ណ្ឌអាស៊ានដែលផ្ដល់ឲ្យកម្ពុជា ផ្ដល់ឲ្យលាវ និងផ្ដល់ឲ្យមីយ៉ាន់ម៉ា និងមួយផ្នែកផ្ដល់ឲ្យវៀតណាមដែរ។ ៣១៨មុខ ក្នុងរយៈកាលដំបូង ក្រោយមកឡើងជាង ៤០០មុខ ចិនឲ្យនាំចូលទៅក្នុងប្រទេសចិន តែកម្ពុជាអត់មានទំនិញនាំឲ្យចិន។ ប្រទេសមួយចំនួនទៀតយើងមានទីផ្សារ តែយើងអត់មានទំនិញជូនទៅគេ»៕
