យ៉ាងណាក៏ដោយ ការបកស្រាយលើបញ្ហាព្រំដែនកម្ពុជា-វៀតណាម របស់លោក ហ៊ុន សែន នៅរដ្ឋសភា ប្រើពេលជាង៥ម៉ោង ត្រូវបានអ្នកស្រាវជ្រាវជាន់ខ្ពស់នៃក្រុមអ្នកស្រាវជ្រាវឯករាជ្យ លោក កែម ឡី ថ្លែងថា មានខ្លឹមសារតែ៣០%ទេ ដែលប្រមុខដឹកនាំឆ្លើយត្រូវសំណួរ ប៉ុន្តែ ៧០%ទៀត ជាការវាយប្រហារចំណេញនយោបាយគណបក្សខ្លួន។
សមាជិកសភាគណបក្សប្រឆាំង បានហៅការឆ្លើយបំភ្លឺនៅរដ្ឋសភារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើករណីព្រំដែនកម្ពុជា-វៀតណាម មិនមែនជាវេទិកាចោទសួរនោះទេ ប៉ុន្តែជាវេទិកាអាន ឬថ្លែងសុន្ទរកថាវាយប្រហារបក្សប្រឆាំង ជាជាងឆ្លើយបំភ្លឺរឿងព្រំដែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។