លោក ហ៊ុន សែន នឹង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​លើក​ទី​១៦​នៃ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់ រួម​មាន​លោក​ឧបនាយក​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ការ​បរទេស ហោ ណាំហុង ដើម្បី​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​លើក​ទី​១៦ នៃ​ប្រទេស​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ ដែល​រៀបចំ​ធ្វើ​ឡើង​នា​ទីក្រុង​តេរ៉ង់ ប្រទេស​អ៊ីរ៉ង់ ចាប់​ពី​ថ្ងៃ​ទី​៣០ ដល់ ៣១ ខែ​សីហា ឆ្នាំ​២០១២ តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​អ៊ីរ៉ង់ លោក ម៉ាមូដ អាម៉ាឌីណឺយ៉ាដ (Mahmoud Ahmadinejad)។
ដោយ ម៉ៅ សុធានី
2012-08-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ចុះ​ថ្ងៃ​ទី​២៤ ខែ​សីហា នេះ​បាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​កិច្ច​ប្រជុំ​កំពូល លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់ លោក ម៉ាមូដ អាម៉ាឌីណឺយ៉ាដ (Mahmoud Ahmadinejad) និង​លោក គឺម យ៉ុងណាម ប្រធាន​គណៈ​ប្រធាន​សភា នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ។

បន្ថែម​ពី​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រម​ទាំង​គណៈ​ប្រតិភូ នឹង​ចូល​រួម​ពិព័រណ៍​ចិន-អាស៊ី-អឺរ៉ុប លើក​ទី២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​១ ដល់​៥ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​ទីក្រុង​អ៊ូវ៉ុនឈី តំបន់​ស្វយ័ត​ស៊ីនជាំងអ៊ុយហ្គរ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ នៅ​ទន្ទឹម​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចិន លោក វិន ជាបាវ (Wen Jiabao)។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Vuth Lee

ពី Lowell, Massachusetts,U.S.A

Cambodia should not attend the 16th Non-aligned Summit that hosted by Iran. Iran is a country that the West suspected trying to build the nuclear bomb. But, maybe he wants to make friend with Mahmoud Ahmadinejad(Iranian President)just in case some thing happend to him- (if the International Criminal Court issue a warrant to arrest him for crime against humanity). In this worrisome situation, days and nights Hun Sen always thinking, first, how to get out of Cambodia safely if something happend to him and his family. Second, which country would he be able to apply for his political asylum? I think, Iran is fit for Hun Sen because Ahmadinejad is a dictator, too, he can get along with him easily. China can not be a reliable place for Hun Sen, because Pol Pot had tried before and failed, end up dying like a dog in the Anlong Veng's jungle.

Aug 26, 2012 08:17 PM

កូនខ្មែរមហានគរ

ពី ព្រៃនគរ

ឆ្ងល់មេដឹកនាំខ្មែរដែរ ម៉េចបានចូលចិត្តសេពគប់ពួកកុម្មុយនីស្តម្លេះ គឺតាំងពីជំនាន់សម្តេចតាមកម្លេះ? បើតែអញ្ចឹងធ្វើម៉េចបានប្រជាជនអាចរស់បានដោយក្តីសុខទៅ។ តាមពិតទៅ ការចូលរួមចលនាមិនចូលបក្សសម្ព័ន្ធរបស់ខ្មែរហាក់បីដូចជាបានកំពុងតែដើរទៅរកកុម្មុយនីស្តទៅហើយ មិនចាំបាច់យកលេសថាប្រទេសអព្យាក្រឹត្យមិនចូលបក្សសម្ព័ន្ធនោះទេ។ អត់ជឿថាប្រជាធិបតេយ្យទេ គ្រាន់តែបញ្ចេញមតិក៏ចាប់ចងដែរ តើនេះឬប្រទេសប្រជាធិបតេយ្យ និងអព្យាក្រឹត្យ? តាមពិតទៅប្រើបាននឹងចចកកុំពុងតែពាក់ស្បែកចៀមទេតើ(ខាងក្រៅក្លែងខ្លួនជាប្រជាធិបតេយ្យ តែខាងក្នុងកុំម្មុយនីស្តសុទ្ធ)។

Aug 25, 2012 09:20 AM