អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ឃាត់​ខ្លួន​ពលរដ្ឋ​វៀតណាម​បី​នាក់​ជាមួយ​កាំភ្លើង​៤​ដើម

នៅ​ឯ​ខេត្ត​មណ្ឌលគិរី សមត្ថកិច្ច​ប៉ូលិស និង​កង​រាជ​អាវុធហត្ថ​ស្រុក​កែវសីមា បាន​ឃាត់​ខ្លួន​ពលរដ្ឋ​វៀតណាម ៣​នាក់ និង​អាវុធ ៤​ដើម រួម​ទាំង​គ្រាប់​កាំភ្លើង​ជាង ១០០​គ្រាប់ នៅ​ថ្ងៃ​ទី៧ ខែ​ធ្នូ ឆ្នាំ​២០១២។
ដោយ រដ្ឋា វីសាល
2012-12-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ពលរដ្ឋ​វៀតណាម​ទាំង​បី​នាក់​នេះ ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ចាប់​បាន ២​នាក់ និង​កង​រាជ​អាវុធហត្ថ​ចាប់​បាន​ម្នាក់​ខណៈ​ពេល​ពួក​គេ​ទាំង​បី​នាក់​បាន​ចូល​មក​កាន់​ទឹក​ដី​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ដោយ​មធ្យោបាយ​ម៉ូតូ ២​គ្រឿង។

អធិការ​ប៉ូលិស​ស្រុក​កែវសីមា លោក ស៊ុន ប៊ុនធឿន មាន​ប្រសាសន៍​បញ្ជាក់​ថា ពលរដ្ឋ​វៀតណាម នេះ​ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម តាម​ច្រក​របៀង​ខុស​ច្បាប់​ក្នុង​ស្រុក​មេមត់ ខេត្ត​កំពង់ចាម ហើយ​ធ្វើ​ដំណើរ​មក​កាន់​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី។ លោក​បន្ត​ថា ការ​ចាប់​ខ្លួន​ជន​ជាតិ​វៀតណាម ទាំង​បី​នាក់​នេះ ធ្វើ​ឡើង​តាម​សេចក្តី​រាយការណ៍​របស់​ប្រជាពលរដ្ឋ​ដែល​សង្ស័យ​ថា ពួក​គេ​ជា​មុខ​សញ្ញា​ឆបោក​ប្រជាពលរដ្ឋ​ស្រុក​កែវសីមា កាល​ពី​ថ្ងៃ​ទី២៦ ម្តង​ហើយ ទើប​សមត្ថកិច្ច​តាម​ស្ទាក់​ចាប់​បាន​អ្នក​ទាំង​បី ហើយ​ឆែក​ឆេរ​រក​ឃើញ​អាវុធ​ជាតិ​ផ្ទុះ​ខុស​ច្បាប់​បន្ថែម​ទៀត។

លោក ស៊ុន ប៊ុនធឿន៖ «ករណី​នេះ យើង​សហការ​ជាមួយ​ខាង​កង​រាជ​អាវុធហត្ថៗ​គេ​ក្នុង​ចំណោម​បី​នាក់ គេ​យក​បាន​ម្នាក់ ខ្ញុំ​យក​បាន​ពីរ​នាក់។ កាំភ្លើង អា​ម្នាក់​នៅ​កង​រាជ​អាវុធហត្ថ គេ​ដក​ហូត​យក​បាន​ក្នុង​នោះ​កាំភ្លើង ៤​ដើម អា​អ៊ែ​មួយ​ដើម កាំភ្លើង​ខ្លី​កា​៥៤ មួយ​ដើម និង​កាំភ្លើង​កីឡា កាំភ្លើង​បាញ់​សត្វ​ពីរ​ដើម ប៉ុន្តែ​មួយ​ដើម​វា​ឆ្នៃ​ប្រើ​គ្រាប់​អា​អ៊ែ​បាន។ ក្នុង​ហ្នឹង​ខាង​អាវុធហត្ថ​គេ​ដក​បាន​ទាំង​កាំភ្លើង​ទាំង​គ្រាប់​មួយ​ចំនួន​ដែរ បើ​គិត​ទៅ គ្រាប់​ជាង ១០០​គ្រាប់​ហើយ»

រហូត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ទី៧ ខែ​ធ្នូ ឆ្នាំ​២០១២ លោក ស៊ុន ប៊ុនធឿន ឲ្យ​ដឹង​ថា ប៉ូលិស​កំពុង​ស៊ើប​អង្កេត​បន្ត ដើម្បី​បំពេញ​សំណុំ​រឿង​ជន​សង្ស័យ​ទាំង​បី ទៅ​ស្នងការ​ប៉ូលិស​ចាត់​ការ​បន្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Government must keep on

Dec 09, 2012 06:17 PM