លោក យី សំបូរ នាយកប៉ុស្តិ៍នគរបាលឃុំបឹងបេង បានឲ្យដឹងនៅថ្ងៃទី១៤ ខែតុលា ថា លោក សំ សាវី អាយុ ៤២ឆ្នាំ ជាមន្ត្រីប៉ូលិសនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានយកកាំភ្លើងអាកាបត់ ដែលអង្គភាពប្រគល់ឲ្យសម្រាប់ការពារ បាញ់សម្លាប់ខ្លួនឯងមួយគ្រាប់ចំពីក្រោមចង្កាធ្លាយក្បាល។
លោក យី សំបូរ បានបញ្ជាក់ថា មូលហេតុនៃការបាញ់សម្លាប់ខ្លួនឯងដូច្នេះ គឺដោយសារលោក សំ សាវី មានរឿងរ៉ាវក្នុងគ្រួសារ ប៉ុន្តែលោកពុំបានបញ្ជាក់ច្បាស់លាស់ទេ។
សាកសពលោក សំ សាវី ត្រូវក្រុមគ្រួសារយកទៅដាក់តម្កល់ធ្វើបុណ្យសព និងបូជានៅក្នុងវត្តម៉ាឡៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។