អនុ​ប្រធាន​និង​សមាជិក​គ.ជ.ប​២​នាក់​លាលែង​ពី​តំណែង

ដោយ អាស៊ីសេរី
2017.11.20
គួយ ប៊ុនរឿន ៨៥៥ ២០១៦ អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក គួយ ប៊ុនរឿន ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៦ នា​ការិយាល័យ គ.ជ.ប រាជធានី​ភ្នំពេញ។
Photo: RFA

អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក គួយ ប៊ុនរឿន និង​សមាជិក គ.ជ.ប ២​នាក់​ទៀត គឺ​លោក រ៉ុង ឈុន និង​លោកស្រី តែ ម៉ានីរ៉ុង នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា បាន​ដាក់​ពាក្យ​លាលែង​ពី​គ.ជ.ប។

មូលហេតុ​នៅ​ក្នុង​ការ​ដាក់​ពាក្យ ត្រូវ​បាន​អ្នក​ទាំង​៣​លើក​ឡើង​ថា ដោយសារ​ការ​បើក​ផ្លូវ​អោយ គ.ជ.ប អនុវត្ត​ការ​បែងចែក​អាសនៈ​នៃ​រដ្ឋសភា​អាណត្តិ​ទី​៥ និង​អាសនៈ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ ឡើង​វិញ ដោយ​យក​ទៅ​បែងចែក​ឲ្យ​គណបក្ស​នយោបាយ​ផ្សេង​ដែល​ពលរដ្ឋ​មិន​បាន​បោះឆ្នោត​ជូន ត្រូវ​បាន​មតិ​សាធារណៈ​ជាតិ និង​អន្តរជាតិ​ថា គឺ​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ ច្បាប់​បោះឆ្នោត និង​បទបញ្ជា និង​នីតិវិធី​នៃ​ការ​បោះឆ្នោត​នៅ​ក្នុង​អាណត្តិ​នីមួយៗ ជាពិសេស គឺ​ជា​ការ​រំលោភ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ដែល​ពលរដ្ឋ​ពេញ​ចិត្ត។

​សមាជិក​គ.ជ.ប ទាំង​៣ ហៅ​ទង្វើ​កំហិត​ឲ្យ គ.ជ.ប បែងចែក​អាសនៈ​ឡើង​វិញ ថា​ជា​ការ​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​ដល់​ដំណើរ​ការ​នៃ​ការ​រៀបចំ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ ហើយ​មិន​អាច​ធានា​បាន​នូវ​ការ​បោះឆ្នោត​មួយ មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ហើយ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ក៏​មិន​អាច​ទទួល​ស្គាល់​ពី​ពលរដ្ឋ​ម្ចាស់​ឆ្នោត ភាគី​ពាក់ព័ន្ធ និង​សហគមន៍​អន្តរជាតិ។

​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ធានា​ថា ក្រោយ​ពី​រំលាយ​បក្ស​ប្រឆាំង​រួច​ហើយ សមាជិក​គ.ជ.ប​ទាំង​អស់​ដែល​មក​ពី​កូតា​គណបក្ស​ប្រឆាំង​នឹង​មិន​ត្រូវ​បាត់បង់​តំណែង​ឡើង ព្រោះ​អ្នក​ទាំង​នោះ​គឺ​ជា​អាជ្ញាកណ្ដាល គ្មាន​គណបក្ស​នយោបាយ​ទេ ព្រោះ​បាន​ប្រកាស​លាលែង​ពី​គណបក្ស​រួចរាល់​ហើយ។

​នៅ​ក្នុង​លិខិត​រួម​ដែល​ដែល​មាន​ស្នាម​មេដៃ​របស់​អនុប្រធាន និង​សមាជិក​គ.ជ.ប ទាំង​២ អះអាង​ថា ក្នុង​នាម​ជា​អាជ្ញាកណ្ដាល​រៀបចំ​ការ​បោះឆ្នោត មិន​អាច​នៅ​បន្ត​ធ្វើ​ការងារ​ក្នុង​ស្ថាប័ន គ.ជ.ប ត​ទៅ​ទៀត​បាន​ឡើង ព្រោះ​ជា​ការ​ក្បត់​ឧត្តម​គតិ មនសិការ របស់​អ្នក​ទាំង​៣ និង​ជា​ការ​ក្បត់​ឆន្ទៈ​ពិត​ប្រាកដ​របស់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ដែល​នាំ​ឲ្យ​ជាប់​ឈ្មោះ​អាក្រក់​ក្នុង​ប្រវត្តិសាស្ត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។