លោក ប៊្រែដ អាដាម៖ លោក ហ៊ុន សែន មិន​អាច​យក​ការ​អភិវឌ្ឍ​មក​លុប​បំបាត់​ឧក្រិដ្ឋកម្ម​បាន​ទេ

ដោយ យន់ សាមៀន
2015-01-16
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នា​ទីក្រុង​វ៉ាស៊ីនតោន (Washington DC) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​២០១៣។
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នា​ទីក្រុង​វ៉ាស៊ីនតោន (Washington DC) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​២០១៣។
Photo: RFA

មន្ត្រី​ជាន់​ខ្ពស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បន្ត​ទទូច​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់ ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​បង្ខំ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​សម្បែង និង​ដីធ្លី ក្នុង​រយៈពេល ៣០​ឆ្នាំ ដែល​លោក​បាន​កាន់​កាប់​អំណាច។ សំណើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី លោក ហ៊ុន សែន បដិសេធ​របាយការណ៍​អង្គការ​សិទ្ធិ​មនុស្ស​ទាំង​ស្រុង។

ទោះ​បី លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៤ មករា ជា​ថ្ងៃ​ខួប ៣០​ឆ្នាំ​នៃ​ការ​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី បាន​ប្រកាស​មិន​ទទួល​ស្គាល់​សមិទ្ធផល​នៃ​អំពើ​ឃាតកម្ម និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាច្រើន​ករណី​ក៏ដោយ ក៏​នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស លោក ប្រ៊ែដ អាដាម (Brad Adams) បញ្ជាក់​ថា លោក ហ៊ុន សែន ជា​អ្នក​ទទួល​ខុស​ត្រូវ​ការ​ស្លាប់​មនុស្ស​ជាច្រើន​នាក់​នៅ​កម្ពុជា។ លោក​បញ្ជាក់​ថា លោក ហ៊ុន សែន មិន​អាច​យក​ការ​អភិវឌ្ឍ​ប្រទេស​មក​លុប​បំបាត់​ឧក្រិដ្ឋកម្ម​ទាំង​នោះ​បាន​ទេ។

លោក ប្រ៊ែដ អាដាម ថ្លែង​ថា «លោក ហ៊ុន សែន ជា​ញឹកញាប់​តែង​តែ​ប្រកាស​ពី​ការ​ជោគជ័យ​ផ្នែក​សេដ្ឋកិច្ច ប៉ុន្តែ​ប្រទេស​កម្ពុជា ជា​ប្រទេស​ពុក​រលួយ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​មួយ​ក្នុង​ពិភពលោក។ ធនធាន​សម្បត្តិ​រដ្ឋ​ជាច្រើន ត្រូវ​បាន​លួច​កិបកេង​ដាក់​ក្នុង​ហោប៉ៅ​ផ្ទាល់​ខ្លួន​របស់​លោក និង​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត ជា​ជាង​ដាក់​ប្រាក់​ចំណូល​ទាំង​នោះ​ក្នុង​សេដ្ឋកិច្ច​ជាតិ និង​សម្រាប់​ជួយ​ពលរដ្ឋ​ក្រីក្រ»

លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៤ មករា បញ្ជាក់​ថា លោក​កសាង​សមិទ្ធផល​ជាច្រើន​សម្រាប់​ប្រទេស​ជាតិ ដូចជា​ចូលរួម​បង្កើត​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ការ​បំបាត់​សង្គ្រាម​ស៊ីវិល បង្កើន​សេដ្ឋកិច្ច​ជាតិ។ លោក ហ៊ុន សែន មិន​បាន​បកស្រាយ​ហេតុផល​លម្អិត​របស់​របាយការណ៍​អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ ទេ ប៉ុន្តែ​បាន​បដិសេធ​របាយការណ៍​នោះ​ទាំង​ស្រុង។ លោក​គ្រាន់​តែ​ទទួល​ស្គាល់​ថា ក្រោម​ការ​ដឹក​នាំ​របស់​លោក​ក្នុង​រយៈពេល ៣០​ឆ្នាំ​កន្លង​មក ពិត​ជា​មាន​កំហុស​ខ្លះៗ​ហើយ។

ទោះ​ជា​យ៉ាង​ណា លោក ប៊្រែដ អាដាម បន្ថែម​ទៀត​ថា គុណ​សម្បត្តិ​របស់ លោក ហ៊ុន សែន មិន​មែន​ជា​អភ័យ​ឯកសិទ្ធិ​ឲ្យ​លោក​រួច​ខ្លួន​ពី​ការ​ទទួល​ខុស​ត្រូវ និង​តុលាការ​កាត់​ទោស​ឡើយ៖ «ប្រសិន​បើ លោក ហ៊ុន សែន អះអាង​ថា លោក​អាច​រំលោភ​សិទ្ធិ​មនុស្ស​បាន ដោយសារ​តែ​លោក​បាន​ធ្វើ​ល្អ​កាល​ពី​ពេល​កន្លង​មក​នោះ។ នេះ​មិន​មែន​ជា​ហេតុផល​សមស្រប​មួយ​សម្រាប់​ការពារ​ក្តី​លោក​នៅ​តុលាការ​ទេ។ គាត់​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​រាល់​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទាំង​ឡាយ ដែល​គាត់​បាន​បញ្ជា ឬ​ក៏​នៅ​ពី​ក្រោយ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទាំង​នោះ»

ទោះ​បី​មាន​ការ​រិះគន់​ថា រយៈពេល ៣០​ឆ្នាំ​ក្រោម​ការ​គ្រប់គ្រង​របស់ លោក ហ៊ុន សែន ពោរពេញ​ដោយ​អំពើ​ហិង្សា ការ​គាប​សង្កត់ និង​អំពើ​ពុក​រលួយ​ក៏ដោយ ក៏ លោក ហ៊ុន សែន បញ្ជាក់​ថា លោក​នឹង​បន្ត​កាន់​តំណែង​រហូត​ដល់​ចប់​អាណត្តិ ហើយ​អាច​នឹង​បន្ត​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ទៀត ប្រសិន​បើ​ពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ។ លោក ហ៊ុន សែន ធ្លាប់​ប្រកាស​បន្ត​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​រហូត​ដល់​អាយុ ៩០​ឆ្នាំ។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​លើក​ឡើង​នេះ​ដែរ លោក ប៊្រែដ អាដាម បញ្ជាក់​ថា ពលរដ្ឋ​កម្ពុជា ត្រូវ​ការ​ជ្រើស​រើស​មេ​ដឹក​នាំ​ដោយ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ប៉ុន្តែ​ក្នុង​រយៈពេល​កាន់​អំណាច ៣០​ឆ្នាំ​នេះ លោក ហ៊ុន សែន បាន​ទទួល​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​មិន​ស្រប​តាម​គោលការណ៍​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ឡើយ៖ «នៅ​ក្នុង​ប្រវត្តិ​ប្រជាធិបតេយ្យ គ្មាន​បុគ្គល​ណា​ម្នាក់​ត្រូវ​បាន​ជ្រើស​រើស​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​រយៈពេល ៣០​ឆ្នាំ តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ឡើយ។ ករណី​នេះ​គ្មាន​ទេ​នៅ​លើ​លោក​យើង​នេះ»

លោក​បន្ត​ថា លោក ហ៊ុន សែន ត្រូវ​ប្រទេស​វៀតណាម បាន​លើក​បន្តុប​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស បន្ទាប់​ពី​ការ​ឈ្លាន​ពាន​របស់​វៀតណាម នៅ​ឆ្នាំ​១៩៧៩ ហើយ​ត្រូវ​បាន​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​នៅ​ឆ្នាំ​១៩៨៥ ហើយ​បន្ត​រក្សា​តំណែង​រហូត​ដល់​បោះ​ឆ្នោត​នៅ​ឆ្នាំ​១៩៩៣។ ឆ្នាំ​១៩៩៧ លោក ហ៊ុន សែន បាន​ធ្វើ​រដ្ឋ​ប្រហារ​ដើម្បី​រក្សា​អំណាច។ ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​សង្កេត​ការណ៍​ជាតិ និង​អន្តរជាតិ​អង្កេត​ឃើញ​ថា ការ​បោះ​ឆ្នោត​មិន​ដែល​មាន​ភាព​សេរី និង​យុត្តិធម៌​ឡើយ។

លោក ប៊្រែដ អាដាម ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា រៀបចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ហើយ​ប្រសិន​បើ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នោះ លោក​នឹង​រង់ចាំ​មើល​វាសនា​របស់ លោក ហ៊ុន សែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (16)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Thank you Mr. Brad Adams for your best observation on this unfortunate nation, called Cambodia. But I think human rights watch is powerless. It cannot and will not bring human rights to Cambodia.Why?

Jan 18, 2015 08:58 PM

pp

ពី pp

Oh it true u said is true,but no one or no country that can do it.

Jan 17, 2015 01:22 AM

អ្នក​អាន​អនាមិក

Mr.Adams I support you 100% but I think ICU at Hanoi hospital second floor will take him first before ICC don't you .For me as a Cambodian people I will thank you so much ICC or ICU eitherone as soon as possible will be better for us.I really am want this strong man out of power and select a new one who like KHmer people better than him.Thank you Mr.Adams sooner is better than later.

Jan 16, 2015 10:33 PM

anonymous

Too big to coverup those crimes he committed and he can't hide to the world anymore...there ruthless dictator H.Sen's govn't is covering up the biggest zombie in the last 35-years in repression regime .The whole entire world and all khmer citizens who were survived from two fascist radical commies zombies P Pot/H.Sen .One site is working to cover up his eminent zombie apocalypse after 35+years in power , and another site try to feature to tell to the world that he was the greatness to achieved all those goal as leadership after he took over P Pot regime 1979s .I was the one victim in among 3 millions deaths 1970-1979 through to present time , we're asking the general public is to gather definitive proof that zombies are real and to compile that proof to assist us by sudmitting any proof of zombie H.Sen brutal regime " dead man is still walking " .It seems that that the folks over fugitive zombie H.Sen has really found out that an outbreak has happened they've collected all evidences ,documents ,videos clips , medias outlet ,radios recording ,news papers and photos that have been submitted by pple from over the world to prove it .The big 13th insane zombie H.Sen's criminal conspiracies that actually happened ,1st-he was the top one of khmerouge vietminh fugitive officer in 1969 who killed many pple who are not sided or not supported their fascist radical group ,2nd-he brought hundreds of thousands n.vietcon commies foot soldiers invaded cambodia ,looting wild ,killing spreed ,war blunder and pillage across country and hijack power from pm Pen Sovann in 1984 who rejected the n.vietcong commie govn't to cotrol Cambodia in the name of aggressor by without 3rd country approved or non u.n support at all ,3rd-war criminal conspiracies with n.vietcong fugitive in k-5 secrets planned -sent hundreds of thousands pple who just survived from the killing fields in 1979 to cleared the landmines on along khmer-thai border and led thousands dies +thousands wounded and missing in the name of vietcong invader to wide out khmer population from the world map 1983 , and opened the east border gates to let its illegal pple comes to live free in cambodia and cause trouble to land grabs everyday across Cambodia " vietcong new tactic annexation plan era " ,4th- in 1993 used military dictatorship coup d'etat to over threw prince Ranarith FUNCIPEC who win the majority of voter as pm of cambodia ,but zombie H.Sen not to step down or resign from the post and lead to heavy bloodshed in hundreds pple death +hundreds wounded and missing and let the prince forced himself to exiled+18 months sentence in jail by H.Sen's kangaroo court system and all Ranarith parliamentary forced or bough by H.Sen rogue govn't,5th- in 1997 was again-lead 4 grenades attacked killed dozens non-violent garment workers protesting march to demanded to raise the minimum wage+hundreds wounded ,6th-2011 stamped at diamond bridge island in P Penh killed 394 pple and score 400 injuries ,7th-since 1998 to present more than 777,000 families were evicted by H.Sen's thugs govn't land grabbing , forced pple to leave,flatten their homes to the ground , burn them down ,robs their property and farmlands ,beaten them ,hit them with guns,sticks ,batons and killed them ,arrested them and tossed them into jailed by without a bailout ,many victims families forced themselves and risk their life to remove any explosive by bar hands on new land they founded ,because they've no choice in their life and no anybody expect this fascist dictator will help them all "evil thuggish risen " .This thug used all kind of brutality to grab pple land+military,police forces and hired many mob-mafia or deadly hit-squads to dispersed innocent pple+kicked pregnant women, monk activists or anyone who dare to standoff ,8th in 2013-14 tension over voted fraud deadlock unsolved mystery lead to hijack power from opposition coalition party -lead to military coup d'etat ,deployed deadly tanks ,amours ,heavy military combating+H.Sen's deadly hit squads around the country and lead to bloodshed on Veng Sreng street shooting spreed into crowed garment factory workers who protest to demanded the minimum wage-most who earned less than $60 per month to support for their living,despite everything is going up in the market places ,with 7 pple died and dozens wounded and missing, 9th-since 1984 to present H.Sen 1st day in office after took over pm Pen Sovann ,this cruel man H.Sen killed to many other pple , includes rapped and killed movie stars ,singers ,environment activists ,land activists , monk activists ,union activists ,ngo activity ,foreign observers ,national journalists+foreign news papers ,killed them , arrested them and tossed into jailed ,10th-This war criminal behavior are also opposed and disturbed in khmerouge tribunal judges affairs to bring more khmerouge top butchers to IJC +china and vietcong opposed ,11tg- worst illegal land grabbing ,illegal drug , sex ,logging ,mining ,fishing and human trafficking across country , 12th-this bad dude dictator H.Sen always piss off or look down to any foreigner who criticized abouy his rogue govn't .such as u.n special rapporteur or u.n's envoy who kept eyes on every dictator H.Sen moving are always piss off and blasted them as voodoo investigator " every dictators are so behave...give them some dossier now ".

Jan 16, 2015 09:04 PM

Khmer Patriot

ពី USA , DC

Mr. Brad Adam , We are very thankful for you to helping
Innocent Cambodian people out from Communist ,Dictator Nepotism Hun Sen , Please bring Hun Sen
to ICC Justice .

Jan 16, 2015 07:35 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល