នៅថ្ងៃទី១៤ មិថុនា នេះ អ្នកគាំទ្រប្រមាណ២ពាន់នាក់ របស់គណបក្សសង្គ្រោះជាតិ មកពី ២៥រាជធានី ខេត្ត ក្រុង បានជួបជុំគ្នានៅស្នាក់ការកណ្ដាលគណបក្ស នាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ការជួបជុំនេះស្របពេលដែលលោក កឹម សុខា ត្រូវបានព្រះរាជអាជ្ញាកោះហៅឲ្យចូលបំភ្លឺក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែល លោក កឹម សុខា បដិសេធមិនចូលខ្លួនឆ្លើយបំភ្លឺ។
គណបក្សប្រឆាំងថា ការជួបជុំអ្នកគាំទ្ររបស់ខ្លួននេះ មិនមែនជាការត្រៀមបាតុកម្មឡើយ ប៉ុន្តែគ្រាន់តែជាការឃ្លាំមើលស្ថានការណ៍នយោបាយទាក់ទងករណីលោក កឹម សុខា តែប៉ុណ្ណោះ។

ទិដ្ឋភាពជុំវិញបរិវេណនៃទីស្នាក់ការកណ្ដាលបក្ស នៅសង្កាត់ចាក់អង្រែលើ ប្រមាណ១គីឡូម៉ែត្រ តាមបណ្ដោយផ្លូវជាតិលេខ២នោះ មានកងកម្លាំងជាច្រើន និងរនាំងដែកសម្រាប់ត្រៀមរាំបិទផ្លូវផង។
ចំណែកញត្តិស្នាមមេដៃរបស់ពលរដ្ឋសម្រាប់ថ្វាយព្រះមហាក្សត្រ គណបក្សនៅបន្តទទួលជាធម្មតា ប៉ុន្តែគណបក្សនៅមិនបញ្ជាក់ថា នឹងយកទៅថ្វាយព្រះមហាក្សត្រនៅពេលថ្ងៃណានៅឡើយ។
សូមស្ដាប់ព័ត៌មានពិស្ដារដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។