គណបក្ស​យុវជន​កម្ពុជា​ដាក់​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ​ស្នើ​ឲ្យ​រំលាយ​បក្ស​ប្រឆាំង

ដោយ អាស៊ីសេរី
2017-10-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ ថ្លែង​នៅ​ក្នុង​ទីស្នាក់ការ​កណ្ដាល​គណបក្ស នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០១៦។
ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ ថ្លែង​នៅ​ក្នុង​ទីស្នាក់ការ​កណ្ដាល​គណបក្ស នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០១៦។
RFA/Morm Moniroth

គណបក្ស​យុវជន​កម្ពុជា​របស់​លោក ពេជ្រ ស្រស់ បាន​ដាក់​លិខិត​ជា​ផ្លូវ​ការ​ហើយ​ទៅ​ក្រសួង​មហាផ្ទៃ ដោយ​ស្នើ​សុំ​ឲ្យ​អន្តរាគមន៍​ទៅ​តុលាការ​កំពូល​រំលាយ​គណបក្ស​ប្រឆាំង ចេញ​ពី​ឆាក​នយោបាយ។

លិខិត​ចុះ​ថ្ងៃ​ទី ៤ ខែ​តុលា នេះ លោក ពេជ្រ ស្រស់ បាន​អះអាង​ថា ដោយ​យោង​មាត្រា​មួយ​ចំនួន នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ គឺ​អាច​ល្មម​គ្រប់គ្រាន់ ក្នុង​ការ​បើក​ផ្លូវ​ឲ្យ​រំលាយ​បក្ស​ប្រឆាំង​នេះ ចេញ​ពី​ឆាក​នយោបាយ​បាន​ហើយ។ លោក ពេជ្រ ស្រស់ ដែល​រង់​ការ​រិះគន់​នៅ​លើ​បណ្ដាញ​សង្គម ជា​ហូរហែ​ថា​ជា​អ្នក​នយោបាយ មិន​ចេះ​ធ្វើ​អ្វី​ក្រៅ​ពី​ដើរ​ប្ដឹង​នោះ ពេល​នេះ​បាន​ដាក់​លិខិត​ចូល​ដល់​ក្រសួង​មហាផ្ទៃ​ហើយ ដើម្បី​ឲ្យ​ក្រសួង​មហាផ្ទៃ ពិនិត្យ និង​អន្តរាគមន៍​ទៅ​តុលាការ​កំពូល​បន្ត។

ស្រប​ពេល​បក្ស​យុវជន​កម្ពុជា ព្យាយាម​បញ្ចប់​ជីវិត​នយោបាយ​បក្ស​ប្រឆាំង គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ដឹកនាំ​ដោយ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ឯណេះ​វិញ ក៏​បាន​​ប្រកាស​ជំហរ​ថា នឹង​រៀបចំ​បណ្ដឹង​ទៅ​តុលាការ ដើម្បី​ឲ្យ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​នេះ​ដែរ។

ជុំវិញ​គម្រោង​ស្នើ​ឲ្យ​រំលាយ​បក្ស​ប្រឆាំង ស្រប​នឹង​គំនិត​របស់​បក្ស​កាន់​អំណាច​នេះ​ដែរ ទាំង​អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​មនុស្ស​ដែល​ស្និទ្ធ​និង​សម្ដេច​ក្រុម គឺ​លោក លឺ ឡាយស្រេង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រានុពល សែរាជវង្ស និង​អ្នកស្រី មូរ សុខហួរ អនុប្រធាន​បក្ស​ប្រឆាំង បាន​ចាត់​ទុក​ការ​ធ្វើ​នយោបាយ របស់​លោក ពេជ្រ ស្រស់ និង​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ថា ជា​អ្នក​នយោបាយ​ដែល​ចូលរួម​បំផ្លាញ​ប្រជាធិបតេយ្យ និង​ជីប​កប់​ខ្លួន​ឯង​ទៅ​វិញ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Kem Ley

ពី California, USA

You look like Khmer, but your action is Vietnamese's puppet.

Oct 05, 2017 08:52 PM

អ្នក​អាន​អនាមិក

លោក ពេជ្រ ស្រស់ និយាយសុទ្ធតែសម្តីអត់ប្រយោជន៍

Oct 05, 2017 06:15 AM

Youn

ពី Hanoi

បានលុយប៉ុន្មានពីCPP

Oct 05, 2017 05:43 AM

គេហទំព័រ​ទាំងមូល