រដ្ឋ​សភា​និង​ព្រឹទ្ធ​សភា​កម្ពុជា​មិន​ទទួល​យក​សេចក្ដី​សម្រេច​ដាក់​ទណ្ឌកម្ម​របស់​សភា​អឺរ៉ុប

ដោយ យន់ សាមៀន
2017-12-16
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី ជម្នះ​ពី​ការ​រារាំង​របស់​កម្លាំង​អាជ្ញាធរ បាន​ធ្វើ​ដំណើរ​ដល់​មុខ​រដ្ឋ​សភា តវ៉ា​ប្រឆាំង​សេចក្ដី​ព្រាង​ច្បាប់​អង្គការ-​សមាគម និង​ច្បាប់​សហជីព កាល​ពី​ថ្ងៃ​ទី​៣០ មិថុនា ២០១៥។

Photo: RFA

រដ្ឋសភា និង​ព្រឹទ្ធសភា​កម្ពុជា បដិសេធ​មិន​ទទួល​យក​សេចក្ដី​សម្រេច​ចិត្ត​របស់​សភា​អឺរ៉ុប​ដែល​បាន​អនុម័ត​ដោយ​​ឯកច្ឆន្ទ​ដាក់​ទណ្ឌកម្ម​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​បំផ្លាញ​លទ្ធិប្រជាធិតេយ្យ និង​កម្ទេច​គណបក្ស​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព​នៅ​កម្ពុជា។

សភា​អឺរ៉ុប​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ សម្រេច​ផ្អាក​ជំនួយ​ទាំង​អស់​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសន្យា​សហប្រតិបត្តិការ​រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា ដោយ​បិទ​ទីផ្សារ​មិន​ឲ្យ​នាំ​ទំនិញ​ពី​កម្ពុជា ចូល​មក​លក់​នៅ​ក្នុង​ប្រទេស​ទាំង ២៧ នៃ​សហភាព​អឺរ៉ុប។ សេចក្ដី​សម្រេច​ចិត្ត​ក៏​ផ្អាក​ការ​ផ្ដល់​ទិដ្ឋាការ (visa) ចេញ​ចូល​សហភាព​អឺរ៉ុប ចំពោះ​ថ្នាក់ដឹកនាំ​ផ្ដាច់ការ​នៃ​ប្រទេស​កម្ពុជា ព្រមទាំង​ក្រុម​គ្រួសារ និង​គូកន ហើយ​វិធានការ​នេះ​អាច​ឈាន​ទៅ​ដល់​ការ​រឹប​អូស​ទ្រព្យសម្បត្តិ​របស់​ជន​ទាំង​នោះ​ដែល​បាន​យក​លុយ​កាក់​បាន​មក​ពី​អំពើ​ពុករលួយ​របស់​ខ្លួន​មក​លាក់​ទុក​នៅ​ទ្វីប​អឺរ៉ុប។

ឆ្លើយ​តប​ទៅ​នឹង​វិធានការ​របស់​សភា​អឺរ៉ុប រដ្ឋសភា​ឯក​បក្ស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​សៅរ៍ ទី​១៦ ខែ​ធ្នូ នេះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ការ​ផ្អាក​ជំនួយ​សម្រាប់​កិច្ចការ​បោះឆ្នោត និង​វិធានការ​ដាក់​ទណ្ឌកម្ម មិន​មែន​ជា​ជម្រើស​ត្រឹមត្រូវ​ដើម្បី​ពង្រឹង​គុណភាព​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នោះ​ទេ។ រដ្ឋ​សភា​កម្ពុជា បន្ត​ថា ប្រសិនបើ​សភា​អឺរ៉ុប ដក​ភាព​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​កម្ពុជា នាំ​ចូល​អឺរ៉ុប​មែន នោះ​គឺ​មាន​ន័យ​ថា អឺរ៉ុប​មិន​បាន​គិតគូរ​ពី​សិទ្ធិ​នៃ​ការ​រស់​នៅ និង​សុខុមាលភាព​របស់​កម្មករ-​កម្មការិនី​រាប់​សែន​នាក់ ដែល​អាច​នឹង​ទទួល​រង​ផល​ប៉ះពាល់។

ចំណែក​ព្រឹទ្ធសភា​កម្ពុជា វិញ​ចោទ​សេចក្ដី​សម្រេច​ចិត្ត​របស់​សភា​អឺរ៉ុប​ថា ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។ សេចក្ដី​ថ្លែងការណ៍​រដ្ឋ​សភា និង​ព្រឹទ្ធសភា​កម្ពុជា មិន​ព្រម​ទទួល​ស្គាល់​ថា រដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​កាន់​អំណាច​ជាង ៣០​ឆ្នាំ​នោះ កំពុង​តែ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ។ សភា​និង​ព្រឹទ្ធសភា​កម្ពុជា ក៏​មិន​បាន​ប្ដេជ្ញា​ស្តារ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ឲ្យ​ទៅ​ធម្មតា​វិញ​នោះ​ដែរ។

ចំណែក​លោក ហ៊ុន សែន នៅ​ថ្ងៃ​សៅរ៍​នេះ ហាក់​ធ្វើ​ព្រងើយ​ចំពោះ​សំណើ​ឲ្យ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​អឺរ៉ុប និង​អាមេរិក ចង់​បាន។ លោក ហ៊ុន សែន បែរ​ជា​ទៅ​ដឹកនាំ​ការ​ប្រកួត​កីឡា​វាយ​កូន​ហ្គោល​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (14)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពួកវាកំពុងតែលេងល្ខោនទេ អាមេចោរស្រែកឲ្យអន្តរជាតិពន្លឿនការដាក់ទណ្ឌកម្មឲ្យបានឆាប់ ហើយឲ្យពួកកូនចោរនាំគ្នាស្រែកថាសោកស្តាយ ដើម្បីលួងចិត្តអន្តរជាតិទេ។ អាមេចោរដឹងច្បាស់ហើយថា ការដាក់ទណ្ឌកម្មសេដ្ខកិច្ចពិតជាធ្វើឲ្យអន្តរាយដល់របបតិរច្ឆាននេះពិតមែន ដូច្នេះហើយមេចោរធ្វើជាអត់ភ័យ ហើយខំប្រឹងនិយាយពង្វាងថា រដ្ឋាភិបាលអាមេរិក និង អឺរ៉ុប មិនធ្វើតាមការអំពាវនាវរបស់សភាទេ។ បើវាមិនភ័យហើយចង់ឲ្យអន្តរជាតិពន្លឿនការដាក់ទណ្ឌកម្មឲ្យបានឆាប់ពិតមែន ហេតុអ្វីខិតខំគំរាមថាកុងត្រា កិច្ចសន្យានៃការបញ្ជាទិញទំនិញពីស្រុកខ្មែរ បានចុះហត្ថលេខារួចហើយ។ អាមេចោរខិតខំគំរាមគេថា វិស័យឯកជននឹងមិនព្រមធ្វើតាមការអំពាវនាវនេះទេ ហើយថាបើធ្វើតាមការអំពាវនាវគឺត្រូវសង។ ឃើញទេ ម្តងវានិយាយថាជំរុញឲ្យអន្តរជាតិពន្លឿនការដាក់ទណ្ឌកម្មឲ្យបានឆាប់ ម្តងវានិយាយគំរាមមិនឲ្យដាក់ទណ្ឌកម្ម។ វាកំពុងតែភ័យរាគអាចម៍ហើយហ្នឹង។ ម្យ៉ាងទៀត វាថា បើអន្តរជាតិដាក់ទណ្ឌកម្មមែន មិនមែនងាប់ហ៊ុនសែនទេ គឺងាប់កម្មករ។ ពិតហើយ ហ៊ុនសែនមិនងាប់ទេ នេះរឹតតែបញ្ជាក់ថា មេចោរម្នាក់នេះវាមិនខ្វល់ពីសុខទុក្ខពលរដ្ឋឯងទេ វាខ្វល់តែគ្រួសារ សាច់ញាតិ និង បក្សពួកវាតែប៉ុណ្ណោះ។

Dec 17, 2017 08:46 AM

Dec 16, 2017 11:29 PM

អ្នក​អាន​អនាមិក

ពេលរំលាយបក្សប្រឆាំងរដ្ឋសភានៅទីណាបានជាទុកអោយប្រជារាស្ត្រជិតបួនលានកើតទុក្ខ

Dec 16, 2017 11:12 PM

អ្នក​អាន​អនាមិក

ជូនរដ្ឋសភាខ្មែរនិងព្រឹទ្ធសភាខ្មែរ៖
កាលរដ្ឋសភាខ្មែរ និងព្រឹទ្ធសភាខ្មែរ ប្រឹងបង្កើតចង្កោមច្បាប់ភ្លាមៗ តាមមាត់ តាមបង្គាប់ ឬផ្គាប់រដ្ឋាភិបាល ហ៊ុនសែន ដើម្បីបើកផ្លូវឲ្យតុលាការ ចោទប្រកាន់ កាត់ទោសតែអ្នកប្រឆាំងប៉ុណ្ណោះ ភ្លាមៗ របៀបស្របច្បាប់ឆៅៗ ឯតុលាការកំពូល ក៏ឈរលើច្បាប់ឆៅៗ កាត់ទោសភ្លាមៗ ហើយក្រុមប្រឹក្សាធម្មនុញ្ញ ក៏ចាំតែសម្រប តាមថ្នាក់ក្រោមតុលាការកំពូលប៉ុណ្ណោះ។ ស្ថាប័នទាំង៥-៦ក្រុមនេះ ចេញមកពីបនបក្សតែមួយ តែ២-៣សប្តាហ៍ សហការគ្នា ធ្វើបានសំរេចភ្លាមៗ។
សួរថា៖ តើរដ្ឋសភាខ្មែរ និងព្រឹទ្ធសភាខ្មែរ មើលឃើញឬទេ? តើ រាស្ត្រខ្មែរ បក្សប្រឆាំងអ្នករងគ្រោះ សភាអន្តរជាតិ រដ្ឋាភិបាលអន្តរជាតិ អាចទទួលយកបានដែរឬទេ?

Dec 16, 2017 08:57 PM

អ្នក​អាន​អនាមិក

ទទួលស្គាល់ឫមិនទទួលស្គាល់មិនសំខាន់នឹងពួករដ្ឋសភាទេ។សំខាន់
គឺសហរដ្ឋអាមេរិកនឹងសហភាពអឺរ៉ុបបិទទិដ្ឋាការមិនឲ្យចូលស្រុកគេ(ពីព្រោះពួកឯងសុទ្ធតែពួកមិនគ្រប់ទឹក) បង្កកទ្រព្យសម្បត្តដែលបានមកពីអំពើពុករលួយប្លន់ដីរាស្ដ្រឲ្យរាស្ដ្រវេទនា​ ហើយកាត់កូតាពន្ធនាំសម្លៀកបំពាក់ចេញទៅលក់នៅឯបរទេស
នេះសុទ្ធតែជាអំពើក្បត់ជាតិរបស់ពួកលោកឯង៕

Dec 16, 2017 08:45 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល