អ្នក​វិភាគ​យល់​ថា​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​ជា​ការ​ប្រកួត​ប្រជែង​មួយ​ខុស​ប្លែក​ពី​លើក​មុន

ដោយ សាន សែល
2017-07-30
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អ្នក​វិភាគ និង​ជា​អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៧។ RFA
អ្នក​វិភាគ និង​ជា​អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៧។ RFA
Photo: RFA

ពេលវេលា​ត្រូវ​កំណត់​រួច​ហើយ ហើយ​អ្នក​ប្រកួត កំពុង​ស្ថិត​នៅ​លើ​ទីលាន​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦។ រដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ជា​ថ្ងៃ​បោះឆ្នោត​ជាតិ​មួយ​នេះ។ អ្នក​វិភាគ​មើល​ឃើញ​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ​ទៀត​ទម្រាំ​ដល់​ថ្ងៃ​ឡើង​រេញ អ្នក​ប្រកួត​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​ធំ ស្រប​ពេល​ដែល​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ទើប​ត្រូវ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់។

សេណារីយ៉ូ​មួយ​ដែល​អាច​ឲ្យ​អ្នក​វិភាគ​យក​ទៅ​ប្រមើល​មើល​បាន​សម្រាប់​ចន្លោះ​ពេល​នេះ គឺ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ចំនួន​ពីរ​លើក​ក្នុង​រយៈពេល ៤​ខែ ដែល​អ្នក​ខ្លះ​ហៅ​ច្បាប់​នេះ​ថា «ច្បាប់​ប្រឆាំង​លោក សម រង្ស៊ី» អតីត​មេ​បក្ស​ប្រឆាំង និង​ជា​ទណ្ឌិត បន្ទាប់​ពី​តុលាការ​ដែល​សាធារណជន​ភាគច្រើន​ចោទ​ប្រកាន់​ថា ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ បាន​កាត់​ទោស​លោក​កំបាំង​មុខ ដោយ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ។

អ្នក​វិភាគ​នយោបាយ និង​សង្គម លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា ការ​បោះឆ្នោត​ឆ្នាំ​២០១៨ នឹង​ជា​ការ​ប្រកួត​ប្រជែង​មួយ​ខុស​ប្លែក​ពី​លើក​មុន ពីព្រោះ​កម្លាំង​នៃ​ដៃគូ​ប្រកួត​ប្រជែង​ធំៗ​ទាំង​ពីរ មាន​កម្រិត​ប្រកៀក​ប្រកិត​គ្នា។

លទ្ធផល​នៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​កាល​ពី​ដើម​ខែ​មុន បាន​បង្ហាញ​ថា កម្លាំង​គាំទ្រ​របស់​គណបក្ស​កាន់​អំណាច​មាន ៥០,៧៦​ភាគរយ ទល់​នឹង ៤៣,៨៣​ភាគរយ​របស់​គណបក្ស​ប្រឆាំង។

លោក មាស នី លើក​ឡើង​ថា ដៃគូ​ប្រកួត​ដែល​ធ្លាប់​មាន​កម្លាំង​គាំទ្រ​ដាច់ តែ​ក្នុង​ពេល​មួយ​មាន​គូ​ប្រកួត​ម្ខាង​ទៀត​រត់​មក​ជិត​ទាន់​បែប​នេះ អាច​នឹង​រក​វិធីសាស្ត្រ​ដើម្បី​ទប់​ស្ថានការណ៍​ដែល​ខ្លួន​មិន​ចង់​ឃើញ៖ «សំណួរ​សួរ​ថា អ្នក​ណា​ភ័យ​ជាង? គឺ​អ្នក​ដែល​គេ​រត់​ជិត​ទាន់​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ជាង​ពេល​ណា​ទាំងអស់។ ប៉ុន្តែ​យើង​មិន​ដឹង​ថា តើ​ការ​ភ័យ​ព្រួយ​ខ្លាច​ចាញ់​នេះ នឹង​ក្លាយ​ទៅ​ជា​ដើម្បី​ជា​យុទ្ធសាស្ត្រ​មួយ​សម្រាប់​ស្វែងរក​គាំទ្រ​បន្ថែម​ទៀត កុំ​ឲ្យ​ចាញ់ ឬ​មួយ​ក៏​ប្រើ​វិធានការ​ច្បាប់​ផ្សេងៗ​ដើម្បី​បង្អាក់​ដំណើរ​អ្នក​រត់​ជិត​ទាន់ កុំ​ឲ្យ​រត់​លឿន​ពេក​ឲ្យ​ទាន់។ យើង​នឹង​ចាំ​មើល មិន​យូរ​ទៀត​ទេ ក្នុង​រយៈពេល​ប្រាំ ប្រាំមួយ​ខែ​ខាង​មុខ នឹង​អាច​មាន​រឿង​ប្លែកៗ​កើត​ឡើង»

ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ដែល​ទើប​ត្រូវ​ប្រមុខ​រដ្ឋ​ស្តីទី លោក សាយ ឈុំ បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ហាមឃាត់​គណបក្ស​នយោបាយ​មិន​ឲ្យ​ពាក់ព័ន្ធ ឬ​យក​សំឡេង រូបភាព ឬ​ក៏​ឯកសារ​លាយលក្ខណ៍​អក្សរ​របស់​ជន​ដែល​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ ហើយ​បើ​គណបក្ស​នយោបាយ​ណា​មួយ​ប្រព្រឹត្ត​ល្មើស​នឹង​ការ​កំណត់​នេះ នឹង​ត្រូវ​ហាមប្រាម​មិន​ឲ្យ​ធ្វើ​សកម្មភាព​រហូត​ដល់​រយៈពេល​ប្រាំ​ឆ្នាំ និង​ត្រូវ​ដក​សិទ្ធិ​មិន​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត ឬ​ក៏​ត្រូវ​រំលាយ​ចោល​តែ​ម្តង។

លោក មាស នី ព្រួយ​បារម្ភ​ថា ភាព​មិន​ច្បាស់លាស់​នៃ​ការ​អនុវត្ត​របស់​តុលាការ ដែល​ត្រូវ​អ្នក​ឃ្លាំ​មើល​ជាតិ និង​អន្តរជាតិ​រិះគន់​ថា ស្ថិត​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​កាន់​អំណាច អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បំបិទ​សំឡេង​រិះគន់៖ «នៅ​ពេល​ដែល​មាន​គណបក្ស​មួយ ដែល​មាន​អំណាច​ធំធេង មាន​អ្វីៗ​ទាំងអស់ ហើយ​អាច​មាន​ឥទ្ធិពល​លើ​តុលាការ​ផង​ដែរ​នោះ យើង​មាន​ការ​ព្រួយ​បារម្ភ​ទៅ​លើ​ការ​ចោទ​ប្រកាន់​ផ្សេងៗ​ទៀត​ទៅ​លើ​ឯកឧត្តម សម រង្ស៊ី មួយ​ទេ តែ​អាច​ចោទ​ប្រកាន់​លើ​គណបក្ស​តូចៗ។ ប្រសិន​បើ​មាន​អ្នក​ណា​ហ៊ាន​និយាយ​រិះគន់​លើ​រដ្ឋាភិបាល​ខ្លាំងៗ ពេល​នោះ​អាច​នឹង​ត្រូវ​រដ្ឋាភិបាល​ចោទ​ប្រកាន់»

អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្នែក​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ស៊ើប​អង្កេត​ឃើញ​ថា បច្ចុប្បន្ន​មាន​អ្នក​ទោស​នយោបាយ​ចំនួន ២០​នាក់ ដែល​អង្គការ​នេះ​បាន​អះអាង​ថា អ្នក​ទាំងអស់​នោះ​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ខ្លួន​ដោយ​ផ្អែក​លើ​បទល្មើស​ព្រហ្មទណ្ឌ​ជាច្រើន​ខុសៗ​គ្នា ប៉ុន្តែ​ជា​រួម ការ​ជាប់​ឃុំ​អ្នក​ទាំងនោះ បង្ហាញ​ពី​ការ​រឹត​បន្តឹង​លើ​ផ្នែក​នយោបាយ​កាន់​តែ​ខ្លាំង​ឡើងៗ​ក្នុង​ប្រទេស​កម្ពុជា នៅ​ពេល​ដែល​អាជ្ញាធរ​កាន់​តែ​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ ដើម្បី​បំបិទ​សំឡេង​មតិ​រិះគន់។

ការ​លើក​ឡើង​នេះ ត្រូវ​បាន​រដ្ឋាភិបាល​បដិសេធ។

នៅ​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គំរាម​ពី​ការ​ត្រឡប់​មក​វិញ​នូវ​សង្គ្រាម ប្រសិន​បើ​គណបក្ស​របស់​លោក​ចាញ់​ឆ្នោត ហើយ​រដ្ឋមន្ត្រី​ការពារ​ជាតិ បាន​ព្រមាន​វាយ​ឲ្យ​បែក​ធ្មេញ ចំពោះ​អ្នក​ណា​ដែល​តវ៉ា​លទ្ធផល​ឆ្នោត​ពេល​គណបក្ស​កាន់​អំណាច​ឈ្នះ​ឆ្នោត។

ដំណាក់កាល​សំខាន់​មួយ​នៃ​ការ​រៀបចំ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ គឺ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ដែល​ត្រូវ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១ កញ្ញា។

សង្គម​ស៊ីវិល​ស្នើ​ឲ្យ គ..ប កែលំអ​ចំណុច​មួយ​ចំនួន ពិសេស​ការ​សម្រួល​ដល់​ពលករ​នៅ​ក្រៅ​ប្រទេស អាច​ចូលរួម​ចុះ​ឈ្មោះ​បោះឆ្នោត​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

(All khmer pple be ready in 2018

ពី All khmer pple be ready in 2018

This useless/worthless,nor permanently 4ever for HS's new rewrite draftlaw to fit his continue power greed,and this stupid lawless man is violating human rights and violation of khmer constitutions right and abuse high court of the land"by thuggish ruler",Everyday Hun Sen didn't do or resolve national issues...there only threaten to the political parties,threat pple,arrest this or that,made his own stupid rule for himself and his party...this criminal minds didn't know how to lead the country and ask pple every day to tell him what to do......be aware to this dangerous guy and all khmer pple must be smart and wake up on time to reunited a best party who can defeat this monster from power in coming 2018"be smart/good luck".

Jul 31, 2017 04:15 AM

អ្នក​អាន​អនាមិក


បើយើងនិយាយពីការពិតវិញ គណបក្សប្រជាជនកម្ពុជាមិនដែលឈ្នះឆ្នោតមួយដងណាឡើយ ពីដើមឡើយបក្សនេះត្រូវបានលើកបន្តុបដោយយួន នៅពេល UNTAC ចូលមករៀបចំការបោះឆ្នោតក៍បក្សកុម្មុយនិស្តប្រជាជនកម្ពុជាមិនឈ្នះ ហើយត្រូវបានបក្សប្លន់អំណាចនេះប្លន់អំណាចឥតខ្មាស់យកទៅ មកដល់ឆ្នាំ ២០១៣ ក៍បក្សប្លន់អំណាចប្លន់ឆ្នោតរាស្រ្តដែរ ទូរទស្សន៍ត្រូវបានបិទផ្សាយលទ្ធផលបោះឆ្នោត ពេលបើកមកវិញបក្សប្លន់ឆ្នោតក៍ប្រកាសថាខ្លួនឈ្នះ ។ ពួកស្មោកគ្រោក ពួកឃ្លានអំណាច ពួកដាច់ដាប ពួកថោកទាប។

Jul 30, 2017 09:42 PM

អ្នក​អាន​អនាមិក

អរគុណលោកនាយកព្រមទាំងបុគ្គលិកវិទ្យុអាសិីុសេរីដែលបានផ្តល់ពត៍មានស្តីពីការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ ព្រមទាំងដាក់សំណួរសួរថា អ្នកណាភ័យជាង? ចំពោះសំណួរដ៏សំខាន់នេះ បើតាមទស្សន:របស់យើងខ្ញុំជាពលរដ្ឋសូមឆ្លើយថា មានតែយើងជាពលរដ្ឋខ្មែរទេដែលមានការភ័យខ្លាំងជាងអ្នកនយោបាយ...ព្រោះអ្នកនយោបាយ បើទុកជាគេឈ្នះឫចាញ៉ក៏បក្សនយោបាយគេតថ្លៃគ្នា យកប្រាក់ខែចិញ្ចឹមជីវិិតគ្រួសារគេ បើមិនអាចធ្វើមានបានក៏ល្មមត្រឹមរស់គួរសមមិនខ្វះខាត ដើរធ្វើការចំណាកស្រុក ទុកដីអោយទំនេរសំរាប់ពួកឈ្មួញ+អ្នកមានអំណាចឃុបឃិតគ្នាលក់យកលុយចែកគ្នាចាយហីហា (ស្រវឹងស្រីស្រាញៀនកច្ឆា)ជាដើម ។ល។ និង ។ល។

ឪ ! ម្ចាស់ថ្លៃយើងខ្ញុំអើយ សូមលោកជួយពិនិត្យរាល់ពាក្យយើងទូលអង្វរសូមផងចុះ សព្វថ្ងៃនេះ អ្នកមានអំណាចខាងនយោបាយគេអោយយើងរស់នៅយ៉ាងវេទនាព្រលឹងនៅចុងសក់ ។ ចំណែកគ្នាគេមានអំណាចគេអួតគ្នាសំញ៉ែកបុណ្យសក្តិ៍ហុីហា (ក្បែរឈ្មះទុកអោយបក្សអញ ក្បែរចាញ់់ឯងយកសិនទោ) ចាំ៥ឆ្នាំទៀតគឺ៖ បោះឆ្នោតលើកក្រោយសិមគិតគ្នាម្តងទៀត ។

យើងជាពលរដ្ឋសូមសួរលោកមេបក្សឈ្នះឆ្នោតទាំពិរ (បក្សប្រជាជនកម្ពូជា+បក្សសង្គ្រោះ) តាមរយ:នាយកនិង បុគ្គលិកនៃវិទ្យុអាសុីសេរីថា តើលោកទាំងពីរបក្ស មានចំណាត់ការយ៉ាងណា បញ្ឈប់បណ្តេញយើងចេញពីលំនៅដ្ឋាននិង រាល់ការភ័យខ្លាចប្រចាំថ្ងៃ (ដល់ជនជាតិយួនដែលកំពុងរស់នៅខុសច្បាប់ក្នុងប្រទេសហើយ ចាប់កូនចៅយើងសំឡាប់ នៅពេលយើងមិននៅផ្ទះឫ ទៅប្រកបការងារ,បំពេញបេសកកម្មផ្សេងៗ) ។ សំណួរម្យ៉ាងទៀតនោះ បើលោកនៅតែធ្វើមិនដឹងមិនឮអំពីទុក្ខលំបាករបស់យើង តើឲ្យយើងទៅពឹងអ្នកណា ? សូមឆ្លើយដោយអនុគ្រោះ ។​ ពីពលរដ្ឋកំពុងរងគ្រោះ!

Jul 30, 2017 04:54 PM

អ្នក​អាន​អនាមិក

ពី no any criminal run for pm in Cambodia

The smart thing to vote for next year...don't vote to bad man like murder crime,warmonger,hand bloodshed,fascist communism,former manslaughter,raper,fugitive,inhumanity,barbaric,crook,thief,vietminh crook,lie,liar,blood thirsty,crime,criminal minds,criminal conspiracy,war criminal conspiracy and war crime against humanity.Time to eliminate this horrible man with horrible he committed and time to brought this bad man to face a justice"be smart vote/pick a best one for u and country..

Jul 30, 2017 02:45 PM

HS made big troubles mistake

Only stupid man can bullying and fouling u pple around from time to time and then he claimed that he is the best man to lead u pple for life.This stupid dictator try to keep every khmer pple as a stupid pple in easier to control u pple and make u pple fear him and work dirty job as long as he can.This stupid thug"CCP" govm't and HS didn't know how to lead the country and didn't know how to make more popular votes or make pple like him or support him,but only know to make more pple hates him and no support him...there's very stupid thug scenarios and will face deepen dropped his popular vote in year ahead"deadly political".He's just do this or that to against any strong political parties,but isn't gonna work for him and party itself...the more make stupids commit crime the more he'll loss popular voters and those his supporters will go to vote for other parties"dislike HS CCP-stop support him".

Jul 30, 2017 11:18 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល