សេចក្តី​ថ្លែងការណ៍​របស់​អាស៊ីសេរី ជុំវិញ​ករណី​លោក ជុន ច័ន្ទបុត្រ

​ដោយ​ អាស៊ីសេរី​
2017-04-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សេចក្តី​ថ្លែងការណ៍​របស់​អាស៊ីសេរី ករណី​លោក ជុន ច័ន្ទបុត្រ
សេចក្តី​ថ្លែងការណ៍​របស់​អាស៊ីសេរី ករណី​លោក ជុន ច័ន្ទបុត្រ
Photo: RFA

ជា​រឿង​ហួសហេតុ​ដែល​អាជ្ញាធរ​យក​អ្នកសារព័ត៌មាន​ធ្វើ​ជា​មុខ​សញ្ញា​ធ្វើ​ទុក្ខបុកម្នេញ​ និង​គំរាមកំហែង ​ដោយសារ​ការ​បំពេញ​ការងារ​របស់​គាត់។ លោក ហួត វុទ្ធី ឬ​ហៅ ជុន ច័ន្ទបុត្រ មិន​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ណា​មួយ​ទេ។ គាត់​ក៏​មិន​បាន​បន្លំ​ខ្លួន ឬ​ក៏​លាក់​អត្តសញ្ញាណ​ជា​អ្នក​សារព័ត៌មាន​របស់​អាស៊ីសេរី​ ដែល​មាន​មនុស្ស​ស្គាល់​ជា​ទូទៅ។ ចំណាត់ការ​ក្នុង​ពេល​ថ្មីៗ មក​លើ​រូប​គាត់​បែប​នេះ ​គឺ​មាន​ចេតនា​បំភិតបំភ័យ​គាត់​ និង​បុគ្គលិក​អាស៊ីសេរី ឯ​ទៀត ក្នុង​ពេល​ប្រកួត​ប្រជែង​ដ៏​ស្វិតស្វាញ​​ក្នុង​រដូវកាល​បោះ​ឆ្នោត។

យើង​ខ្ញុំ​នៅ​អាស៊ីសេរី ​ចាត់​ទុក​កា​រគំរាមកំហែង​បែប​នេះ ជា​ករណី​ធ្ងន់ធ្ងរ។ ទោះជាយ៉ាង​នេះ​ក្តី​ វា​ក៏​មិន​អាច​រំខាន ឬ​រារាំង​អ្នក​សារព័ត៌មាន ​និង​បុគ្គលិក​អាស៊ីសេរី​ ដែល​ក្លាហាន​មោះមុត​ក្នុង​ការ​បំពេញ​ភារកិច្ច​យក​ព័ត៌មាន​ពិត​ ឥត​លាក់លៀម ​និង​មិន​លម្អៀង​ ជូន​ប្រជាពលរដ្ឋ​ខ្មែរ​​ដែល​ត្រូវ​ការ​ព័ត៌មាន​ពិត៕

It is beyond reason that authorities would target, harass, and threaten a journalist for doing his job. Vuthy Huot, also known as Chun Chanboth, has not committed any crime. Nor did he misrepresent or conceal his identity as a well-known broadcaster with Radio Free Asia.

These recent actions are meant to intimidate him and RFA’s staff during a highly contested election season. We at RFA take these threats seriously. They will not distract or prevent RFA’s brave and courageous journalists and staff from continuing to bring the people of Cambodia the honest, objective, and unbiased news they deserve.

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (13)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Saroeun Tep

ពី MONTRÉAL QC CANDA

គោរព RFA
បទពិសោធន៏របស់លោក ជុន ច័ន្ទបុត្រដែលបានអញ្ជើញទៅសួរសុខទុក្ខដល់អ្នកជាប់ឃុំឃាំងនៅក្នុុងគុកព្រៃស។រដ្ថាភិបាលបានសម្រេចផ្អាកមិនឧ្យប្រតិភូCNRPបានចូលជួបសួរសុខទុក្ខអ្នកជាប់ឃុំឃាំងទៀត។
តើផល់ពិបាកដល់អ្នករងគ្រោ:ជាប់ឃុំឃាំងអាចបណ្តាលហេតុចេញមកពីលោក ជុន ច័ន្ទ បុត្រ ដែរ ឬ េទ?
គួរមិនគួរសូម RFAមេត្តាអធ្យាស្រ័យ

May 07, 2017 06:57 PM

NIK SAIY

ពី Kg CHAM

នេះជារបបប្រជាធិបតេយ្យក្លែងក្លាយរបស់ហ៊ុនសែនបន្តរពីខ្មែរក្រ
ហម។
ចេះតែគំរាម
ចាប់ដាក់គុក
សម្លាប់
គ្មានទេយុត្តិធម៌។កាត់ក្ដីដោយតុលាការអយុត្តិធម៌តាមតែពួកវាចង់
បាន។ដើម្បីយុតិធម៌ នឹងប្រជាធិបតិយ្យពិតៗ ត្រូវតែរួមគ្នាប្តូរចេញ
ដោយសម្លេងឆ្នោត៕

Apr 29, 2017 04:39 AM

អ្នក​អាន​អនាមិក

គួរឲ្យស្តាយដែរនៅក្នុងប្រទេសខ្មែរដែលមានអ្នកនយោបាយអនុញ៉ាតអោយអតីតពួកឧទ្ទាមគំសំឡាប់មនុស្សដែលបែកពីកុម្មុយនិស្តធ្វើបានតាមទំនើងចិត្ត។
ពួកនេះវាមិនស្គាល់ទេពាក្យថា អំណាចនិតិប្រតិបត្ត អំណាចនិតិបញ៉ាត់ អំណាចតុលាការនិង អំណាចសារពត៍មាន ។ បើទោះបីប្រជារាស្ត្រខ្មែរប្តឹងនិងហ៊ំព័ទ្ធដោយអំណាចរាស្ត្រនិងជិតដល់ថ្ងៃឬន្សាក៏ពួកនេះនៅក៏អើតក្រទមដែរ ។ ពិតមែនហើយ ការតស៊ូរបស់ពលរដ្ឋខ្មែរគឺ ចង់ឲ្យឧទ្ទាមប្រាប់មតិជាតិនិង អន្តរជាតិដូចសំដេចសីហនុថា យួនជាសត្វក្រពើ ដូចមេកុម្មុយនិស្តខ្មែរដែរថា គាត់ស្គាល់ច្បាស់ពីល្បិចរបស់យួន ។ ដូច្នេះ យើងត្រូវតែគាបពួកឧទ្ទាមនេះឲ្យស្រែកដូចគ្នានៅចំពោះមុខតុលាការព្រហ្មទណ្ឌអន្តរជាតិ ដើម្បីបញ្ចប់និទណ្ឌភាព៕

Apr 28, 2017 10:52 PM

កុល ស្រី

ពី ភ្នំពេញ

របបប្រជាធិបតេយ្យក្លែងក្លាយ
ចេះតែគំរាម
ចាប់ដាក់គុក
សម្លាប់
គ្មានទេយុត្តិធម៌
ដើម្បីយុតិធម៌ នឹងប្រជាធិបតិយ្យពិតៗ ត្រូវតែរួមគ្នាប្តូរចេញ
ដោយសម្លេងឆ្នោត

Apr 27, 2017 07:17 PM

Peter

ពី Melbourne

មិនដឹងថាតើ ក្រុមអ្នកចោទប្រកាន់ លោក ជុន ចន្ទ័បុត្រ យល់នូវទង្វើររបស់ខ្លួនដែលកំពង់ធ្វើថា ចង់បានអ្វីអោយពិតប្រាកដ?
តើ អ្នកចង់បំបាក់ ជុន ច័ន្ទបុត្រ ឆ្លាត រឺល្ងង់ ដែលមិនដឹងថា ធ្វើបែបនេះគឺ ធ្វើអោយ ជុន ច័ន្ទបុត្រកាន់តែល្បី?
តើ វិទ្យុ អាសុីសេរី អាចអោយរដ្ឋាភិបាលក្ដាប់ក្នុងដៃដូចវិទ្យុក្នុង ស្រុកដែររឺទេ?

Apr 27, 2017 08:50 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល