លោក ហ៊ុន សែន មក​ដល់​កម្ពុជា​វិញ​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ហ្វីលីពីន

ដោយ រាជ វិញ្ញូ
2017.04.30
ហ៊ុន សែន ចុះ​ពី​យន្ត​ហោះ ៨៥៥ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ពេល​ត្រឡប់​មក​ដល់​កម្ពុជា ក្រោយ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​មេគង្គ-ឡានឆាង នៅ​ប្រទេស​ចិន នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Brach Chev

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណៈប្រតិភូ​ជាន់​ខ្ពស់ បាន​ត្រឡប់​មក​ដល់​ប្រទេស​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មេសា ក្រោយ​ពី​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​ទី​២៩ មេសា។ លោក ហ៊ុន សែន បាន​ដឹកនាំ​មន្ត្រី​របស់​លោក​ទៅ​កាន់​ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី​២៨ មេសា។

នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​រយៈពេល​មួយ​ថ្ងៃ​នៅ​ហ្វីលីពីន ក្រុម​មេ​ដឹកនាំ​អាស៊ាន​ទាំង​១០ ក្រៅ​ពី​បាន​ឯកភាព​ដើម្បី​ពង្រឹង​សន្តិភាព​នៅ​ក្នុង​តំបន់ និង​ទប់ស្កាត់​អំពើ​ភេរវកម្ម ព្រម​ទាំង​ការ​ជួញដូរ​មនុស្ស ក៏​បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ថ្លែងការណ៍​រួម​ស្ដីពី​តួនាទី​របស់​សេវា​មុខងារ​សាធារណៈ​ជា​កាតាលីករ ដើម្បី​ឈាន​ទៅ​សម្រេច​នូវ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។