លោក ហ៊ុន សែន ព្រមាន​បក្ស​ប្រឆាំង​កុំ​ចង់​ល​រឿង​ធ្វើ​សង្គ្រាម​ព្រោះ​កូន​លោក​សុទ្ធតែ​ជា​ទាហាន

ដោយ ឡេង ម៉ាលី
2017-05-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ដើរ​ខាង​មុខ) អញ្ជើញ​ទៅ​ទទួល​សព​ទាហាន​មួក​ខៀវ​កម្ពុជា ៤​រូប​ពលី​ជីវិត​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ដែល​ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា នៅ​យប់​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៧។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ដើរ​ខាង​មុខ) អញ្ជើញ​ទៅ​ទទួល​សព​ទាហាន​មួក​ខៀវ​កម្ពុជា ៤​រូប​ពលី​ជីវិត​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ដែល​ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា នៅ​យប់​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA/Leng Maly

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​បក្ស​ប្រឆាំង​នៅ​ថ្ងៃ​ទី​២៥ ឧសភា ថា កុំ​ចង់​ល​រឿង​សង្គ្រាម ព្រោះ​កូន​លោក​សុទ្ធតែ​ជា​ទាហាន។ លោក​រំឭក​ថា សូម្បី​ព្រះអង្គ​ម្ចាស់​នរោត្ដម រណឫទ្ធិ ក៏​បាក់​ស្បាត​ហើយ។

សារ​អួត​អំណាច​កម្លាំង​យោធា​ចំពោះ​សង្គ្រាម ដែល​ព្រមាន​ទៅ​គណបក្ស​ប្រឆាំង ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​អ្នក​កាន់​សាសនា​គ្រិស្ត​ជាង ៤​ពាន់​នាក់ ក្នុង​ពិធី​ជួប​សំណេះសំណាល​នៅ​ឯ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា៖ «នៅ​កំដរ​បាន អត់​អី​ទេ! ហើយ​កូន ហ៊ុន សែន ទាំង​អស់​សុទ្ធតែ​ជា​ទាហាន ហើយ​ក៏​ជា​ទាហាន​ដែល​ចេញ​ពី វេស្តផញ់ (West Point) ទៅ​ទៀត។ សូម​កុំ​ជ្រួលជ្រើម​នឹង​សង្គ្រាម កំដរ​បាន! សម្ដេច​ក្រុមព្រះ (នរោត្ដម រណឫទ្ធិ) រាង​ចាល​ហើយ។ ខ្ញុំ​បាន​ប្រាប់ ខេនណិត ខ្វីន (Kenneth Quin) ថា បើ​ចង់​សាក​ល្បង​កម្លាំង​យោធា សូម​កុំ។ ព្រះករុណា​បិតា ព្រះអង្គ​ក៏​មាន​បន្ទូល​ប្រាប់​ខ្ញុំ​ថា សម្ដេចក្រុមព្រះ​បាន​ទៅ​ទូល​ព្រះអង្គ​ថា "ប៉ា ប៉ា! កម្លាំង​ទូល​បង្គំ​ខ្លាំង​ជាង​កម្លាំង​របស់ ហ៊ុន សែន មាន​អា​កណ្ដុរ​ចេញ​ពី​រូង មាន​ចង្រិត​ចេញ​ពី​រន្ធ។ ក៏​ប៉ុន្តែ​សង្គ្រាម​ត្រឹម​តែ​ប៉ុន្មាន​ដង្ហើម​ចង្រិត​ប៉ុណ្ណោះ ហ៊្វុនស៊ិនប៉ិច ខ្ទេច​ដល់​ថ្ងៃ​នេះ។ សូម​កុំ​សាកល្បង​កម្លាំង​ឲ្យ​សោះ!»

សារ​ព្រមាន​នេះ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​លើក​ឡើង​ជា​ញឹកញាប់​សំដៅ​ទៅ​អ្នក​ដឹកនាំ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រើ​តែ​សម្ដី មិន​មាន​ទាហាន​ម្នាក់​ក្ដី។ ក៏ប៉ុន្តែ​លោក ហ៊ុន សែន ចាត់​ទុក​ពាក្យ​សម្ដី​របស់​អ្នក​គាំទ្រ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ថា​អាច​ធ្វើ​ឲ្យ​មាន​សង្គ្រាម ជាពិសេស​ការ​ចោទ​លោក​ថា​ជា​អាយ៉ង​វៀតណាម ហើយ​ថា​កូន​លោក​ជា​កូន​វៀតណាម និង​ការ​ចង់​កម្ទេច​ត្រកូល ហ៊ុន មុន​គេ ជាដើម។ លោក​ថា អ្នក​គាំទ្រ និង​លោក​ផ្ទាល់ មិន​សុខ​ចិត្ត​នៅ​ស្ងៀម​ឲ្យ​កម្ទេច​ទេ។

ទាក់ទង​នឹង​ការ​ព្រមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ពាក្យ​សម្ដី​របស់​គណបក្ស​ប្រឆាំង អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ថា លោក​មិន​ចង់​ឆ្លើយតប​អ្វី​ទេ ព្រោះ​វា​ជា​រឿង​ចាស់​ដដែលៗ៖ «គាត់​ចង់​និយាយ​អី​និយាយ​តាម​ចិត្ត​គាត់​ចង់​ទៅ​ចុះ។ ខ្ញុំ​គ្រាន់​តែ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​តាំង​ស្មារតី​ឲ្យ​បាន​នឹងន រួច​ហើយ​ចូល​ទៅ​ក្នុង​ការិយាល័យ​បោះ​ឆ្នោត បោះឆ្នោត​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ២០១៧...»

ទន្ទឹម​គ្នា​នឹង​ការ​ព្រមាន​ពី​សង្គ្រាម លោក ហ៊ុន សែន ក៏​អំពាវនាវ​ឲ្យ​គណបក្ស​នយោបាយ​ប្រកួត​ប្រជែង និង​ស៊ី​សង​គ្នា​តាម​រយៈ​ការ​បោះឆ្នោត ហើយ​ឲ្យ​ទទួល​យក​លទ្ធផល​ពី​ការ​បោះឆ្នោត។ លោក​ថា មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា ទេ​ដែល​អាច​ធានា​សន្តិភាព​បាន ហើយ​មាន​តែ​គណបក្ស​លោក​ទេ​ដែល​ឈ្នះ​ឆ្នោត។ ឆ្លើយ​តប​នឹង​ការ​ផ្ទេរ​អំណាច ក៏​លោក​ថ្លែង​ផ្ទេរ​ទៅ​ឲ្យ​តែ​គណបក្ស​ប្រជាជន​ដែរ៖ «គេ​ចូល​មក​ខំមិន (Comment) ថា ទេវតា ក៏​គេ​ផ្លាស់​មួយ​ឆ្នាំ​ម្ដង។ ប៉ុន្តែ​ខ្ញុំ​បក​ត្រឡប់​ទៅ​វិញ មួយ​ឆ្នាំ​ម្ដង ក៏​គេ​ផ្ទេរ​ឲ្យ​កូន​ទេវតា​ដូច​គ្នា​ដែរ។ កុំ​សង្ឃឹម​ថា បាន​ទៅ​អ្នក​ឯង​ទាំង​អស់​ទៅ។ មួយ​ឆ្នាំ​ម្ដង ក៏​គង់​តែ​កូន​ទេវតា»

លោក​បញ្ជាក់​ថា លោក​បញ្ជា​ឲ្យ​បង្ក្រាប​អ្នក​តវ៉ា​លទ្ធផល​បោះឆ្នោត ដោយ​មិន​ឲ្យ​មាន​ការ​ដុត​ឡាន​ដូច​នៅ​មុខ​វត្ត​ស្ទឹងមានជ័យ កាល​ពី​ឆ្នាំ​២០១៣ ឡើយ៖ «កុំ​លេង​ឲ្យ​សោះ​អា​រឿង​ស្ទឹងមានជ័យ។ មិន​ឲ្យ​ត្រឡប់​ដាច់​ខាត​ហើយ ខ្ញុំ​បញ្ជា​កម្លាំង​រួច​ហើយ។ មិន​ទាន់​ដឹង​លទ្ធផល​ផង ដុត​ឡាន​អស់​ប៉ុន្មាន​ទៅ​នៅ​ស្ទឹងមានជ័យ។ អត់​ឲ្យ​កើត​ទេ បើ​វា​ទៅ​ជា​ស្អី​ទៅៗ។ ខ្ញុំ​បញ្ចា​កម្លាំង​រួច​ហើយ ឲ្យ​ដាក់​ហើយ»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ព្រមាន​ដល់​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា ដែរ។

ទាក់ទង​បញ្ហា​អាវ​ខ្មៅ តំណាង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​បឹងកក់ រាជធានី​ភ្នំពេញ ដែល​តែង​នាំ​គ្នា​ស្លៀកពាក់​ខ្មៅ​ចេញ​តវ៉ា គឺ​លោកស្រី បូវ សោភា បញ្ជាក់​ថា មិន​ពាក់ព័ន្ធ​បដិវត្តន៍​ទេ ហើយ​លោកស្រី​ក៏​ចង់​បាន​សន្តិភាព​ដែរ៖ «ចង់​បាន​សន្តិភាព ចង់​បាន​សុខ​សេរីភាព ជា​ពិសេស​ចង់​មាន​ការ​រស់​នៅ​ស្រួល​នៅ​ក្នុង​តំបន់​បឹងកក់ បន្ទាប់​ពី​ដី​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គាត់​ប្រទានកម្ម​ឲ្យ​ គឺ​ពួក​ខ្ញុំ​ចង់​បាន​ដី​ហ្នឹង ដើម្បី​រស់​នៅ​ស្រួល។ អត់​មាន​ចង់​បាន​សង្គ្រាម ឬ​បដិវត្តន៍​អ្វី​ដែល​គាត់​ចង់​បាន​ទេ ព្រោះ​ខ្ញុំ​អាណិត​កូនៗ ខ្ញុំ​ណាស់ ប្រសិនបើ​មាន​សង្គ្រាម ឬ​ការ​បះបោរ​អី​ឡើង អ្នក​ដែល​វេទនា​បំផុត​នោះ គឺ​កូន​ខ្ញុំ​ដែល​ជា​សមាជិក​នៅ​ប្រទេស​កម្ពុជា​ហ្នឹង នឹង​ត្រូវ​វេទនា។ អ៊ីចឹង​អត់​បាន​អី​ទាំង​អស់​ហ្នឹង​ទេ»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា លោក​នៅ​តែ​បន្ត​វប្បធម៌​សន្ទនា​នយោបាយ ប៉ុន្តែ​បន្ត​ជាមួយ​តែ​អ្នក​ដែល​សន្ទនា​ដោយ​ស្មោះ​ត្រង់ និង​គោរព​គ្នា។ លោក​បន្ទោស​ការ​ព្រាត់ប្រាស​ដៃគូ​ពី​វប្បធម៌​សន្ទនា​កន្លង​ទៅ ថា​មក​ពី​ការ​មិន​គោរព​គ្នា ដែល​លោក​ប្រៀបធៀប​កាយវិការ​ថា ចាប់​ដៃ​ជាន់​ជើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (10)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

tmil dictator strong were depend on gun and military...

How this stupid jackass dictator claimed himself and warned to opposition leader...don't try to play foul"make war" with him and u know all my sons were military men...there very stupid commented by himself with no any pple or any opposition party talk about war at all.This hypocrite controlling everything in his own hand,despite his opponent didn't have anything and have ever never say about war at all"there were only stupid man says",how this horrible man try to destroy his best political opponent after almost 40 years repression...there weren't enough for his life?,shaaaaaame on him.Every dictators regime if they commit to vote election system...there were only vote rigs across the board and claim themselves as the winner"very tricks with threaten pple to vote for him or...",and otherwise they fear themselves as the most part of it"this tmil always say...vote or un-vote it doesn't matter and he still as badass dictator for life.

Jun 05, 2017 12:04 PM

អ្នក​អាន​អនាមិក

It is a shame for this blind man. Last time he said even if American bring army to Cambodia he still doesn't scare... But to day he wants to show off that his son used to study from westpoint America.

May 26, 2017 09:45 AM

អ្នក​អាន​អនាមិក

BAD BOY SHOWS MUSCLE !
GOOD PEOPLE SHOW WISDOM !

May 26, 2017 09:21 AM

អ្នក​អាន​អនាមិក

គេថាអីថាទៅ សន្លឹកឆ្នោតនៅដៃយើង ត្រូវតាំងចិត្តថាបាទរហូត កុំសំដែងអាការៈឱ្យគេដឹងថាយើងមិនស្រឡាញ់គេ
នេះជាដំណើរឈានទៅរកការផ្លាស់ប្តូរ

May 26, 2017 05:52 AM

KODAK

ពី PHNOM PENH

ចង់អោយគេគោរពឯងហើយអោយគេធ្វើតាមឯងគេមិនធ្វើតាម
រករឿងគេចាប់គេដាក់គុក។ឯងចិត្តស្លុយកំុសំលាប់១០០ឫ២០០នាក់
សំលាប់១០០០ឫ២០០០នាក់ទៅអាសំគិះ។និយាយឡើងសុទ្ធតែសំឡាប់មិនសមជានាក់ដឹកនាំសោះសមតែ
ពួកជក់ម៉ាបានត្រូវ។ចាញ់ហើយអាចាញ់!៕


May 26, 2017 02:05 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល