លោក ហ៊ុន សែន ថា​ទំនាយ​មាន​សែន​អត់​ស៊ី ត្រូវ​ដូច​ពាក្យ​លោក សម រង្ស៊ី ចង់​បាន​មែន

ដោយ មួង ណារ៉េត
2017-08-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថត​ឆ្នាំ​២០១៥។ RFA
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថត​ឆ្នាំ​២០១៥។ RFA
Photo: RFA

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​តែ​បន្ត​ប្រើ​ភាសា​អសុរោះ អា មឹង សំដៅ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោក​ថា​មិន​អាច​បន្ត​ជា​ដៃគូ​ជាមួយ​គ្នា​បាន។

ថ្លែង​ក្នុង​វេទិកា​ជាតិ​លើក​ទី​២ ស្ដីពី "ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ" កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា លោក ហ៊ុន សែន បាន​ដៀល​លោក សម រង្ស៊ី ដល់​ពូជ​អម្បូរ និង​ថា​ការ​ចង់​បាន​របស់​លោក សម រង្ស៊ី ដែល​ថា​មាន​មួយ​អត់​មួយ ឥឡូវ​បាន​ដូច​បំណង​ហើយ៖ «មាន​មនុស្ស​ច្រើន​ណាស់​នៅ​ជាមួយ​ខ្ញុំ។ ខ្ញុំ​នៅ​តាំង​ពី​មនុស្ស​តិចតួច រហូត​ដល់​មនុស្ស​មួយ​ប្រទេស​នៅ​ជាមួយ។ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ធ្វើ​ជាមួយ​ម្នាក់​ហ្នឹង​មិន​កើត? ខ្ញុំ​លើកលែង​ទោស​ឲ្យ​ពីរ​ដង​រួច​ហើយ ប៉ុន្តែ​វា​មិន​កែ។ ប្រមាថ​គេ "មាន​សែន​អត់​ស៊ី មាន​ស៊ី​អត់​សែន" ឥឡូវ​មាន​ហើយ អ៊ីចឹង​ឥឡូវ​មាន​តែ​សែន វា​អត់​ហើយ​អា​ហ្នឹង ឲ្យ​វា​ត្រូវ​ទំនាយ​ទៅ​អ៊ីចឹង ធ្វើ​យ៉ាង​ម៉េច? នេះ​មិន​មែន​ខ្ញុំ​បង្ក​ហេតុ​ទេ។ ចុះ​ពី​លើ​ឡាន​មក "អា ៣​នាក់​ជា​ចោរ​លួច​ជាតិ អា​កណ្តាល​ខូច​ជាង​គេ" អ៊ីចឹងៗ តើ​ខ្ញុំ​ធ្វើ​ជាមួយ​បាន​ទេ? អា​នេះ​ឈ្លើយ​ត​ពូជ»

សារ​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​បន្ទាប់​ពី​លោក សម រង្ស៊ី បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​គាត់​កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច នាំ​គ្នា​ចាកចេញ​ពី​បក្ស​នេះ ដោយសារ​លោក​ចោទ​ថា​មេ​ដឹកនាំ​គណបក្ស​កាន់​អំណាច រួម​ទាំង​លោក ហ៊ុន សែន ផង ជា​ជន​ក្បត់​ជាតិ និង​ឃាតក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ភវវ្ម័ន

ពី បាវិត ស្វាយ​រៀង​

ពាក្ស មានស៊ី​អត់​សែន មាន​សែន​អត់​ស៊ី​​នេះ​ បើថា​ឯកឧត្តម សម រង្ស៊ី​​បាន​និយាយ​ វា​មាន​រយៈ​​ពេល​ជិត​២០​ឆ្នាំ​មក​ហើយ​​គាត់​មិនដែល​រំឭក​ទៀត​សោះ​ឡើយ​! ជាង​នេះ​ទៅ​ទៀត​ពេល​ ឯកឧត្តម​ សម ​រង្ស៊ី​និយាយបែប​នោះ​ក៏​ក្នុងន័យ​ត្រឹមតែ​ថា​ទឹក​និង​ប្រេង​​ ​បណ្ឌិត​និង​ជន​ពាល​វា​មិន​អាចរលាយ​ចូលគ្នាបានឬ​មិនអាចរស់​​នៅ ជាមួយគ្នា​បាន។ តែ​ជន​​កំណាច​អាក្រក់​​ជួជាតិ បាន​យក​មក​និយាយ​ដដែល​ៗ​និង​​ចងអាឃាត​​​​រៀប​ផែនការ​សម្លាប់ឯកឧត្តម​ សម​រង្ស៊ី​​​ ជាច្រើន​លើក​ច្រើន​សារ រហូត​ដល់​ពេល​នេះ​ធ្វើច្បាប់​សម្លាប់​សិទ្ធិ​ជា​មនុស្ស ​និង​ជីវិត​នយោបាយថែម​ទៀត
ជនក្បត់ជាតិ កំពុងរិះរកគ្រប់​មធ្យោបាយ​ដើម្បី បញ្ឆះ​ភ្លើង​សង្រ្គាមបង្កចលាចល​សង្គម​ដើម្បី​បាន​កាន់​អំណាច​បន្ដទៀត

Aug 23, 2017 07:26 AM

គេហទំព័រ​ទាំងមូល