អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ​ប្រតិកម្ម​នឹង​សម្ដេចក្រុមព្រះ​ចំពោះ​បណ្ដឹង​រំលាយ​បក្ស​ប្រឆាំង

ដោយ អាស៊ីសេរី
2017.10.02
មូរ សុខហួរ ២០១៧ ៨៥៥ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ផ្ដល់​បទសម្ភាសន៍​ឲ្យ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Uon Chhin
RFA/Uon Chhin

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អ្នកស្រី មូរ សុខហួរ សោកស្ដាយ​ចំពោះ​សម្ដេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ករណី​ដាក់​បណ្ដឹង​ទៅ​តុលាការ​កំពូល​ស្នើ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

ថ្លែង​នៅ​ចំពោះ​មុខ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១ ខែ​តុលា អ្នកស្រី មូរ សុខហួរ លើក​ឡើង​ថា​ទង្វើ​របស់​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺ​ជា​ការ​ចូលរួម​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ អ្នកស្រី​បន្ត​ថា ព្រះអង្គ​គួរ​តែ​មាន​ព្រះទ័យ​ចូលរួម​ជាមួយ​អ្នក​ប្រជាធិបតេយ្យ ឬ​ទ្រង់​គួរ​គង់​នៅ​ស្ងៀម។

អ្នកស្រី មូរ សុខហួរ អះអាង​ថា សំណុំ​រឿង​គណបក្ស​ប្រឆាំង​មិន​មែន​ជា​រឿង​ដាច់​ដោយឡែក​រវាង​គណបក្ស និង​គណបក្ស​ណាមួយ​ទេ តែ​គឺ​ជា​បញ្ហា​របស់​ជាតិ កឺ​ជា​បញ្ហា​ពាក់​ព័ន្ធ​ដល់​ដំណើរ​ការ​ប្រជាធិបតេយ្យ។

គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច (FUNCINPEC) របស់​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​គណបក្ស​យុវជន​កម្ពុជា​របស់​លោក ពេជ្រ ស្រស់ រៀបចំ​ដាក់​បណ្ដឹង​ទៅ​តុលាការ​កំពូល មុន​ក្រោយ​គ្នា​មួយ​ថ្ងៃ ស្នើ​ឲ្យ​រំលាយ​បក្ស​ប្រឆាំង។ មន្ត្រី​នយោបាយ​ទាំងពីរ​គណបក្ស​នេះ ចោទ​ប្រកាន់​ថា លោក កឹម សុខា ក្បត់ជាតិ ដែល​ចាំបាច់​ត្រូវ​ស្នើ​ឲ្យ​តុលាការ​ត្រូវ​រំលាយ​បក្ស​ប្រឆាំង​នេះ​ចោល។

យ៉ាង​នេះ​អ្នក​ជំនាញ​ផ្នែក​ច្បាប់​លើក​ឡើង​ថា មិន​មែន​ជា​រឿង​ងាយស្រួល​ទេ​ក្នុង​ការ​បណ្ដឹង​​ទៅ​តុលាការ​កំពូល​អោយ​រំលាយ​គណបក្ស​នយោបាយ​មួយ​ដោយ​ពលរដ្ឋ ដ្បិត​បើ ផ្អែក​តាម​នីតិវិធី អ្នក​ដែល​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ​កំពូល​សុំ​រំលាយ​បក្ស​នយោបាយ​ណាមួយ​ទៅ​បាន គឺ​មានតែ​ក្រសួងមហាផ្ទៃ ឬ​រដ្ឋាភិបាល​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។