“ការ​បញ្ចុះបញ្ចូល​ឲ្យ​សមាជិក​បក្ស​ប្រឆាំង​ចុះចូល​ជា​នយោបាយ​ប្រជាភិថុតិ​និង​បំភ័ន្ត​ភ្នែក"

ដោយ ទីន ហ្សាការីយ៉ា
2017-10-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៦។
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៦។
RFA

អ្នកវិភាគ​នយោបាយ​លើក​ឡើង​ថា លោក ហ៊ុន សែន កំពុងតែ​ភ័យ​ព្រួយ​សហគមន៍​អន្តរជាតិ​ដាក់​គំនាប ហើយ​ប្រើ​ល្បែង​នយោបាយ​ប្រជាភិថុតិ បំភ័ន្ត​ភ្នែក​មហាជន​ដោយ​ឥត​អៀនខ្មាស ដោយ​គំរាម​និង​សន្យា ពី​ការ​រក្សា​តួនាទី ដែល​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ របស់​គណបក្ស​ប្រឆាំង ត្រូវ​បាន​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន​នោះ ថា លោក​ជា​អ្នក​ផ្ដល់​ជូន​ទៅវិញ បើសិនជា​អ្នក​ទាំងនោះ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

អ្នកវិភាគ​ពន្យល់​ថា ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន នេះ ហាក់​ដូចជា​ភ្លេច​ថា តួនាទី​តំណាងរាស្ត្រ និង​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់ ពលរដ្ឋ​ជា​អ្នក​ផ្ដល់​ជូន​តាមរយៈ​ការបោះឆ្នោត​នោះ​ទេ បើសិនជា​លោក​អាច​ផ្ដល់​តួនាទី​ឲ្យ​បាន​គ្រប់គ្នា​នោះ ប្រហែលជា​លោក មិនបាច់​ខំប្រឹង​ធ្វើ​អ្វីៗ សព្វ​បែប​យ៉ាង ទោះ​បី​ជា​បំពាន​ច្បាប់​ជាតិ អន្តរជាតិ ចាប់​មេដឹកនាំ​បក្ស​ប្រឆាំង​ដាក់គុក និង​រំលោភ​រដ្ឋធម្មនុញ្ញ​ម្ដង​ហើយ​ម្ដងទៀត ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​នោះ​ទេ។

ចំណែក អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ បាន​បញ្ចេញ​ប្រតិកម្ម​ភា្លមៗ ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ដែល​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ និង​តំណាងរាស្ត្រ​គណបក្សប្រឆាំង ចុះចូល​ជាមួយ​រដ្ឋាភិបាល​នោះ​ថា ជា​រឿង​ជាន់​ឈ្លី​ប្រជាធិបតេយ្យ។

អ្នកស្រី អះអាង​ថា ការ​ប្រឹងប្រែង​អូសទាញ​សមាជិក​គណបក្ស​សង្គ្រោះជាតិ ដែល​មាន​តួនាទី​ស្រាប់ ដែល​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន មាន​ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់ និង​ជា​តំណាងរាស្ត្រ​នោះ គឺ​ដើម្បី​ឲ្យ​ទៅ​ជួយ​បិទបាំង​ភាព​ខុស​ច្បាប់​របស់​រដ្ឋាភិបាល​តែប៉ុណ្ណោះ។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ទីន ហ្សាការីយ៉ា និង​អ្នកស្រី មូរ សុខហួរ អំពី​ជំហរ​របស់​សមាជិក​គណបក្ស​សង្គ្រោះជាតិ ដូច​តទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល