រដ្ឋសភា​ព្រមាន​ចាត់​វិធានការ​ដាក់​ពិន័យ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិន​ចូល​សភា

ដោយ ថា កិត្យា
2016-06-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ផ្តល់​បទសម្ភាសន៍​បន្ទាប់​ពី​កិច្ច​ប្រជុំ​នៃ​គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Brach Chev
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ផ្តល់​បទសម្ភាសន៍​បន្ទាប់​ពី​កិច្ច​ប្រជុំ​នៃ​គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ព្រមាន​ចាត់​វិធានការ​ដោយ​ពិចារណា​លើ​ប្រាក់​ខែ និង​ប្រាក់​បំណាច់​ផ្សេងៗ​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ចូល​បំពេញ​ការងារ​ក្នុង​រដ្ឋសភា។ រីឯ​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល យល់​ថា រដ្ឋសភា​គួរ​តែ​រក​ច្រក​បញ្ចប់​ជម្លោះ​នយោបាយ ប្រសើរ​ជាង​ដាក់​ពិន័យ​លើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ដែល​នឹង​បណ្ដាល​ឲ្យ​កម្ពុជា ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​កាន់​តែ​ធ្ងន់ធ្ងរ​មួយ​កម្រិត​ទៀត។

ការ​ព្រមាន​ដាក់​ពិន័យ​លើ​សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នេះ ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា ដោយ​មាន​សមាជិក​តែ​ពី​គណបក្ស​ប្រជាជន​កម្ពុជា។

មូលហេតុ​នៃ​ការ​ព្រមាន​នេះ រដ្ឋសភា​បាន​យោង​លើ​មតិ​ប្រតិកម្ម​ពី​គ្រប់​មជ្ឈដ្ឋាន​ទូទាំង​ប្រទេស ដែល​ថា ការ​មិន​ចូល​ធ្វើ​ការ​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ក្នុង​រដ្ឋសភា ជា​ការ​ល្មើស​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ប៉ុន្តែ​នៅ​តែ​អាច​មក​បើក​ប្រាក់​ខែ និង​ប្រាក់​បំណាច់​នានា​បាន រួម​ទាំង​ការ​ប្រើប្រាស់​មធ្យោបាយ​រដ្ឋ​ធម្មតា​ផង។

អ្នក​នាំ​ពាក្យ​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ឲ្យ​ដឹង​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​ប្រគល់​ឲ្យ​គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា ដែល​ទទួល​បន្ទុក​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម ធ្វើ​ការ​សិក្សា​ពិចារណា​លើ​ករណី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥​រូប​នេះ​ហើយ។ ចំពោះ​លទ្ធផល​នៃ​ការ​សិក្សា នឹង​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ និង​ដាក់​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​សម្រេច«មិន​មែន​មាន​តែ​ប្រាក់​ខែ​មួយ​ទេ គឺ​មាន​ច្រើន​ណាស់ ដូចជា​ដេញ​ចេញ​មិន​ឲ្យ​ប្រជុំ និង​កាត់​ប្រាក់​បំណាច់​ជាដើម ដូចជា​របប​ដែល​ទទួល​បាន ដូចជា​ប្រធាន​គណៈកម្មការ​របស់​រដ្ឋសភា​ដែល​ទទួល​បាន​ឡាន​ថ្មីៗ​ពី​រដ្ឋសភា​ទៅ តើ​គាត់​មាន​សិទ្ធិ​ទេ? យើង​ជជែក​គ្នា​ពី​រឿង​នេះ។ តើ​មាន​សិទ្ធិ​យក​ឡាន​រដ្ឋសភា​ទៅ​ហែ​ញត្តិ​ទេ? បម្រើ​គណបក្ស​ទេ? ព្រោះ​ឡាន​នេះ​គេ​ប្រើ​សម្រាប់​បម្រើ​រដ្ឋសភា»

ការ​ព្រមាន​ចាត់​វិធានការ​បែប​នេះ គឺ​ស្រប​ពេល​ដែល​សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥​រូប ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា​បន្តបន្ទាប់ ដោយ​ទាមទារ​ឲ្យ​ដោះស្រាយ​បញ្ហា​នយោបាយ និង​លើក​លែង​ការ​ចាប់​ខ្លួន​សកម្មជន និង​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា ថ្វីត្បិតតែ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​មិន​ចូល​ធ្វើ​ការ​នៅ​រដ្ឋសភា ក៏ប៉ុន្តែ​តំណាង​រាស្ត្រ​ទាំងអស់​នៅ​តែ​ធ្វើ​កិច្ចការ​របស់​ខ្លួន​ជាមួយ​ប្រជាពលរដ្ឋ និង​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ដដែល។ លោក​បញ្ជាក់​ថា ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​នេះ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ចូល​ទៅ​បំពេញ​ការងារ​នៅ​ក្នុង​រដ្ឋសភា​បាន​ទេ ដោយសារ​រដ្ឋសភា​បាន​រំលោភ​រដ្ឋធម្មនុញ្ញ និង​មិន​បាន​ការពារ​អភ័យ​ឯកសិទ្ធិ​របស់​តំណាង​រាស្ត្រ​ឡើយ«ឲ្យ​អ្នក​មាន​អំណាច​គិត​ពិចារណា​ខ្លួន​ឯង​ទៅ បើ​ចង់​ឲ្យ​ស្ថានការណ៍​នយោបាយ​ធូរ​ស្រាល គឺ​យើង​ត្រូវ​ជួប​ជជែក​គ្នា មិន​មែន​ត្រូវ​ប្រើប្រាស់​មធ្យោបាយ​ដែល​អាង​ខ្លួន​មាន​សំឡេង​អាច​ធ្វើ​អ្វី​បាន​តាម​អំពើ​ចិត្ត​នោះ​ទេ»

រីឯ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នេះ គឺ​ផ្ដើម​ចេញ​ពី​ទំនាស់​នយោបាយ ពោល​គឺ​មិន​មែន​ផ្ដើម​ចេញ​ពី​ការ​មិន​គោរព​វិន័យ​សុទ្ធសាធ​នោះ​ទេ។ លោក គល់ បញ្ញា យល់​ថា គណបក្ស​កាន់​អំណាច​គួរ​តែ​បង្ហាញ​ភាព​ចាស់​ទុំ​របស់​ខ្លួន​ក្នុង​ការ​អត់ឱន​អធ្យាស្រ័យ និង​ផ្សះផ្សា​ជម្លោះ​នយោបាយ ដើម្បី​ឲ្យ​រដ្ឋសភា​ដំណើរ​ធម្មតា និង​ដើម្បី​ធានា​ឲ្យ​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌​ត្រឹមត្រូវ«យក​ការ​ដាក់​ពិន័យ​អី​នេះ វា​ចេះ​តែ​ដាក់​បាន​ហើយ តែ​វា​មិន​មែន​ជា​ដំណោះស្រាយ​ខាង​នយោបាយ​ទេ ព្រោះ​ឥឡូវ​ជា​ទំនាស់​នយោបាយ ហើយ​ខិត​ទៅ​រក​វិបត្តិ​នយោបាយ។ កាលណា​វិបត្តិ​នយោបាយ គឺ​ធ្វើ​ឲ្យ​នយោបាយ​អត់​ស្ថិរភាព ហើយ​អាច​ប៉ាន​ប្រមាណ​មើល​ទៀត​នៅ​ពេល​ខាង​មុខ ហើយ​រដ្ឋសភា​ក៏​មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​រឹងមាំ​ដែរ ហើយ​ជាពិសេស មិន​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ទៀត​ផង»

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ពហិការ​មិន​ចូល​ធ្វើ​ការ​ក្នុង​រដ្ឋសភា ក្រោយ​ពី​មាន​ដីកា​កោះ​ហៅ​ប្រធាន​ស្ដីទី​គណបក្ស គឺ​លោក កឹម សុខា និង​តំណាង​រាស្ត្រ​បក្ស​នេះ ទៅ​បំភ្លឺ​ជា​បន្តបន្ទាប់។ បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា តំណាង​រាស្ត្រ​ទាំងអស់ នឹង​នៅ​តែ​ជួប​ជុំ​ធ្វើ​ការ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្រៅ​រដ្ឋសភា​រហូត លុះត្រា​តែ​មាន​ដំណោះស្រាយ​សមស្រប ដូចជា​ឈប់​យាយី​ដល់​អភ័យ​ឯកសិទ្ធិ​សភា​របស់​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង និង​គោរព​ចំពោះ​អភ័យ​ឯកសិទ្ធិ​សភា​ឲ្យ​ពេញលេញ ទើប​ពួក​គេ​អាច​ចូល​បំពេញ​ការងារ​ក្នុង​រដ្ឋសភា​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (14)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពី Monkey sees@Monkey do...

Comrade C.Vun who stolen two UN's cars landcruiser in 1993,and became a top HuSein's brutal adviser with other comradeship P.Siphan@S.Issan.

Jun 28, 2016 11:03 AM

អ្នក​អាន​អនាមិក

ព្រោះតែអ្នកកាន់ច្បាប់ មិនគោរពច្បាប់ បំពានច្បាប់ មិនយល់ច្បាប់ មិនចេះច្បាប់ មិនយល់ច្បាប់ ចេះតែធ្វើតាមការអែបអប បុណ្យសក្ក័​តាមការអែបអប ចឹងហើយបានជាឈាន វុន មិនទាំងចេះអីផង ក្លាយជាអ្នកបកស្រាយច្បាប់។ ប្រទេសនឹងរលាយ​បើមានមនុស្សបែប​នេះកាន់តែច្រើន អ្នកចេះត្រូវចាប់ចង អ្នកមិនចេះធ្វើធំ ព្រះមហាក្សត្រ​មិនអើពើនឹងប្រទេសជាតិ តើខ្ញុំជាអ្នកក្រ រាស្ត្រធម្មតា ទៅពឹង សង្ឃឹម​​​អី?

Jun 28, 2016 02:29 AM

អ្នក​អាន​អនាមិក

ហេតុអ្វីបានជាខាំគ្នាដូចឆ្កែ មិនព្រមរកគិតគំនិតកសាងជាតិសោះ។ ពិតជាក្រុមឆ្កែគ្មានកំណើតសោះ។ បើរាស្ត្រមានទុក្ខ ស្ដេចធ្វើមិនដឹង មន្ត្រីជាន់បន្ថែម តុលាការបក្សពួក។ តើពេលណាទើបមានយុត្តិធម៌?

Jun 28, 2016 02:21 AM

អ្នក​អាន​អនាមិក

ខ្មែររួបរួមជាការគំរាមដ៏ធំរបស់ប្រទសជិតខាងខ្មែរ ដូច្នេះខ្មែរក៏គួរតែមានការយល់ដឹង និងឆ្លាតវៃជាងនេះ។

Jun 27, 2016 10:15 PM

អនាមិក

លោកឈាង វន់ តំណាងរាស្ត្រគណបក្សប្រជាជន ដូចគ្នានិងអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាទាំងអស់ដែលបានទទួលប្រាក់ខែ និងប្រាក់បំណាច់អស់៥ អាណត្តិមកហើយ "សុទ្ធតែជាតំណាងរាស្ត្រមិនដែលធ្វើច្បាប់" ពីព្រោះលោក ហ៊ុន សែន បានដណ្ដើមអំណាចធ្វើច្បាប់ពីរដ្ឋសភា ឲ្យរដ្ឋាភិបាលឬ អំណាចនិតិប្រតិបត្តិជាអ្នកធ្វើច្បាប់​ "ដាក់ឲ្យសភាអនុម័ត"។ នេះជាដើមហេតុដែលធ្វើឲ្យលោកឈាង វន់ និងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មិនយល់ពីច្បាប់ដែលលោកហ៊ុន សែនបញ្ច្រកឲ្យអនុម័ត ឬយល់សើសើទុកចន្លោះប្រហោងឲ្យលោកហ៊ុន សែន សម្លុត គំរាម កំហែង រាស្ត្រខ្មែរតាមអំពើចិត្ត។ លោកឈាង វន់ ជាមេក្រុមតំណាងរាស្ត្រអត់ដែលធ្វើច្បាប់ មិនខុសពី"បណ្ឌឹតអត់ចូលថ្នាក់ អត់ចូលសាលា" សោះ។​ យកប្រាក់ខែពីរាស្ត្រដោយមិនបានបំពេញករណីយកិច្ចជាអ្នកនៅក្នុងអំណាចនិតិបញ្ញត្តិ មិនខុសពីលួចប្រាក់រាស្ត្រទេ។

Jun 27, 2016 05:33 PM

អ្នក​អាន​អនាមិក

លោកសូមទោស មិនអាចនិយាយអញ្ចឹងបានទេ វាខុសគ្នាដាច់តែម្តង មេចគេថាឈ្នះធ្វើស្តេច ចាញ់ធ្វើចោរព្រៃនុះ ជារួមអ្នកណា​មកធើការ​បានលុយ អ្នកណាអត់ម៉ោអត់លុយគឺចប់ អញ្ចេះថាបើវាល្ងង់ពែក ខ្ជិល​ពែក វាមិនចេះអីទេ គ្រាន់តែមកអង្គុយ មកចុះវត្តមាន ជួយទះ​ដៃ ជួយ​​លើកដៃ លើកជើងគេ គាំទ្រគេទៅបើថាវាល្ងិតពែកនោះ ប៉ុណ្ណឹង​បានឡានជិះបានលុយចាយបាត់ហើយ អីក៏យ៉ាប់ម្លេះលោក។

Jun 28, 2016 02:39 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល