ក្រសួង​មហាផ្ទៃ​ទាមទារ​ឲ្យ​គ.ជ.ប​ដាក់​បណ្ដឹង​រឿង​អ្នក​ចោទ​គ.ជ.ប​នៅ​ក្រោម​បរទេស

ដោយ ប្រាជ្ញ ចេវ
2017-06-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។
លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។
RFA/Brach Chev

ក្រសួង​មហាផ្ទៃ នឹង​ស្វែងរក​ជន​ណា ឬ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ណា​ដែល​ចោទ​ប្រកាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ថា​ជា​ស្ថាប័ន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​បរទេស។ ប៉ុន្តែ​មុន​នឹង​ចាត់​វិធានការ ក្រសួង​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ដាក់​ពាក្យ​បណ្ដឹង​មក​ក្រសួង​ជា​មុន​សិន។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថា​លោក​បាន​ឃើញ​លិខិត​ចំហ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ដែល​ស្នើ​ទៅ​រដ្ឋាភិបាល​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​អ្នក​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម ចំពោះ​ការ​បង្ហោះ​ព័ត៌មាន​ដែល គ..ប ចោទ​ប្រកាន់​ថា​មាន​ចរិត​ញុះញង់ បង្ខូច​កេរ្តិ៍​ឈ្មោះ និង​ថា​ស្ថាប័ន​ឯករាជ្យ​មួយ​នេះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​បរទេស។

លោក ខៀវ សុភ័គ ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ថា បើ​ត្រឹម​លិខិត​ចំហ​របស់ គ..ប ពិបាក​ធ្វើ​ឲ្យ​ក្រសួង​មហាផ្ទៃ ចាត់​វិធានការ​តាម​ផ្លូវ​ណាស់ ប៉ុន្តែ​បើ គ..ប ដាក់​ពាក្យ​ប្ដឹង​មក​ក្រសួង​តែ​ម្តង ក្រសួង​នឹង​ចាត់​វិធានការ​ភ្លាម។ លោក​អះអាង​នៅ​ពេល​ក្រសួង​មហាផ្ទៃ ទទួល​បាន​ពាក្យ​បណ្ដឹង​ជា​ផ្លូវការ​ពី គ..ប ក្រសួង​នឹង​ធ្វើ​ការ​ដោះស្រាយ«ឲ្យ​តែ​លិខិត​ផ្លូវការ​ថា​អ្នក​ណា​ឈ្មោះ "" ឈ្មោះ "" បាន​និយាយ​អ៊ីចេះ​និយាយ​អ៊ីចុះ យើង​ចាត់ចែង​ភ្លាម»

ការ​ថ្លែង​ដូចនេះ​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បន្ទាប់​ពី គ..ប បាន​សរសេរ​លិខិត​ចំហ​មួយ​ច្បាប់​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក (facebook) ផ្លូវការ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ស្នើ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​បណ្ដាញ​សង្គម ដូចជា KH Khmer និង Real News ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ទាំងនោះ។

ឆ្លើយតប​ទៅ​នឹង​សំណើ​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ដែល​ទាមទារ​ឲ្យ គ..ប ដាក់​ពាក្យ​បណ្ដឹង​ផ្លូវការ​មក​ក្រសួង​នោះ អ្នក​នាំ​ពាក្យ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក​បណ្ឌិត ហង្ស ពុទ្ធា ថា​លោក​នឹង​លើក​យក​ករណី​នេះ​ប្រាប់​សមាជិក គ..ប ទាំង ៩​រូប​ឲ្យ​បាន​ដឹង។ លោក​ថា ការ​សម្រេច​ចិត្ត​ដាក់​ពាក្យ​ប្ដឹង ឬ​មិន​ប្ដឹង ជា​ការ​សម្រេច​របស់​សមាជិក គ..ប ទាំង ៩​រូប«ចាំ​ខ្ញុំ​សួរ​យោបល់ គ..ប សិន ខ្ញុំ​មិន​ដឹង​យ៉ាង​ម៉េច​ដែរ អ្វី​ដែល​សម្រេច​អី គឺ​សមាជិក​ទាំង ៩​នាក់»

លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ថ្ងៃ​ដែល គ..ប បង្ហោះ​លិខិត​ស្នើ​រដ្ឋាភិបាល​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​អ្នក​រិះគន់​ខ្លួន​តាម​បណ្ដាញ​សង្គម មិន​ទាន់​មាន​ស្ថាប័ន​មាន​សមត្ថកិច្ច​ណា​មួយ​ឆ្លើយតប​នឹង​សំណើ​របស់ គ..ប ទេ។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស យល់​ថា មិន​គួរ​មាន​ការ​ចោទ​ប្រកាន់​ថា ស្ថាប័ន គ..ប ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​បរទេស​ទេ។ ប៉ុន្តែ​លោក​យល់​ថា គ..ប គួរ​ខំ​ប្រឹង​ធ្វើ​ការងារ​របស់​ខ្លួន​ឲ្យ​ល្អ ដើម្បី​ឲ្យ​សាធារណជន​បាន​ឃើញ​ពី​ការ​អនុវត្ត​ការងារ​របស់​ខ្លួន ជាជាង​ការ​ស្នើ​ស្ថាប័ន​មាន​សមត្ថកិច្ច​ចាត់​វិធានការ​លើ​អ្នក​រិះគន់​ខ្លួន«ការ​វាយ​តម្លៃ​មិន​មែន​ថា គ..ប ខ្លួន​ឯង​ទៅ​ប្ដឹង​សាធារណជន ឬ​អ្នក​នេះ​ថា​ចេះ អ្នក​នោះ​ថា​ចុះ​ទេ ជា​រឿង​បង្ហាញ​ថា​ខ្លួន​ឯង​មាន​តុល្យភាព​ទេ»

ក្រោយ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា គ..ប ថ្មី ដែល​កើត​ឡើង​ដោយ​ការ​ព្រមព្រៀង​ពី​គណបក្ស​មាន​សំឡេង​ឆ្នោត​ទាំង​ពីរ​នៅ​សភា​កាល​ពី​ឆ្នាំ​២០១៣ ទទួល​បាន​ការ​សសើរ​ពី​អ្នក​ធ្វើ​ការងារ​បោះឆ្នោត​ជាង គ..ប ចាស់។

..ប អំពាវនាវ​ឲ្យ​បណ្ដាញ​សង្គម បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ញុះញង់ ដែល​នាំ​ឲ្យ​ពលរដ្ឋ​បាត់បង់​ទំនុក​ចិត្ត​លើ​ស្ថាប័ន​មួយ​នេះ។ ប៉ុន្តែ​សង្គម​ស៊ីវិល​យល់​ថា បើ គ..ប អនុវត្ត​ការងារ​របស់​ខ្លួន​ដោយ​ត្រឹមត្រូវ យុត្តិធម៌ និង​ឯករាជ្យ មិន​ត្រូវ​ខ្លាច​ការ​បាត់បង់​ទំនុក​ចិត្ត​ពី​ពលរដ្ឋ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

តើគណ:កម្មាការរៀបចំបោះឆ្នោតហៅកាត់ (គ.ជ.ប) ចង់យកដៃលូកមែនឫ?
តាមន័យស្ទង់មតិពីអ្នកតាមដាននយោបាយ បើត្រជាក់យកដៃលូក តែបើក្តៅវិញ ទើបរកសម, ស្លាបព្រា, ចង្កើស...ព្រោះពាក្យថា គជប នេះមានការរិះគន់ពីបក្សអំណាចខ្មែរតាំងពីបក្សនេះចូលធ្វើនយោបាយនៅក្នុងប្រទេសខ្មែរនៅខែតុលាឆ្នាំ២០១៥...ហើយបក្សនេះបានដាក់សំណើជូនប្រធានរដ្ឋសភាដើម្បីរកដោះស្រាយសមស្របតាមលិទ្ធិប្រជាធិបតេយ្យនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ។ មកដល់ថ្ងៃនេះ,ម៉ោងនេះប្រធានសភានៅពំុទាន់ចាត់ការតាមសំណើ...ផ្ទុយទៅវិញ បើគណ:កម្មាធិការៀបចំបោះឆ្នោតដាក់ពាក្យប្តឹងតាមរយ:ក្រសួងមហាផ្ទៃមែន គ.ជ.ប រាស្ត្រខ្មែរអាចចោទបានថា គជប=ធ្វើការអោយ គ្រួសារ ជន បោកប្រាស់ ដោយមិនអាចប្រកែកបាន៕

Jun 19, 2017 08:45 AM

sovan

គជប មិនគួរធ្វើតាមរដ្ឋបាលបក្សប្រជាជននោះទេ។ ជាធម្មតា រដ្ឋបាលបក្សប្រជាជនតែងតែប្រកាស់ក្តែង ថាអ្វីគ្រប់យ៉ាងជាសមិទ្ឋផលបក្សខ្លួន ហើយថាបក្សដទៃគ្មានបានធ្វើស្អី។ តែទីបំផុត វិះនឹងធ្លាក់ឆ្នោត បាត់បង់ការគាំទ្រយ៉ាងគំហុក ក៏ព្រោះតែពាក្យកុហក បំភាន់សាធារណជន ដែលតាមពិតរដ្ឋាភិបាលរាល់ថ្ងៃយកលុយរាស្រ្តមកចាយសោះ តែបែរថាជារបស់ខ្លួនទៅវិញ។ ហើយម្យ៉ាងថាខ្មែរជំពាក់គុណគាត់ទៅវិញ ដោយម្នាក់ៗគ្នាគាត់ក្លាយជាមហាសេដ្ឋីរួចបាត់ទៅហើយ!

ដូចគ្នានេះដែរ គជប មិនចាំបាច់ស្អីបន្តិចចាត់ការអ្នករិះគន់ ដូចដែលរដ្ឋាភិបាលធ្វើនោះទេ។ នៅក្រោមឬមិននៅក្រោម យើងធ្វើឲ្យពលរដ្ឋមើលឃើញទៅ! វិធីមានដូចជាឲ្យបើកស៊ើបអង្កេតលទ្ឋផលឆ្នោត បើមានថាខុសមែន។ បើខុសត្រង់ណាខ្លាំង បោះឆ្នោតឡើងវិញកន្លែងមណ្ឌលហ្នឹងទៅ!

កុំយកវិធីបង្រ្កាបមកទាត់បញ្ហាចោល តែត្រូវដោះស្រាយវា បើមិនញ្ជឹង បញ្ហានៅតែជាបញ្ហាជារៀងរហូត!

Jun 18, 2017 11:26 AM

គេហទំព័រ​ទាំងមូល