គ.ជ.ប បិទ​បញ្ចប់​ការ​ទទួល​ពាក្យ​បណ្ដឹង​ទាក់ទង​នឹង​ការ​បោះឆ្នោត​ឃុំ-សង្កាត់

ដោយ ឡេង ម៉ាលី
2017-06-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ទិដ្ឋភាព​រូប​សន្លឹកឆ្នោត​នៅ​ការិយាល័យ​មួយ​នៅ​ក្រុង​ក្រចេះ ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo Provided
ទិដ្ឋភាព​រូប​សន្លឹកឆ្នោត​នៅ​ការិយាល័យ​មួយ​នៅ​ក្រុង​ក្រចេះ ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) បិទ​បញ្ចប់​កាលបរិច្ឆេទ​សម្រាប់​ទទួល​ពាក្យ​បណ្ដឹង​ពី​គណបក្ស​នយោបាយ​ហើយ​នៅ​ថ្ងៃ​ទី​១៩ មិថុនា ទាក់ទង​នឹង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​កាល​ពី​ថ្ងៃ​ទី​៤ មិថុនា។ ការ​បញ្ចប់​នេះ គឺ​ស្រប​គ្នា​នឹង​ការ​ដោះស្រាយ​ពាក្យ​បណ្ដឹង​បាន​អស់​ភាគច្រើន។

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ លោក ខន កែវមនោ មាន​ប្រសាសន៍​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត មិន​បាន​ទទួល​ពាក្យ​បណ្ដឹង​អ្វី​បន្ថែម​ទៀត​ទេ​នៅ​ថ្ងៃ​បិទ​បញ្ចប់​កាលបរិច្ឆេទ​ទទួល​ពាក្យ​បណ្ដឹង​ថ្ងៃ​ទី​១៩ មិថុនា។

លោក​បញ្ជាក់​ថា បណ្ដឹង​ទាក់ទង​នឹង​ការ​បោះឆ្នោត ក៏​ត្រូវ​បាន​ដោះស្រាយ​ចប់​ដែរ៖ «បណ្ដឹង​ត្រឹម​ថ្ងៃ​នេះ​ដែល​ជា​ថ្ងៃ​បញ្ចប់​ហើយ​ហ្នឹង សរុប​ទាំងអស់​មាន ៦៤​បណ្ដឹង។ បណ្ដឹង​ចំនួន ៥២ ត្រូវ​បាន គ..ប ដោះស្រាយ​រួច​រាល់​អស់​ហើយ មាន​ទាំង​ចារ​បដិសេធ មាន​ការ​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើង​វិញ​នៅ​ឃុំ-សង្កាត់​ទាំង​ប៉ុន្មាន​ដូច​ដែល​សាធារណជន​បាន​ដឹង​ហើយ។ នៅ​សល់​តែ ១២​បណ្ដឹង​ទៀត​ទេ​ដែល​ត្រូវ គ..ប ធ្វើ​ការ​ដោះស្រាយ ហើយ ១២​បណ្ដឹង​នេះ​មិន​មែន​បណ្ដឹង​ពាក់ព័ន្ធ​ទៅ​នឹង​ការ​សុំ​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើង​វិញ​ទេ គឺ​បណ្ដឹង​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្ដន្ទាទោស»

ការ​ដោះស្រាយ​នេះ ជា​ការ​ដោះស្រាយ​បាន​លឿន​ជាង​កាលបរិច្ឆេទ​កំណត់ ១​សប្ដាហ៍ ដែល​តាម​នីតិវិធី គឺ គ..ប ត្រូវ​ដោះស្រាយ​បណ្ដឹង​ឲ្យ​បាន​រួច​រាល់​មុន​ការ​ប្រកាស​លទ្ធផល​នៅ​ថ្ងៃ​ទី​២៥ មិថុនា។

ក្នុង​ចំណោម​បណ្ដឹង​ដោះស្រាយ​ទាំង​៥២ មាន​បណ្ដឹង​ចំនួន​៣៣ ត្រូវ​បាន​ពិនិត្យ និង​សម្រេច​បដិសេធ ដោយសារ​តែ​បណ្ដឹង​ទាំងនេះ គ..ប ចាត់​ទុក​ថា​ផុត​កាល​កំណត់​របស់​ច្បាប់​សម្រាប់​ប្ដឹង ឬ​ដែល​ហៅ​ថា ជា​ការ​ថ្លោះ​សិទ្ធិ​នៃ​ការ​ប្ដឹង។

ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ម៉េង សុភារី ថ្លែង​ថា បណ្ដឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ សុទ្ធតែ​បាន​ធ្វើ​ក្នុង​រយៈពេល​នៃ​នីតិវិធី។ ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នកស្រី​ត្រូវ​តែ​ទទួល​យក ព្រោះ​ការ​សម្រេច​នេះ​ជា​ការ​បិទ​ផ្លូវ​តវ៉ា៖ «នីតិវិធី និង​បទបញ្ជា​នៃ គ..ប ការ​ប្ដឹង​អំពី​លទ្ធផល​បណ្ដោះអាសន្ន គឺ​មាន​រយៈពេល ៣​ថ្ងៃ​បន្ទាប់​ពី​ការ​បិទ​ផ្សាយ​កំណត់​ហេតុ​បូក​សរុប​លទ្ធផល​នៅ​គណៈកម្មការ​បោះឆ្នោត​ថ្នាក់​ឃុំ ដើម្បី​ប្ដឹង​ទៅ​គណៈកម្មការ​ថ្នាក់​ខេត្ត មាន​រយៈពេល ៣​ថ្ងៃ​សម្រាប់​ប្ដឹង​ទៅ​ហ្នឹង ហើយ​នៅ​ពេល​ដែល​ទទួល​សេចក្ដី​សម្រេច​ពី​គណៈកម្មការ​បោះឆ្នោត​ថ្នាក់​ខេត្ត ពេល​សម្រេច​បដិសេធ​ហ្នឹង ភាគី​ដែល​មិន​សុខ​ចិត្ត​មាន​សិទ្ធិ​ប្ដឹង​មក គ..ប ក្នុង​រយៈពេល ៤​ថ្ងៃ​ទៀត។ អ៊ីចឹង​តាម​ដំណាក់កាល​នីមួយៗ​នៃ​នីតិវិធី គឺ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្ដឹង​ត្រឹមត្រូវ​ក្នុង​ចន្លោះ​ពេល​ដែល​ច្បាប់​បាន​កំណត់។ ជា​សរុប​ទៅ គឺ​បណ្ដឹង​មិន​មាន​ផុត​អាជ្ញាយុកាល​អី​ទេ»

ក្នុង​ចំណោម​បណ្ដឹង​ទាំង​៣៣ នោះ​ដែល​ត្រូវ​បាន​បដិសេធ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ប្ដឹង ២២​បណ្ដឹង មក​ពី​ខេត្ត-រាជធានី​ចំនួន​៧ ហើយ ១០​បណ្ដឹង​ទៀត គឺ​ប្ដឹង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មក​ពី​រាជធានី និង​ខេត្ត​ចំនួន​៤។ បណ្ដឹង​ដែល​បាន​ដោះស្រាយ​ភាគច្រើន គឺ​សុទ្ធតែ​សុំ​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើង​វិញ។ បណ្ដឹង​ចំនួន​១២ ផ្សេង​ទៀត​នៅ​មិន​ច្បាស់លាស់​នៅ​ឡើយ។ លោក ខន កែវមនោ ថ្លែង​ថា បណ្ដឹង​ទាំងនេះ​មិន​តម្រូវ​ឲ្យ​ដោះស្រាយ​បាន​មុន​ការ​ប្រកាស​លទ្ធផល​ទេ។

តាម​កាលបរិច្ឆេទ គ..ប នឹង​ប្រកាស​ផ្សាយ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៥ មិថុនា ដែល​ធ្វើ​ឡើង​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ ទ..ក និង​នៅ​លើ​គេហទំព័រ​របស់ គ..ប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល