សង្គម​ស៊ីវិល​បារម្ភ​ពី​បញ្ហា​ប្រឈម​របស់​យុវជន​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត

ដោយ ថា កិត្យា
2016.10.13
យុវជន​ពិគ្រោះ​យោបល់​ចុះ​ឈ្មោះ​បោះឆ្នោត ២០១៦ ៨៥៥ កម្មវិធី​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្ដីពី​ការ​ប្រឈម និង​ដំណោះស្រាយ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​យុវជន ដែល​រៀបចំ​នៅ​សណ្ឋាគារ ហ៊ីម៉ាវ៉ារី (Himawari) នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Tha Kitya
RFA/Tha Kitya

សង្គម​ស៊ីវិល​នៅ​តែ​បារម្ភ​ចំពោះ​បញ្ហា​ប្រឈម​របស់​យុវជន​ក្នុង​ការ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ថ្វីត្បិតតែ​តួលេខ​យុវជន​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​កំពុង​ឈាន​មុខ​គេ​ក្តី។ ដោយឡែក​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) អះអាង​ថា បញ្ហា​ប្រឈម​មាន​តិចតួច មិន​មែន​ជា​បញ្ហា​ធំ​ដុំ​ចំពោះ​មុខ​នោះ​ទេ ហើយ គ..ប នឹង​ខិតខំ​ដោះស្រាយ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល ថា​បញ្ហា​ប្រឈម​របស់​ប្រជាជន ជាពិសេស​យុវជន​ក្នុង​ការ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នោះ​រួម​មាន បញ្ហា​កង្វះ​ការ​ទទួល​បាន​ព័ត៌មាន បញ្ហា​ចំណាក​ស្រុក និង​បញ្ហា​កម្តៅ​នយោបាយ ជាដើម។

ប្រធាន​នៃ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP-CENTER) លោក យង់ គិមអេង មាន​ប្រសាសន៍​ថា គ..ប គួរ​តែ​ពង្រឹង​ការ​ផ្សព្វផ្សាយ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ជនបទ​ដាច់ស្រយាល ដែល​នៅ​ពុំ​ទាន់​ជ្រួតជ្រាប​ពី​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឡើយ«គាត់​មិន​ដឹង​ថា​អាយុ​ប៉ុន្មាន​ទើប​អាច​ទៅ​ចុះ​ឈ្មោះ​បាន អា​ហ្នឹង​គឺ​ជា​បញ្ហា​មួយ។ ចឹង​ហើយ​បាន​យើង​ប្រាប់​ថា អាយុ​ដែល​អាច​ទៅ​ចុះ​ឈ្មោះ​បាន គឺ​ត្រឹម​ថ្ងៃ​ទី​៥ ខែ​មិថុនា គ្រប់ ១៨​ឆ្នាំ គឺ​អាច​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន តែ​អ្នក​ខ្លះ​គាត់​អត់​បាន​ដឹង​ទេ ខ្លះ​ថា​អាយុ ១៧​ឆ្នាំ​ក៏​ខ្ជិល​ទៅ ចឹង​ទាល់​តែ​យើង​ផ្សព្វផ្សាយ​ព័ត៌មាន»

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​កម្មវិធី​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្ដីពី​ការ​ប្រឈម និង​ដំណោះស្រាយ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​យុវជន ដែល​រៀបចំ​នៅ​សណ្ឋាគារ ហ៊ីម៉ាវ៉ារី (Himawari) នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា លោក យង់ គិមអេង បន្ថែម​ថា គ..ប គួរ​តែ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ឲ្យ​បាន​ទូលំទូលាយ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ដទៃ រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​រដ្ឋ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​ទាន់​ពេលវេលា។

ទាក់ទង​បញ្ហា​នេះ អគ្គលេខាធិការ​រង គ..ប លោក សោម សូរីដា ថ្លែង​ថា បើ​ទោះ​បី​ជា​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ជាង​មួយ​ខែ​មក​នេះ បាន​ជួប​នឹង​បញ្ហា​ខ្លះ​ក៏ដោយ តែ​មិន​មែន​ជា​បញ្ហា​ប្រឈម​ចំពោះ​មុខ​ធំ​ដុំ ដែល​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ចុះ​ធ្វើ​បញ្ជី​បោះឆ្នោត​ថ្មី​នោះ​ឡើយ។ លោក​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ យុវជន​ដែល​មាន​វ័យ​ចាប់​ពី ១៨​ឆ្នាំ​ដល់ ៣០​ឆ្នាំ​ប្រមាណ​ជាង ១​លាន ៨​សែន​នាក់ ឬ​ស្មើ​នឹង ៣៤​ភាគរយ​ហើយ​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ដែល​ចំនួន​នេះ​ខ្ពស់​ជាង​ចំនួន​នៃ​វ័យ​ដទៃ​ទៀត។

ចំពោះ​បញ្ហា​ផ្សព្វផ្សាយ​នោះ លោក សោម សូរីដា បញ្ជាក់​ថា គ..ប បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត ជាពិសេស​កំពុង​រៀបចំ​ខ្សែ​ទូរស័ព្ទ​ពិសេស ឬ Hotline ប្រចាំ​ការ ២៤​ម៉ោង សម្រាប់​ប្រជាពលរដ្ឋ​មាន​ចម្ងល់​ផ្សេងៗ អាច​ហៅ​ចូល​សួរ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ទៀត​ផង ក្រៅ​ពី​បាន​ផ្សព្វផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍​ផ្សេងៗ«..ប ក៏​បាន​ស្នើសុំ​ក្រសួង​អប់រំ ដើម្បី​សុំ​ឲ្យ គ..ប ផ្សព្វផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​គ្រឹះស្ថាន​សាធារណៈ និង​ឯកជន និង​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​ចំនួន​៨ និង​វិទ្យុ​ចំនួន​៩ ជា​ប្រចាំ»

..ប បាន​បង្ហាញ​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៦ ចាប់​ពី​ថ្ងៃ​ទី​១ កញ្ញា ដល់​ត្រឹម​ថ្ងៃ​ទី​១២ ខែ​តុលា មាន​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ជាង ៥​លាន ៣​សែន​នាក់​ហើយ (.៣៥៤.១៣៥​នាក់) ក្នុង​ចំណោម​ពលរដ្ឋ​ដែល​គ្រប់​អាយុ​មាន​សិទ្ធិ​បោះឆ្នោត​ដែល គ..ប បាន​ប៉ាន់​ប្រមាណ​ចំនួន ៩,៦​លាន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។