លោក សម រង្ស៊ី ថា​នឹង​វិល​មក​កម្ពុជា​វិញ​មុន​ពេល​បោះឆ្នោត​ទោះ​គ្មាន​ការ​លើកលែង​ទោស

ដោយ ទីន ហ្សាការីយ៉ា
2016-09-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
RFA/Brach Chev

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​សាទរ​ចំពោះ​លោក សម រង្ស៊ី ដែល​ចង់​វិល​ចូល​ស្រុក​វិញ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៦ ខាង​មុខ ប៉ុន្តែ​លោក សម រង្ស៊ី មិន​អាច​ធ្វើ​នយោបាយ​បាន​ទេ ប្រសិន​បើ​គ្មាន​ការ​លើកលែង​ទោស​ជា​មុន។ អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​លើក​ឡើង​ថា នៅ​ក្នុង​របប​ប្រជាធិបតេយ្យ ចាំបាច់​ណាស់​ត្រូវ​តែ​មាន​មេ​បក្ស​ប្រឆាំង​មក​ចូលរួម​ប្រកួត​ប្រជែង​បោះឆ្នោត។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​នៅ​ថ្ងៃ​ទី​២៨ កញ្ញា ថា លោក សម រង្ស៊ី អាច​វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ណា​ក៏​បាន ប៉ុន្តែ​លោក​ត្រូវ​ទទួល​ទោស​ជា​មុន​សិន ដើម្បី​ចូលរួម​ធ្វើ​នយោបាយ​បន្ត​ទៀត។

ការ​ថ្លែង​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បែប​នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​លោក សម រង្ស៊ី ដែល​បាន​ផ្ដល់​បទសម្ភាសន៍​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស ប៊ី.ប៊ី.ស៊ី (BBC News) កាល​ពី​ថ្ងៃ​ទី​២៦ កញ្ញា ថា លោក​នឹង​ពិចារណា​វិល​ចូល​កម្ពុជា វិញ​ក្នុង​រយៈពេល​ពីរ ឬ​បី​សប្ដាហ៍ ទោះ​ជា​មិន​មាន​ការ​លើកលែង​ទោស ដូច​លោក​ធ្លាប់​បាន​ធ្វើ​មុន​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ ដែរ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា លោក សម រង្ស៊ី អាច​វិល​ចូល​ប្រទេស​វិញ​នៅ​ពេល​ណា​ក៏​បាន ព្រោះ​ថា​ការ​និរទេស​ខ្លួន​របស់​លោក សម រង្ស៊ី ក៏​គ្មាន​អ្នក​ណា​បណ្ដេញ​ដែរ៖ «សូម​អញ្ជើញ​ឯកឧត្តម សម រង្ស៊ី មក​វិញ​ឥឡូវ​ក៏​បាន​ដែរ គ្រាន់​តែ​ថា​មាន​លក្ខណៈ​ពិសេស​ថា គាត់​មាន​សាលក្រម​ពិសេស​ពី​តុលាការ​ហើយ។ អ៊ីចឹង​ទេ​គាត់​មក​មិន​មែន​មក​ចូលរួម​ក្នុង​នយោបាយ​ទេ គឺ​មក​ចូល​ក្នុង​ពន្ធនាគារ»

នៅ​ក្នុង​បទសម្ភាសន៍​ប្រមាណ​ជា ៣០​នាទី លោក សម រង្ស៊ី បាន​រៀបរាប់​ជាច្រើន​អំពី​បញ្ហា​នយោបាយ​នៅ​កម្ពុជា។ លោក​សង្កត់​ធ្ងន់​ថា យុវជន​កម្ពុជា ចង់​ឃើញ​ការ​ផ្លាស់ប្ដូរ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​ពេល​ខាង​មុខ ហើយ​លោក​ជឿជាក់​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ល្អ​ប្រសើរ​ជាង​មុន នឹង​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​មាន​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌ ជាដើម។ ចំពោះ​ការ​វិល​ចូល​ស្រុក​របស់​លោក​វិញ លោក​បញ្ជាក់​ថា មិន​មែន​ជា​បញ្ហា​យុត្តិធម៌ ឬ​ក៏​ការ​លើកលែង​ទោស​អ្វី​នោះ​ទេ ប៉ុន្តែ​ជា​ឆន្ទៈ​នយោបាយ​ទៅ​វិញ៖ «ពេល​ដែល​លោក ហ៊ុន សែន រង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ ដោយសារ​តែ​កម្ពុជា ពឹង​ផ្អែក​លើ​ជំនួយ​អន្តរជាតិ នោះ​គាត់​នឹង​យល់ព្រម​ទទួល​យក ហើយ​គាត់​នឹង​ជំរុញ​ឲ្យ​ព្រះមហាក្សត្រ​លើកលែង​ទោស​ដល់​រូប​ខ្ញុំ។ បើ​សិន​ជា​គ្មាន​ឆន្ទៈ​នយោបាយ​ទេ ក៏​នឹង​គ្មាន​ការ​លើកលែង​ទោស​ដល់​រូប​ខ្ញុំ​ដែរកាល​ពី​លើក​មុន ខ្ញុំ​បាន​វិល​ត្រឡប់​ទៅ​កម្ពុជា តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​មុន​ការ​បោះឆ្នោត បើ​ទោះជា​គ្មានការ​លើកលែង​ទោស​ក៏ដោយ»

ទាក់ទង​នឹង​បញ្ហា​នេះ គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្រ្វែល (COMFREL) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ការ​រៀបចំ​ការ​បោះឆ្នោត​ដែល​ប្រព្រឹត្ត​ទៅ​បាន​ដោយ​យុត្តិធម៌​នោះ ទាល់​តែ​មាន​មេ​ដឹកនាំ​បក្ស​គ្រប់​គណបក្ស​ចូលរួម។ លោក​បញ្ជាក់​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ ការ​បញ្ចេញ​មតិ​ដោយ​មេ​ដឹកនាំ​គណបក្ស​នយោបាយ​នីមួយៗ ត្រូវ​តែ​មាន​ការ​អត់ឱន​ឲ្យ​គ្នា៖ «ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា យើង​ប្រព័ន្ធ​សមាមាត្រ អ៊ីចឹង​ទេ​ការ​ចូលរួម​ការ​បោះឆ្នោត​របស់​មេ​ដឹកនាំ​គណបក្ស​ជា​រឿង​សំខាន់ ពិសេស​មេ​ដឹកនាំ​បក្ស​ប្រឆាំង»

លោក សម រង្ស៊ី បាន​និរទេស​ខ្លួន​ទៅ​ប្រទេស​បារាំង កាល​ពី​ឆ្នាំ​២០១៥ នៅ​បន្ទាប់​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​សើរើ​បណ្ដឹង​ចាស់​កាល​ពី​ឆ្នាំ​២០០៨ ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង។ ក្រៅ​ពី​នេះ​ទៀត សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា បាន​សម្រេច​ដោយ​កំបាំង​មុខ​ពិន័យ​ប្រាក់​ពី​លោក សម រង្ស៊ី ចំនួន ១០​លាន​រៀល​ចូល​ថវិកា​រដ្ឋ និង​សំណង​ជំងឺ​ចិត្ត​ដល់​លោក ហេង សំរិន ចំនួន ១៥០​លាន​រៀល ពី​បទ​បរិហារ​កេរ្តិ៍​តាម​បណ្ដឹង​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋសភា។

បណ្ដឹង​ចុង​ក្រោយ​ប្រឆាំង​លោក សម រង្ស៊ី គឺ​ជា​បណ្ដឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​បរិហារ​កេរ្តិ៍​ជុំវិញ​ការ​ចោទ​ប្រកាន់​លោក ហ៊ុន សែន ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​សម្លាប់​លោក​បណ្ឌិត កែម ឡី។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក សម រង្ស៊ី មាន​ប្រសាសន៍​ក្នុង​បទសម្ភាសន៍​នោះ​ថា លោក​មាន​ជំនឿ​ថា លោក​នាយក​រដ្ឋមន្ត្រី​នឹង​រង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ ដូច​ដែល​ប្រទេស​ចំនួន​៣៦ ធ្លាប់​បាន​ចេញ​សេចក្ដី​ប្រកាស​រួម​គ្នា​ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប និង​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ដូចជា សហរដ្ឋ​អាមេរិក ជប៉ុន កាណាដា និង​អូស្ត្រាលី និង​ប្រទេស​មួយ​ចំនួន​ទៀត កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា បាន​ចេញ​សេចក្ដី​ប្រកាស​រួម​គ្នា​មួយ​បង្ហាញ​ពី​កង្វល់​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ សេចក្ដី​ប្រកាស​នេះ​លើក​ឡើង​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​លើ​បក្ស​ប្រឆាំង និង​ការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ សិទ្ធិ​ធ្វើ​ការ​ប្រមូល​ផ្តុំ​គ្នា​ដោយ​សន្តិភាព​នៅ​ក្នុង​ឆ្នាំ​នេះ កាន់​តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ និង​ជាពិសេស​ទៅ​លើ​រឿង​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី។

ប្រទេស​ទាំង​៣៦ ក៏​ជំរុញ​ឲ្យ​គណបក្ស​ទាំង​ពីរ​ពង្រឹង​វប្បធម៌​សន្ទនា​នយោបាយ ដើម្បី​បន្ថយ​ការ​កើន​ឡើង​នៃ​ភាព​តានតឹង ហើយ​បង្កើន​ការ​ទុក​ចិត្ត​គ្នា ដែល​ធានា​ដល់​ការ​គោរព​យ៉ាង​ពេញលេញ​ចំពោះ​សិទ្ធិ​មនុស្ស រួម​ទាំង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​នៃ​ការ​ចងក្រង​គ្នា​ជា​ក្រុម​ជា​សមាគម និង​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

well, well I want to ask Sok Eysan what happen to him/CPP now. Why not barking any more about other country get involve with his issues. Do you know why you stop barking? People know why Sok Eysan barking and people know why Sok Eysan stop barking.

Oct 01, 2016 03:44 AM

អ្នក​អាន​អនាមិក

Sir, you have been playing too much games so far. you are a good person but the leader,should let the next generations do that Job.Hope you understand that. Thank you

Sep 28, 2016 04:37 PM

Roth

ទៅគ្មានគេដេញ មកវិញក៏គ្មានគេហៅ ផ្អើលតែស្រមោលខ្លួនឯង ។ ពេលដែលសមាជិកសភាបក្សប្រឆាំងនាំគ្នាចូលប្រជុំសភាដើម្បីសំរាលស្ថានការណ៌នយោបាយ មេបក្សបែរជាដើរស្រែកក្អេងក្អាងធ្វើអោយវាកាន់តែដុនដាប រួចតាំងស្រែកថាគេចង់ធ្វើបាបខ្លួន ។

Sep 28, 2016 02:30 PM

អ្នក​អាន​អនាមិក

Are you kidding, this Khmer political game is always like that. No different from former king, he always quits and UN-quit when he was head of coalition government during 80s. If you want to be a hero in the coffin,go ahead but I think you are a fool in Khmer political game.

Sep 29, 2016 09:31 AM

អ្នក​អាន​អនាមិក

The CPP doesn't care with Hun Sin mastermind behind all these killings.

You have to be an idiot not seeing all the assassinations that you could have the same fate. You have to know when to fight or flight. If you are strong then you fight. Hun Sin was strong because he controlled the corrupt court, the military and the police. Sam Rainsy had to flee to fight another day. Now, do you see?

Sep 30, 2016 12:13 PM

KONE KHMER

ពី PHNOM PENH

TO ALL KHMER:
SAM RAINSY, KEM SOKHA, HUN SEN ARE FOOLING THE KHMER PEOPLE. THE WORK TOGETHER, BUT THEY ACT AS THEY ARE FIGHTING.

Sep 28, 2016 09:39 AM

អ្នក​អាន​អនាមិក

Conspiracy nut! But you have the right to your opinions. I support free speech.

I like to ask you. Was Kem Ley murdered part of CNRP and CPP conspiracy? What about other murders like Chea Vichea, Chutt Vuthy and others?

Sep 29, 2016 11:01 AM

គេហទំព័រ​ទាំងមូល