សហរដ្ឋ​អាមេរិក​ផ្តល់​លុយ​ជិត​២​លាន​ដុល្លារ​សម្រាប់​ការ​បោះឆ្នោត​នៅ​កម្ពុជា

ដោយ សន ចាន់រដ្ឋា
2017-04-06
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) បើក​កិច្ច​ពិភាក្សា​ជាមួយ​អ្នក​កាសែត នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៦ ដើម្បី​ចែក​រំលែក​បទពិសោធន៍​ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​ទីក្រុង​ហុងកុង ប្រទេស​ចិន។ RFA/Ou Banung
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) បើក​កិច្ច​ពិភាក្សា​ជាមួយ​អ្នក​កាសែត នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៦ ដើម្បី​ចែក​រំលែក​បទពិសោធន៍​ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​ទីក្រុង​ហុងកុង ប្រទេស​ចិន។ RFA/Ou Banung
RFA/Ou Banung

ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ ហៅ​កាត់​ថា យូ.អេស.អេ.អាយ.ឌី (USAID) ផ្តល់​ថវិកា​ជិត ២​លាន​ដុល្លារ​សម្រាប់​ការ​បោះឆ្នោត​នៅ​កម្ពុជា ទាំង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨។

ជំនួយ​រយៈពេល​ពីរ​ឆ្នាំ​នេះ គឺ​ផ្តល់​ទៅ​ឲ្យ​មូលនិធិ​អន្តរជាតិ​សម្រាប់​ប្រព័ន្ធ​បោះឆ្នោត (International Foundation for Electoral System) ដើម្បី​ជួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ..ប ប្រើប្រាស់​សម្រាប់​ធ្វើ​យុទ្ធនាការ​អប់រំ​អ្នក​បោះឆ្នោត ដោះស្រាយ​វិវាទ​ក្នុង​ការ​បោះឆ្នោត និង​លើក​កម្ពស់​សមត្ថភាព​របស់ គ..ប កាត់​បន្ថយ​ចំណុច​ខ្សោយ​ក្នុង​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា លោក វីល្លៀម ហៃដ្ត (William Heidt) ចាត់​ទុក​ថា ការ​ចូលរួម​ក្នុង​ការ​បោះឆ្នោត គឺ​ជា​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ​ដ៏​ល្អ​មួយ។ សហរដ្ឋ​អាមេរិក​រំពឹង​ថា ជំនួយ​ជិត ២​លាន​ដុល្លារ​នេះ នឹង​ជួយ​ឲ្យ គ..ប ប្ដេជ្ញា​ចិត្ត​រៀបចំ​ការ​បោះឆ្នោត​ឲ្យ​មាន​ប្រសិទ្ធភាព និង​កែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា។

កន្លង​ទៅ អ្នក​នាំ​ពាក្យ​របស់ គ..ប លោក ហង្ស ពុទ្ធា ធ្លាប់​ឲ្យ​ដឹង​ថា ដើម្បី​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​បាន គ..ប ត្រូវការ​ថវិកា​ប្រមាណ ៥២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល