"ជប៉ុន​ពុំ​មាន​អំណាច​មក​លើ​កម្ពុជា​ដូច​មុន"

ដោយ ម៉ៅ សុធានី និង ជុន ច័ន្ទបុត្រ
2017.11.21
ធន សារាយ ៨៥៥ ២០១៦ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ធន សារាយ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៦។
RFA/Sorn Chanratha

ប្រធាន​សមាគម​អាដហុក (ADHOC) លោក ធន សារាយ ប្រាប់​អាស៊ីសេរី ថា ជប៉ុន​ពុំ​មាន​អំណាច​ដូច​ពី​មុន​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្តារ​ស្ថានការណ៍​នយោបាយ​ឲ្យ​វិល​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ​នោះ​ទេ។

ការ​បញ្ជាក់​របស់​លោក ធន សារាយ ធ្វើ​ឡើង​ក្រោយ​ដែល​លោក​បាន​សាកសួរ​មន្ត្រី​ការបរទេស​ជាន់​ខ្ពស់​របស់​ជប៉ុន នៅ​ក្នុង​សិក្ខាសាលា​មួយ​ស្ដីពី​ខួប​លើក​ទី​២៦ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នា​ទីក្រុង​តូក្យូ កាល​ពី​ពេល​ថ្មី​នេះ។

លោក ធន សារាយ ថា មូលហេតុ​ដែល​ជប៉ុន ពុំ​មាន​ឥទ្ធិពល​មក​លើ​រដ្ឋាភិបាល​បច្ចុប្បន្ន ដោយសារ​លោក​ហ៊ុន សែន ពឹង​ពាក់​ខ្លាំង​ទៅ​លើ​តែ​រដ្ឋាភិបាល​ចិន៖ «ពីមុន​ជប៉ុន​មាន​អំណាច មាន​ឥទ្ធិពល​ច្រើន​ទៅ​លើ​ប្រទេស​កម្ពុជា ជាពិសេស គឺ​ក្នុង​ឆ្នាំ​១៩៩០ ប្លាយ។ ឥឡូវ​នេះ​ឥទ្ធិពល​មិន​ដូច​មុន​ទេ ដោយសារ​ប្រទេស​យើង​បច្ចុប្បន្ន មាន​ជំនួយ​ពី​មហាមិត្ត​ចិន ខ្លាំង​មែន​ទែន។ យើង​ដឹង​ហើយ​ថា ប្រទេស​ចិន ជា​ម្ចាស់​ជំនួយ​ដ៏​ខ្លាំង​ដែរ ហើយ​ជំនួយ​ជប៉ុន មាន​លំដាប់​ទាប​ទៅៗ។ ជប៉ុន​ភាគ​ច្រើន​ជា​ជំនួយ​ឥត​សំណង ប៉ុន្តែ​ចិន ជា​ជំនួយ​ឥណទាន»

​ប្រទេស​ចិន គឺ​ជា​ម្ចាស់បំណុល​ធំ​ជាង​គេ​របស់​កម្ពុជា ដែល​មិន​គិតគូរ​ពី​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​​នោះ​ទេ។ ស្រប​ពេល​ដែល​ក្រុម​ប្រទេស​លោក​ខាង​លិច សហភាព​អឺរ៉ុប និង​ប្រទេស​ផ្សេងៗ​ទៀត ថ្កោលទោស​ទង្វើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រទេស​ចិន គឺ​ជា​ប្រទេស​តែ​មួយ​គត់ បែរ​ជា​គាំទ្រ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ទៅ​វិញ។

សូម​ទស្សនា​វីដេអូ​សម្ភាសន៍​បន្ថែម​រវាង​លោក ជុន ច័ន្ទបុត្រ និង​លោក ធន សារាយ ជុំវិញ​បញ្ហា​នយោបាយ​នៅ​កម្ពុជា បច្ចុប្បន្ន៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។