សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា និងជាស្វាមីរបស់អ្នកស្រី មែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា គឺ លោក ប៉េង ប៉ាត់។
លោកបានទទួលមរណភាព នៅយប់រំលងអាធ្រាត្រ ថ្ងៃទី២ មីនា ក្នុងអាយុ៦៦ឆ្នាំ ដោយរោគាពាធ។
សេចក្ដីជូនដំណឹងរបស់ព្រឹទ្ធសភា ចុះថ្ងៃទី២ មីនា ឲ្យដឹងថា សព លោក ប៉េង ប៉ាត់ ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ចំណែកពិធីបូជាសពនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៥ ខែមីនា នៅមុខវត្តបុទុមវត្តី រាជធានីភ្នំពេញ។
ក្រៅតែជាសមាជិកព្រឹទ្ធសភា លោក ប៉េង ប៉ាត់ ក៏មានងារជានាយឧត្ដមសេនីយ៍ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
