កម្លាំង​ប្រដាប់​អាវុធ​ឡោម​ព័ទ្ធ​ទីស្នាក់ការ​កណ្ដាល​បក្ស​សង្គ្រោះជាតិ

ដោយ ឡេង ម៉ាលី
2016.05.26
កង​កម្លាំង​​ប្រដាប់​អាវុធ សម្រុក​ចូល​បក្ស​សង្គ្រោះជាតិ ៨៥៥ សកម្មភាព​របស់​កង​កម្លាំង​​ប្រដាប់​អាវុធ ចេញ​ពី​​ទីស្នាក់ការ​កណ្ដាល​បក្ស​សង្គ្រោះជាតិ សង្កាត់​ចាក់អង្រែលើ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Leng Maly
RFA/Leng Maly

សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​ប្រមាណ​២០នាក់ សម្រុក​ចូល​ទីស្នាក់ការ​កណ្ដាល​បក្ស​សង្គ្រោះជាតិ ចាក់អង្រែលើ នៅ​ថ្ងៃ​ទី​២៦ ឧសភា នា​ម៉ោង​ប្រមាណ​១២​កន្លះ ដោយ​​មិន​​បញ្ជាក់​ពី​មូលហេតុ​អ្វី​ឡើយ។

តែ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​នោះ បាន​ចេញ​មក​វិញ​ភ្លាមៗ​ក្រោយ​មន្ត្រី​បក្ស​សង្គ្រោះជាតិ សួរ​នាំ​ពី​លិខិត​អនុញ្ញាត​ចូល​ផ្ទះ​របស់​ពលរដ្ឋ និង​ធ្វើ​សកម្មភាព​អ្វី​មួយ​នោះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះជាតិ ពី​ការ​ឃាត់​រថយន្ត​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo Screenshot
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះជាតិ ពី​ការ​ឃាត់​រថយន្ត​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo Screenshot
Photo Screenshot

មុន​សកម្មភាព​សម្រុក​ចូល​ទីស្នាក់ការ​បក្ស​នេះ រថយន្ត​របស់​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ ស្ទាក់​ឃាត់​នៅ​លើ​ផ្លូវ​នរោត្តម ក្បែរ​សាលា​ពញាហុក។ ក្រោយ​មក​សមត្ថកិច្ច​ក៏​បាន​អនុញ្ញាត​ឲ្យ​រថយន្ត​ទៅ​ដោយ​ធម្មតា ក្រោយ​ពិនិត្យ​ក្នុង​រថយន្ត​នោះ មិន​ឃើញ​លោក កឹម សុខា។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ក្នុង​រថយន្ត​ដែល​សមត្ថកិច្ច​ឃាត់​នោះ គឺ​មាន​ប្រពន្ធ​លោក កឹម សុខា ខណៈ​លោក កឹម សុខា នៅ​ទីស្នាក់ការ​កណ្ដាល​បក្ស​នៅ​ឡើយ។

ភ្លាមៗ​នេះ គណបក្ស​សង្គ្រោះជាតិ​ចេញ​ប្រកាស​ព័ត៌មាន​មួយ​ស្ដីពី​ការ​ឃាត់​រថយន្ត​របស់​លោក កឹម សុខា ផង​ដែរ។

លោក កឹម សុខា មិន​បាន​ចូល​បំភ្លឺ​នៅ​តុលាការ​ក្រុង​ភ្នំពេញ ចំនួន​៣​លើក​ហើយ ដោយ​២​លើក​ត្រូវ​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី នៃ​បណ្ដឹង​សញ្ចារកម្ម​លើ​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ និង​មួយ​ករណី​ទៀត​ទាក់ទង​នឹង​បណ្ដឹង​របស់​កញ្ញា ធី សុវណ្ណថា ពាក់ព័ន្ធ​នឹង​បទ​បរិហារ​កេរ្តិ៍។

ចុច​ត្រង់​នេះ ដើម្បី​ទស្សនា​រូបភាព​នៃ​ទិដ្ឋភាព​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ

សូម​​ស្ដាប់​អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី លោក ឡេង ម៉ាលី រាយការណ៍​អំពី​ព័ត៌មាន​នេះ​ពិស្ដារ!​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។