អាជ្ញាធរ​បក្ស​កាន់​អំណាច​នៅ​ខេត្ត​បាត់ដំបង​ធ្វើ​យុទ្ធនាការ​អូសទាញ​មន្ត្រី​បក្ស​ប្រឆាំង​ទ្រង់ទ្រាយ​ធំ

ដោយ អាស៊ីសេរី
2017-11-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក ចក់ បូថា មេ​ឃុំ​ព្រែកជីក ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង មក​ខាង​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ។
លោក ចក់ បូថា មេ​ឃុំ​ព្រែកជីក ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង មក​ខាង​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ។
Photo provided

អាជ្ញាធរ​មូលដ្ឋាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្ត​បាត់ដំបង ធ្វើ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ដើម្បី​អូសទាញ​​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ពី​​គណបក្ស​សង្គ្រោះ​ជាតិ ​ឲ្យ​ចុះចូល​ជា​សមាជិក​គណបក្ស​ខ្លួន។យុទ្ធនាការ​នេះ​នៅ​តាម​ឃុំ​ខ្លះ​អាជ្ញាធរ​ចិត្ត​ល្អ​រហូត​មាន​​មេ​ភូមិ​​ដើរ​គោះ​ទ្វារ​ផ្ទះ​សកម្មជន​បក្ស​ប្រឆាំង​ហៅ​ឲ្យ​ទៅ​ចូល​រួម​ពិធី​ជប់លៀង​ទៀត​ផង។

​​​​​​​​​​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង មួយ​ចំនួន​បាន​​រត់​គេច​មិន​ហ៊ាន​នៅ​ផ្ទះ​ទេ​ ព្រោះ​ពួកគេ​​មិន​ចង់​ប្រឈម​មុខ​ជាមួយ​​អាជ្ញាធរ ខណៈ​ចូល​រួម​ពិធី​ជប់លៀង។

មេ​ឃុំ​ព្រែកជីក​ ស្រុក​រុក្ខគិរី លោក ចក់ បូថា​ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ថា ក្រុម​ការងារ​គណបក្ស​កាន់​អំណាច​មាន​ទាំង​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ​ កាល​ពី​រសៀល​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា បាន​មក​ចែចូវ​លោក​តាម​រយៈ​មេ​ភូមិ​ព្រែកតាវែន ដោយ​បាន​​ទៅ​បបួល​លោក​ដល់​​​​ដល់​ផ្ទះ​ម្ដង​ជា ២​ដង ដើម្បី​ហៅ​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់លៀង​ដ៏​ធំ​មួយ​នៅ​ភូមិ​នេះ។ ប៉ុន្តែ​លោក​អះអាង​ថា លោក​បាន​រត់​គេច​មិន​​បាន​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់លៀង​នោះ​ទេ៖ «គេ​មក​សុំ​លេខ​ទូរស័ព្ទ​ខ្ញុំ ហើយ​ខ្ញុំ​ប្រាប់​ឲ្យ​គេ​ទៅ​ថត​យក​នៅ​សាលាឃុំ ហើយ​ប្រហែល​ជា​កន្លះ​ម៉ោង​មេភូមិ​ហ្នឹង​មក​ដដែល ហើយ​មាន​ឡាន​មក​ជាមួយ​ផង។ ខ្ញុំ​បាន​រត់​ចេញ​ទៅ​ក្រោយ​ផ្ទះ​ទៅ​ដោយសារ​មិន​ចង់​និយាយ​វែង​ឆ្ងាយ ព្រោះ​ខ្ញុំ​ដឹង​ថា មក​នេះ​គឺ​គេ​មក​អូសទាញ​ខ្ញុំ​ នាំ​អោយ​លំបាក​ចិត្ត ព្រោះ​ខ្ញុំ​បម្រើ​ប្រជាពលរដ្ឋ ខ្ញុំ​មិន​ចង់​ទៅ​រួម​រស់​ជាមួយ​បក្ស​កាន់​អំណាច​ទេ»។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មេ​ភូមិ​ព្រែកតាមវែន លោក ​ហួន ​សឺរឿន ទទួល​ស្គាល់​ថា​ លោក​ពិត​ជា​ទៅ​បបួល​លោក​មេ​ឃុំ​ព្រែកជីក ឲ្យ​ចូលរួម​ក្នុង​ពិធី​ជប់លៀង​ដើម្បី​ចែចូវ​ឲ្យ​ចូល​ជា​សមាជិក​គណបក្ស​កាន់​អំណាច​ប្រាកដ​មែន​ ក៏ប៉ុន្តែ​លោក​អះអាង​ថា ​ការ​ចែចូវ​ដោយ​ពុំ​មាន​ការ​បង្ខិតបង្ខំ​នោះ​ទេ៖ «ការពិត​ខ្ញុំ​នឹង​ឯង​ជា​អ្នក​រៀប​ចំ​កម្មវិធី​នឹង គ្រាន់​ថា​បើ​យ៉ាង​មិច​យ៉ាង​ម៉ា​អី​ជប់លៀង​អីចឹង​សុំ​គាត់​ជួប ហើយ​យើង​ចង់​សួរ​គាត់​ឲ្យ​ច្បាស់​លាស់​ថា​គាត់​គិត​យ៉ាង​មិច​ ព្រោះ​គោល​បំណង​យើង​គឺ​ចង់​ឲ្យ​គាត់​មក​ចូល​គណបក្ស​ហ្នឹង​ឯង»

មន្ត្រី​ផ្នែក​ច្បាប់​​ជាន់ខ្ពស់​នៃ​អង្គការ​ខុមហ្រែល (Comfrel )លោក យឿង សុធារ៉ា អះអាង​ថា ការ​ប្រើ​ទឹក​លុយ​អូសទាញ ឬ​ការ​​​គំរាមកំហែង​បង្ខិតបង្ខំ​ឲ្យ​មន្ត្រី​គណបក្ស​នយោបាយ​ផ្សេង​ចុះចូល​គណបក្ស​ខ្លួន​ លោក​ចាត់​ជា​ការ​ប្រកួតប្រជែង​ដោយ​មិន​ស្មោះត្រង់ និង​អសុចិចរិត៖ «នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​មួយ ដើម្បី​ឲ្យ​ការ​បោះឆ្នោត​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា​ វា​ទាល់​តែ​ការ​បោះឆ្នោត​នឹង​កើត​ចេញ​ពី​ការ​បោះឆ្នោត​ដែល​ប្រកប​ដោយ​គោលការណ៍​សេរី និង​យុត្តិធម៌ ព្រោះ​គោលការណ៍​សំខាន់​ណាស់​សម្រាប់​ប្រទេស​ប្រជាធិបតេយ្យ​បោះឆ្នោត​ជ្រើសរើស​អ្នក​តំណាង»

​ទោះ​ជា​យ៉ាង​នេះ​​​​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បាត់ដំបង លោក​ ជា ជីវ អះអាង​ថា​ សព្វ​ថ្ងៃ​អាជ្ញាធរ​គណបក្ស​កាន់​អំណាច​កំពុង​ធ្វើ​យុទ្ធនាការ​អូស​ទាញ​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​គណបក្ស​លោក​យ៉ាង​សស្រាក់សស្រាំ​នៅ​គ្រប់​ស្រុក។ ក៏​ប៉ុន្តែ​លោក​ថា​ យុទ្ធនាការ​នេះ​មិន​អាច​អូសទាញ​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​នោះ​ទេ៖ «បើ​គណបក្ស​ខាង​ខ្ញុំ​គ្រាន់​តែ​ប្រជុំ​ផ្ទៃក្នុង​របស់​ខ្លួន គ្រាន់​តែ​ជួប​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន គឺ​គាត់​ដាក់​កម្លាំង​តាមដាន​ស៊ើបអង្កេត​ ហើយ​ពេល​ប្រជុំ​ផ្ទៃ​ក្នុង​គាត់​ដាក់​សមត្ថកិច្ច​ទៅ​ឃ្លាំមើល​តាមដាន។ ប៉ុន្តែ​សម្រាប់​គណបក្ស​កាន់​អំណាច​វិញ​គាត់​ធ្វើ​អី​ស្រេច​តែ​ចិត្ត ដោយ​មិន​គោរព​ច្បាប់​ ហើយ​សេចក្ដី​សម្រេច​របស់​គាត់​ធ្វើ​តាម​តែ​មេដឹកនាំ​ម្នាក់​គត់»

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចុះចូល​គណបក្ស​កាន់​អំណាច​រហូត​​មក​ទល់​ពេល​នេះ​ទើប​តែ​មាន ២​នាក់​ទេ​ ក្នុង​នោះ​​ក្រុម​ប្រឹក្សា​សង្កាត់​អូរចារ ម្នាក់​​ និង​ជំទប់​ទី​២ ឃុំ​ឈើទាល ស្រុក​បាណន់ ម្នាក់ ក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា​សរុប​ទាំង​អស់​ជាង ៤០០​​នាក់​នោះ​ ហើយ​លោក ជា ជីវ អះអាង​​​ថា សមាជិក​បក្ស​ដែល​ចុះ​ចូល​នេះ​ពុំ​មែន​ដោយ​ទឹក​ចិត្ត​របស់​ពួកគាត់​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

សូមសមាជិកសមាជិការគណបក្សសង្គ្រោះជាតិឲ្យរឹងមាំយើងជិតបាន
សំរេចហើយ​អន្តរជាតិកំពង់ធ្វើច្បាប់ដាក់ទណ័្ឌកម្មពួកអាលួចជាតិហើយ
សូមបងប្អូនទ្រាំបន្តិចទៅកុំទៅចង់បានដំណែងដែលវាលួចប្លន់ពីគណបក្សយើងទៅនោះ។សូមបងប្អូនមើលញឹកប៊ុនឆៃនឹងម្នាក់ទឿតធ្វើទូតនៅ
កូរ៉េខាងត្បូងនោះដឹងស្រាប់ហើយសុទ្ធតែពួកចុះចូលចង់បានអំណាច
ទីបញ្ចប់គេរករឿងចាប់ដាក់គុកទាំងអស់នៅមានច្រើនទៀតដែល​​​ខ្ញុំមិនចាំឈ្មោះ៕

Nov 12, 2017 01:45 AM

អ្នក​អាន​អនាមិក

តើ កូនខ្មែរ ម្នាក់ៗ ងប់ឆ្កួតនឹង​អំណាច ដូច តាចាស់ ហ៊ុន សែន មិនគឹត​ប្រយោជន៍ជាតិ ប្រជារាស្ត្រ ការពារ ទឹកដី ទ្រព្យសម្បត្តិជាតិ ទុក សំរាប់ អោយ ក្មេង​ជំនាន់ក្រោយ ទៅថ្ងៃ​អនាគត ទេ ឬ អី ?​?​?​?​?​

Nov 10, 2017 10:14 AM

អ្នក​អាន​អនាមិក

អ្នក​នយោបាយ​ខ្លះ មិនខំធ្វើ ល្អ ជួយជាតិ​ការពារ​ទឹកដី បែជា ដើរ​អូសទាញ ដោយមានការ​ជប់លាង ស្អីៗ តាផ្តេសតាផ្តាស់​ទៅវិញ !​
ហេតុម៉េច​បានជា ចរឹកខ្មែរ ខ្លះ ធ្វើដូច្នេះ ? ?​

Nov 10, 2017 09:58 AM

គេហទំព័រ​ទាំងមូល