មេដឹកនាំ​បក្ស​ទាំង​ពីរ​នឹង​ចូល​គាល់​ព្រះមហាក្សត្រ​ថ្ងៃ​២៤ កក្កដា

ដោយ ទីន ហ្សាការីយ៉ា
2014.07.22
កឹម សុខា ហ៊ុន សែន ៦១០ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (ឆ្វេង) ចាប់​ដៃ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​វិមាន​ព្រឹទ្ធ​សភា ក្រោយ​ជំនួប​ចរចា​កំពូល​នៅ​ថ្ងៃ​ទី​២២ កក្កដា ២០១៤។
RFA/Tin Zakariya

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង អះអាង​នៅ​រសៀល​ថ្ងៃ​ទី​២២ កក្កដា ថា ថ្នាក់​ដឹកនាំ​កំពូល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូល​គាល់​ព្រះមហាក្សត្រ នៅ​ថ្ងៃ​ទី​២៤ កក្កដា ខាង​មុខ​នេះ ដើម្បី​គាល់​ព្រះមហាក្សត្រ​អំពី​លទ្ធផល​នៃ​ការ​ចរចា​រវាង​បក្ស​ទាំង​ពីរ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២ កក្កដា នេះ។

ទាក់ទង​ទៅ​នឹង​តំណែង​អនុប្រធាន​សភា​ទី​១ លោក អេង ឆៃអ៊ាង បង្ហើប​ឲ្យ​ដឹង​ថា លោក កឹម សុខា នឹង​ត្រូវ​ទទួល​តំណែង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។